KPT+
វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
ការខាត់ស្បែកជាប្រចាំ អាចធ្វើឱ្យស្បែកយើងស្រស់ថ្លា និងក្មេងជាងវ័យ ព្រោះកោសិកាស្បែកងាប់ៗត្រូវបានជម្រុះចេញ។ ផ្ទុយមកវិញ បើយើងខាត់ស្បែកមិនបានត្រឹមត្រូវទេ ស្បែកយើងអាចប្រែជាខូច ឬមិនទទួលបានលទ្ធផលល្អដូចដែរយើងរំពឹងទុក។ តើយើងគួរខាត់ស្បែករបៀបណា និងញឹកញាប់ប៉ុនណាទើបមិនខូចស្បែក?

បើយើងមានស្បែកខ្លាញ់ យើងគួរប្រើស្រ្កាប់ដែលមានជាតិប្រេងតិច ហើយបើយើងមានស្បែកស្ងួត យើងគួរប្រើស្រ្កាប់ដែលមានជាតិប្រេងច្រើនដើម្បីផ្តល់សំណើមដល់ស្បែក។
ខាងក្រោមនេះវិធីខាត់ស្បែកតាមលំដាប់លំដោយ និងប្រការចៀសវាង៖
១. ផ្សើមស្បែក រួចខាត់ស្បែកថ្នមៗ
បន្ទាប់ពីសម្អាតស្បែកដែលយើងចង់ខាត់ជាមួយសាប៊ូ ឬហ្វូមហើយ យើងត្រូវប្រើទឹកក្តៅឧណ្ហៗលាងជម្រះចេញ (ត្រូវប្រាកដថា ស្បែកដែលយើងចង់ខាត់សើមទាំងស្រុង) យើងអាចយកស្រ្កាប់មកខាត់ស្បែកថ្នមៗក្នុងចលនារង្វង់ប្រហែល ១០ វិនាទី ហើយត្រូវខាត់ឱ្យសព្វពេញរាងកាយ។
២. លាងជម្រះស្បែកដែលខាត់ហើយឱ្យស្អាត
បន្ទាប់ពីខាត់ស្បែករួច យើងត្រូវលាងជម្រះស្បែកឱ្យស្អាតជាមួយទឹក។ ពេលខ្លះអាចនៅសល់ជាតិប្រេងបន្តិចបន្តួចនៅលើស្បែកយើងអាស្រ័យតាមប្រភេទស្រ្កាប់ដែលយើងប្រើ ព្រោះទឹកតែមួយមុខមិនអាចលាងជម្រះជាតិប្រេងឱ្យអស់ទេ។ ជាតិប្រេងដែលនៅសេសសល់នេះមានប្រយោជន៍ដល់ស្បែក ព្រោះអាចជួយផ្តល់សំណើមខ្លះដល់កោសិកាស្បែកថ្មីរបស់យើង។
៣. លាបឡេ ឬគ្រីមផ្តល់សំណើម

ក្រោយពេលខាត់ស្បែករួច យើងត្រូវលាបឡេ ឬគ្រីមផ្តល់សំណើមដល់ស្បែកដើម្បីការពារស្បែកពីការស្ងួតដោយសារត្រូវខ្យល់ ឬកកិតជាមួយសម្លៀកបំពាក់ ព្រោះបន្ទាប់ពីខាត់ស្បែករួច ស្បែកដែលងាប់ៗត្រូវបានជម្រុះចេញ នៅសល់តែកោសិកាស្បែកថ្មីដែលមានសភាពទន់ខ្យោយ។
៤. ចៀសវាងខាត់ស្បែកចុងសុដន់
ពេលខាត់ស្បែក យើងគួរចៀសវាងខាត់ស្បែកចុងសុដន់ ព្រោះស្បែកចុងសុដន់មានសភាពស្តើងខ្លាំង និងងាយប្រតិកម្មដែលអាចបណ្តាលឱ្យដាច់រហែក រលាក ក្រហាយ ឬហូរឈាម។
៥. ចៀសវាងខាត់ស្បែកកន្លែងសម្ងាត់
ការខាត់ស្បែកទ្វារមាសអាចធ្វើឱ្យបាត់បង់បាក់តេរីល្អៗនៅក្នុងទ្វារមាស និងបណ្តាលឱ្យកម្រិត pH ប្រែប្រួលដែលអាចបណ្តាលឱ្យយើងឆ្លងមេរោគផ្សិតនៅទ្វារមាស។
ប្រសិនបើយើងខាត់ស្បែកលើដងខ្លួន យើងគួរខាត់ម្តងក្នុងមួយសប្តាហ៍ តែបើយើងខាត់ស្បែកមុខ ឬបបូរមាត់ យើងគួរខាត់មួយសប្តាហ៍រំលងមួយសប្តាហ៍ ឬយូរជាងនេះព្រោះស្បែកមុខ និងស្បែកបបូរមាត់មានសភាពស្តើងជាងស្បែកដងខ្លួន៕
ចុចអាន៖តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


