សេចក្ដីជូនដំណឹង
ធនាគារ ABA ឈ្នះពានរង្វាន់ “នវានុវត្តហិរញ្ញវត្ថុឆ្នើមប្រចាំឆ្នាំ” ដោយសារឧត្តមភាពធនាគារឌីជីថលឈានមុខរបស់ខ្លួន
ធនាគារ ABA មានមោទនភាព ប្រកាសអំពីការទទួលបានកិត្តិនាម នវានុវត្តហិរញ្ញវត្ថុឆ្នើមប្រចាំឆ្នាំ – ដែលជាពានរង្វាន់សេវាកម្មហិរញ្ញវត្ថុ នៅក្នុងកម្មវិធី Asian Innovation Excellence Awards 2025។ ពានរង្វាន់នេះ ទទួលស្គាល់ពីភាពលេចធ្លោនាំមុខជាបន្តបន្ទាប់របស់ធនាគារ ABA លើធនាគារឌីជីថល និងសេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព នវានុវត្ត និងបទពិសោធឈានមុខដែលផ្តោតទៅលើអ្នកប្រើប្រាស់ជាចម្បង។ កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី5 ខែតុលា ឆ្នាំ 2025 នៅ Marina Bay Sands Expo and Convention Center ក្នុងប្រទេសសិង្ហបុរី។

ពានរង្វាន់នេះ ស្ដែងឲ្យឃើញយ៉ាងច្បាស់ពីភាពជោគជ័យរបស់ ABA Mobile ដែលជាតួឯករបស់ធនាគារ ក្នុងនាមជាកម្មវិធីធនាគារឌីជីថល ដែលបាននាំមកនូវបទពិសោធថ្មីនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្មែរ។ ចាប់តាំងពីបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការមួយទសវត្សកន្លងទៅ ABA Mobile បានអភិវឌ្ឍជាបន្តបន្ទាប់ក្លាយជាផ្លែតហ្វមដ៏ទូលំទូលាយ ដែលផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋខ្មែរ អាចគ្រប់គ្រងលុយកាក់ ក៏ដូចជាប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពរឹងមាំ និងទំនុកចិត្តខ្ពស់។
ក្នុងចំណោមនវានុវត្តន៍សំខាន់ៗនៅក្នុង ABA Mobile គឺ មុខងារសោមុខសុវត្ថិភាព ដែលជាបច្ចេកវិទ្យាស្គាល់ផ្ទៃមុខដំបូងគេបង្អស់ក្នុងវិស័យធនាគារនៅកម្ពុជា។ ដោយត្រូវបានបង្កើតឡើង ដើម្បីការពារប្រតិបត្តិការដែលមានទឹកប្រាក់ច្រើនៗ និងការផ្លាស់ប្តូរព័ត៌មានសំខាន់ៗ មុខងារនេះ ឆ្លុះបញ្ចាំងពីការយកចិត្តដាក់ខ្ពស់របស់ធនាគារចំពោះអតិថិជន និងគិតគូវែងឆ្ងាយទុកជាមុន ក្នុងការការពារអតិថិជន ឲ្យប្រើប្រាស់ប្រកបដោយទំនុកចិត្តខ្ពស់ ក្នុងបរិការណ៍ដែលឌីជីថលកំពុងអភិវឌ្ឍរីកចម្រើន។
មុខងារដ៏សំខាន់មួយទៀត គឺ ណាវី ដែលជាជំនួយការនិមិត្តសម្រាប់សេវាធនាគារដំបូងគេបង្អស់នៅកម្ពុជា ។ ដោយមានវត្តមានក្នុង ABA Mobile និងមានសមត្ថភាពចេះច្រើនភាសា ណាវីអាចឆ្លើយតបរាល់សំណួររបស់អតិថិជនភ្លាមៗ ពាក់ព័ន្ធនឹង ABA ដែលជាកម្រិតស្តង់ដាថ្មីនៃការបម្រើអតិថិជន ដោយពួកគាត់អាចពឹងពាក់បានគ្រប់ពេល និងប្រកបដោយប្រសិទ្ធភាព។
ដើម្បីជួយសម្រួលឲ្យអតិថិជនគ្រប់គ្រង និងសាងទម្លាប់ចាត់ចែងលុយកាក់ប្រកបដោយភាពឆ្លាតវៃ មុខងារវិភាគ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងផ្លែតហ្វមធនាគារផ្ទាល់ ហើយបានក្លាយជាតួអង្គសំខាន់ ក្នុងនាមជាជំនួយការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់អតិថិជនគ្រប់រូប។ ជាមួយ មុខងារវិភាគ របស់ ABA Mobile អតិថិជនអាចតាមដាន មើលឃើញចំណាយច្បាស់ៗ កំណត់ខ្ទង់ចំណាយឲ្យត្រូវតាមបែបផែនរស់នៅរបស់ខ្លួនផ្ទាល់ ព្រមទាំមានរបាយការណ៍ស្វ័យប្រវត្ត និងសុក្រឹត ដែលអាចទាញយកភ្លាមៗ។ ហើយនេះ គឺជាសមត្ថភាពឈានមុខរបស់ ABA Mobile ក្នុងការជួយឲ្យអតិថិជន ធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ និងមានទំនុកចិត្តខ្ពស់។
Asian Innovation Excellence Awards ជាព្រឹត្តិការណ៍ដ៏ធំមួយដែលធ្វើឡើងទទួលស្គាល់ភាពលេចធ្លោ និងគុណតម្លៃរបស់ស្ថាប័ន ក៏ដូចជាគ្រឹះស្ថាននានាដែលសម្រេចបានសមិទ្ធផលលេចធ្លោជាក់ស្ដែងអាចវាស់វែងបាន ហើយក៏ជាសមិទ្ធផលដែលអាចដោះស្រាយនូវរាល់បញ្ហានានារបស់អតិថិជនតាមរយៈនវានុវត្តន៍ ជាមួយការអភិវឌ្ឍប្រតិបត្តិការ។ កម្មវិធីនេះ ទទួលស្គាល់សមិទ្ធផល និងគំនិតផ្តួចផ្តើមនានាដែលនាំមកនូវឧត្តមប្រយោជន៍ ជួយជំរុញភាពរីកចម្រើនលើគ្រប់វិស័យនៅក្នុងតំបន់។
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


