ព័ត៌មានអន្ដរជាតិ
មន្ត្រីថៃ ជាបន្តបន្ទាប់ ចេញមុខបន្ទោស អនុទីន ដែលនិយាយប៉ះពាល់អាមេរិក
រឿងរ៉ាវជុំវិញជំហរនិងសម្តីរបស់លោក អនុទីន ឆានវីរៈគុល ដែលធ្វើឲ្យប៉ះពាល់ដល់អាមេរិក នៅតែជាក្តៅគគុកក្នុងប្រទេសថៃ ដោយមានមន្ត្រីចេញមុខជាបន្តបន្ទាប់ រិះគន់នាយករដ្ឋមន្ត្រីថៃ។

រម្លឹកទៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអនុទីននិយាយថា៖ «ខ្ញុំលែងខ្វល់កិច្ចចរចាពាណិជ្ជកម្ម ឬពន្ធគយជាមួយសហរដ្ឋអាមេរិកនឹងទៅជាយ៉ាងណាហើយ។ ប្រសិនបើយើងមិនអាចលក់ទំនិញទៅប្រទេសនេះបានទេ យើងនឹងរកផ្សេងលក់ជំនួសវិញ»។
សម្តីនេះបង្កឲ្យមានប្រតិកម្មជាបន្តបន្ទាប់ ដោយដំបូងគេគឺរដ្ឋមន្ត្រីពាណិជ្ជកម្មថៃលោកស្រី Suphajee Suthumpun ដែលចេញមុខបដិសេធជាសាធារណៈចំពោះការលើកឡើងរបស់លោក អនុទីន ដោយបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មចម្បង។ ប្រទេសថៃប្តេជ្ញាចំពោះតុល្យភាព ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការបន្ត»។

ក្រោយមក មានអ្នកនាំពាក្យគណបក្សភឿថៃ Suksit Sreejomkhwan ដែលបានរិះគន់នូវអ្វីដែលលោកហៅថាជា «សារច្របូកច្របល់និងក្មេងខ្ចី» របស់លោក អនុទីន។ លោកនិយាយថា សម្តីនេះធ្វើឲ្យខូចកិត្យានុភាពរបស់ប្រទេសថៃ និងធ្វើឲ្យជំហររបស់ថៃចុះខ្សោយក្នុងផ្នែកការទូតអន្តរជាតិ។
បន្ទាប់មកទៀត មន្ត្រីមួយចំនួនក្នុងជួរគណបក្សប្រជាជនថៃ ក៏ស្តីបន្ទោសលោក អនុទីន ដែរថា កំពុងសាងកំហុសយុទ្ធសាស្ត្រ នាំឲ្យកិច្ចចរចាពាណិជ្ជកម្មរបស់ថៃត្រូវបានផ្អាក ទាំងដែលរឿងនេះ អាមេរិកគួរតែយកទៅប្រើដើម្បីដាក់សម្ពាធលើកម្ពុជាវិញទើបត្រូវ។
ចុងក្រោយមេបក្សភឿថៃលោក Chulaphan Amornvivat បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ថា អភិបាលកិច្ចជាតិត្រូវតែផ្អែកលើការគិតប្រកបដោយសំឡេងនិងការវាយតម្លៃស្ថានការណ៍ទូលំទូលាយ មិនមែនផ្អែកលើការឆ្លើយតបតាមអារម្មណ៍ ឬ ពាក្យសម្តីដែលមិនបានថ្លឹងថ្លែងនោះទេ។ ពាក្យសម្តីរបស់ថ្នាក់ដឹកនាំ មិនមែនគ្រាន់តែឆ្លុះបញ្ចាំងពីគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពី ជំហររបស់ប្រទេសថៃ ចំពោះសហគមន៍អន្តរជាតិផងដែរ។
លោកបន្តថា ព្រឹត្តិការណ៍ថ្មីៗនេះ គូសបញ្ជាក់ពីកង្វះខាតនៃទំនាក់ទំនងដោយប្រុងប្រយ័ត្ន និង ការប្រើប្រាស់ពាក្យសម្តីមិនចេះគិត ដែលអាចមានផលវិបាកផ្នែកការទូតនិងសេដ្ឋកិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មុនធ្វើបាតុកម្មនៅស្ថានទូតអាមេរិក, Jatuporn Prompan ប្រកាសថា៖ «យើងកុំខ្លាចការគំរាមយកពន្ធបដិការ»
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


