KPT+
កុលសម្ព័ន្ធព្រៃអាម៉ាហ្សូន បរិភោគធាតុអ្នកស្លាប់ ដោយសារជំនឿម្យ៉ាង
នៅក្នុងវប្បធម៌កុលសម្ព័ន្ធ Yanomami ការស្លាប់មិនត្រូវបានគេចាត់ទុកជាការកើតឡើងដោយធម្មជាតិនោះទេ ផ្ទុយទៅវិញពួកគេជឿថា មូលហេតុនៃការស្លាប់គឺដោយសារវិញ្ញាណអាក្រក់ ឬការវាយប្រហារខាងអរូបពីសត្រូវរបស់ពួកគេ។ ដូច្នេះ ក្រោយពីនរណាម្នាក់ស្លាប់ទៅ គេធ្វើពិធីបុណ្យសព ដែលតម្រូវឱ្យមនុស្សក្នុងសហគមន៍ទាំងអស់បរិភោគអដ្ឋិធាតុអ្នកស្លាប់ ព្រោះគេជឿជាក់ថា នោះជាផ្លូវតែមួយគត់ដែលវិញ្ញាណរបស់អ្នកស្លាប់អាចស្វែងរកសន្តិភាពបាន។

កុលសម្ព័ន្ធ Yanomami គឺជាក្រុមជនជាតិដើមភាគតិចដែលមានប្រជាជនប្រមាណ ៣៥,០០០នាក់ ដែលរស់នៅក្នុងព្រៃអាម៉ាហ្សូន តាមព្រំដែនរវាងប្រទេសវេណេស៊ុយអេឡា និងប្រេស៊ីល។
ប្រពៃណីសាសនា Endocannibalism របស់កុលសម្ព័ន្ធ Yanomami ពិតជាចម្លែក មានតែមួយគ្មានពីរលើលោក ព្រោះពិធីបុណ្យសពតម្រូវឱ្យអ្នកនៅរស់ហូបអដ្ឋិធាតុរបស់សពដោយពួកគេជឿថា វិធីនេះអាចជួយព្រលឹងអ្នកស្លាប់នូវថាមពលខ្លាំងក្លា តដល់កូនចៅ។

ក្រោយពេលស្លាប់ភ្លាម សាកសពត្រូវបានគេយកទៅរុំដោយស្លឹកឈើ ហើយយកទៅទុកចោលក្នុងព្រៃឆ្ងាយពីខ្ទម។ ពួកគេទុកឱ្យសពរលួយប្រហែល ៣០-៤៥ថ្ងៃ បន្ទាប់មកនៅថ្ងៃចុងក្រោយ គេយកឆ្អឹងមកបូជា។ ក្រោយពីបូជា ផេះ(អដ្ឋិធាតុ) ត្រូវយកទៅលាយជាមួយសម្លពិសេសម្យ៉ាង ដែលផ្សំពីផ្លែចេក។ សម្លនេះត្រូវរៀបចំដោយស្ត្រីដែលមកពីគ្រួសារនៃសព។ បន្ទាប់ពីសម្លឆ្អិន គេត្រូវដួសចែកឱ្យអ្នកភូមិទាំងអស់ហូប។ ជាទូទៅគេត្រូវចម្អិនម្ហូបនេះធ្វើម្តងហើយម្តងទៀត រហូតទាល់តែផេះអស់ និងទាល់តែមនុស្សទាំងអស់នៅក្នុងកុលសម្ព័ន្ធបានហូបគ្រប់គ្នា។

ការចម្អិនអដ្ឋិធាតុជាម្ហូប ត្រូវបានកុលសម្ព័ន្ធ Yanomami ជឿថា ជាពិធីបុណ្យសពដែលជួយរក្សាព្រលឹងអ្នកស្លាប់ឱ្យនៅរស់រានមានជីវិតជាច្រើនជំនាន់ទៅមុខ ហើយថែមទាំងផ្តល់ឱ្យអ្នកដែលនៅរស់នូវថាមពលរឹងមាំដែលគ្មានខ្មាំងសត្រូវណាអាចយកឈ្នះបាន៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រពៃណីចម្លែក! គាស់សាកសពមករាំដង្ហែ ដើម្បីអបអរដល់អ្នកស្លាប់
ចុចអាន៖ មិនស្រួលទេ! ដើម្បីក្លាយជាបុរសពេញលក្ខណៈ កុលសម្ព័ន្ធនៅព្រៃ Amazon ត្រូវឆ្លងកាត់ភាពឈឺចាប់ ឲ្យស្រមោចខាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


