នយោបាយ
សម្ដេចតេជោសូមឱ្យថៃតទល់ជាមួយអាមេរិកដោយខ្លួនឯងទៅ កម្ពុជាមិនទៅរែកពន់កំហុសជាមួយទេ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅនឹងការលើកឡើងពីភាពស្ងប់ស្ងាត់របស់រដ្ឋាភិបាលក្រោយការបាញ់រះរបស់ថៃមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ថាដើម្បីបញ្ចៀសការប្រយុទ្ធគ្នាជាថ្មីដែលបំផ្លាញដល់សេចក្ដីថ្លែងការណ៍រួមសន្តិភាព និងធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន។ សម្ដេចថា កម្ពុជាមិនខ្លាចធ្វើសង្គ្រាមទេ តែសំណួរនោះថាតើធ្វើសង្គ្រាមបានផលអ្វីមកវិញ?

លើកឡើងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣៣ នៅថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលរក្សាការមិនតបតពីយោធាខ្មែរទៅថៃក្នុងករណីទាហានថៃបាញ់រះលើពលរដ្ឋខ្មែរកាលពីថ្ងៃទី១២ ខែវិច្ឆិកា គឺជារឿងត្រឹមត្រូវ ដើម្បីការពារអាយុជីវិតពលរដ្ឋជាច្រើននាក់ផ្សេងទៀត។
សម្ដេចថា៖ «អ្នកដទៃគេថាយើងហ្នឹង គេបាញ់សម្លាប់ប្រជាជនហើយនៅស្ងៀមទៀត! ឥឡូវខ្ញុំសុំសួរត្រលប់ទៅវិញ។ បើសិនជាយើងផ្ទុះអាវុធតើមនុស្សស្លាប់ត្រឹមម្នាក់ និងរបួស៣នាក់ទេ? វាទៅលើសពីនោះថៃត្រូវស្លាប់អាចច្រើន ឯយើងក៏ស្លាប់ដល់ស៊ីសូផុននោះនិយាយគ្នាឱ្យច្បាស់កន្លែងហ្នឹង។ យើងមិនខ្លាចវ៉ៃទេ តែវ៉ៃទៅវាបានផលស្អី?»
សម្ដេចបានបន្ថែមថាករណីនៅភូមិព្រៃចាន់គឺថៃចង់ឱ្យកម្ពុជាឆ្លើយតបដោយផ្ទុះអាវុធភ្លាមៗ តែកម្ពុជាមិនតបតនោះទេព្រោះបានដើរដល់ដំណាក់កាលនៃបទឈប់បាញ់ដែលកម្ពុជាត្រូវគោរព។ សម្ដេចបន្ថែមថាថៃជាអ្នកហែកចោលកិច្ចព្រមព្រៀងសន្តិភាពដូច្នេះសូមឱ្យថៃតទល់ចំពោះមុខអាមេរិកដោយខ្លួនឯងទៅ។
សម្ដេចថា៖ «រឿងខាងថៃហែកចោលសេចក្ដីថ្លែងការណ៍ថាបញ្ជប់គ្រប់យ៉ាងទុកឱ្យថៃធ្វើខ្លួនឯងទៅហើយតទល់ជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានទៅ។ កម្ពុជាមិនទៅទទួលកំហុសជាមួយអ្នកដទៃឬទៅរែកពន់កំហុសជាមួយអ្នកដទៃទេ»។

សម្ដេចបានកត់សម្គាល់ចំពោះពិធីចុះកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ ដោយថាធ្វើក្នុងទឹកដីម៉ាឡេស៊ី តែបន្ទប់ចុះហត្ថលេខាគឺជារបស់អាមេរិក ពិធីការអាមេរិក។
ជាមួយគ្នានោះសម្ដេចក៏ព្រមានចាប់ខ្លួនអ្នកដែលបញ្ចេញមតិយោបល់តាមបណ្ដាញសង្គមដែលរិះគន់រដ្ឋាភិបាលថា «កាត់ដីដូរសន្តិភាព» ផងដែរ ដោយសម្ដេចចាត់ទុកថានេះគឺជាការបំបាក់ទឹកចិត្តស្មារតីកងទ័ព។ សម្ដេចថាក្នុងកិច្ចព្រមព្រៀងទាំងអស់ជាមួយថៃគឺគ្មានកន្លែងណានិយាយពីរឿងបាត់បង់ដីនោះទេ ហើយបើគង់តែកាត់ដីដើម្បីសន្តិភាព សន្តិសុខ ដូចដែលលើកឡើងនោះម្ល៉េះកម្ពុជាព្រមឱ្យថៃលើតំបន់ដែលថៃទាមទារទាំងស្រុងអស់ហើយ។
សម្ដេចថា៖ «ខ្ញុំសុំព្រមានអ្នកដែលលេងហ្វេសបុក កុំរពឹសដៃចូលខំមិនឱ្យសោះខ្ញុំប្រាប់ឱ្យហើយ។ ត្រង់នាយករដ្ឋមន្ត្រីថាមិចថាទៅអាហ្នឹងរឿងសន្តិសុខជាតិខ្ញុំត្រូវតែធ្វើហើយ។ [..] នេះមិនមែនជាអំពើផ្ដាច់ការទេ ព្រោះអ្នកឯងចូលមកជេរចូលមកបំបាក់ទឹកចិត្តកងទ័ព»។

កម្ពុជានិងថៃបានឈានដល់ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ទោះជាយ៉ាងណាក្រោយហេតុការណ៍ទាហានថៃដើរចូលចម្ការមីនជិតប្រាសាទព្រះវិហារជាន់មីនដាច់ជើងមកកាលពីថ្ងៃទី១០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល បានប្រកាសផ្អាកការអនុវត្តន៍កិច្ចព្រមព្រៀងនេះដោយមិនត្រូវការជម្រាបអ្នកណាទាំងអស់សូម្បីតែអាមេរិក លោកក៏បានបោះសំដីបន្ថែមផងដែរសូមកុំឱ្យអាមេរិកគំរាមរឿងពន្ធលើថៃករណីបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យសោះព្រោះថៃនឹងរកទីផ្សារថ្មីមកជំនួសវិញ។
ជាការឆ្លើយតបនៅថ្ងៃទី១៤ ខែវិច្ឆិកា ទីក្រុងវ៉ាស៊ីនតោន បានជូនដំណឹងស្ដីពីការផ្អាកការចរចារពាណិជ្ជកម្មជាមួយថៃ រហូតដល់ប្រទេសនេះអនុវត្តន៍តាមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយកម្ពុជាបានពេញលេញ ខណៈថៃបានបង្ហាញការសោកស្ដាយចំពោះការសម្រេចរបស់អាមេរិក និងថាមិនគួរណាអាមេរិកយកបញ្ហាសន្តិសុខ មកឡូកឡំជាមួយបញ្ហាពាណិជ្ជកម្មនោះទេ៕
អត្ថបទដោយ ហ៊ុន សិរីឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


