ក្រុមហ៊ុននេះបានជំរុញព្រឹត្តិការណ៍ទិញទំនិញបញ្ចុះតម្លៃប្រចាំឆ្នាំ Amazon’s Prime Day ដែលទម្លាប់មានពីពាក់កណ្ដាលខែកក្កដា បន្លាយថែមដល់ថ្ងៃទី ១៣-១៤ ខែតុលានេះ បន្ទាប់ពីជំងឺរាតត្បាតបង្កឲ្យមានបញ្ហាច្រើនផ្នែកសេដ្ឋកិច្ច។
ពីឆ្នាំមុន Amazon’s Prime Day ២ថ្ងៃដដែលនេះបាននាំមកនូវការបញ្ជាទិញតាមអ៊ីនធឺណិតយ៉ាងឆាប់រហ័សស្មានមិនដល់ រហូតក្រុមហ៊ុន Amazon អស់ពីស្តុកហើយនៅលើគេហទំព័ររបស់ខ្លួនគេប្រកាសថា មិនអាចឆ្លើយតបនឹងការចែកចាយបានដល់ទៅរយៈពេលពីរថ្ងៃទេ។
Amazon’s Prime Day បានចាប់ផ្ដើមនៅឆ្នាំ ២០១៥ បានរីកចម្រើនក្លាយជាព្រឹត្តិការណ៍លក់រាយនិងទីផ្សារដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុននេះដោយ ធានានាំមកនូវអតិថិជនថ្មីៗជានិច្ចអនុញ្ញាតឲ្យក្រុមហ៊ុន Amazon ផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ខ្លួនបន្ថែមមិនឈប់ឈរ។
សម្រាប់អ្នកទិញឥវ៉ាន់ Prime Day អាចមើលរំលងថ្ងៃសុក្រសប្ដាហ៍ Black Friday និង Cyber Monday នៅឆ្នាំនេះ ដោយ ៦៧% នៃអតិថិជនដើរផ្សារអាមេរិកគ្រោងនឹងទិញទំនិញក្នុងព្រឹត្តិការណ៍Amazon’s Prime Dayបើយោងតាមការស្ទង់មតិរបស់ RetailMeNot អ្នកប្រើប្រាស់ជាង ១០០០ នាក់។