Connect with us

KPT+

ទម្លាប់មិនល្អទាំង ៤ ដែលធ្វើឱ្យហិរញ្ញវត្ថុអ្នក មិនរីកចម្រើន

បានផុស

នៅ

មនុស្សរស់នៅក្នុងសង្គមជាទូទៅ តែងតែចង់រកលុយឱ្យបានច្រើន ដើម្បីយកទៅបំពេញសេចក្តីសុខរៀងៗខ្លួន។ មិនមែនអ្នកជាមនុស្ស​សម្ភារៈនិយម ឬ​មនុស្ស​លោភលន់​នោះ​ទេ ប៉ុន្តែ​ការ​ពិត​មិន​អាច​ប្រកែក​បាន​គឺ​ថា ការមានសមត្ថភាពរកលុយ​បាន​ច្រើនក្នុងផ្លូវ​សុចរិត​​ ជា​រឿង​ដ៏​ល្អ​និង​គួរ​ឱ្យ​មាន​មោទនភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សម្នាក់ៗ​មាន​វិធីសាស្ត្រ​ផ្សេងៗគ្នា​ ​ចំពោះ​ផែនការ​ហិរញ្ញវត្ថុ​របស់​ខ្លួន តាម​រយៈ​ការសន្សំ​ប្រាក់ចំណូល និង​ការ​រឹតត្បិត​ការ​ចំណាយ។ គោលការណ៍​នេះ មាន​សុវត្ថិភាព ប៉ុន្តែអ្នក​ត្រូវ​ស្វែងរក​វិធីសាស្ត្រ​វៃ​ឆ្លាត​លើស​ពីនេះ​ទៀត ទើប​អាច​បង្កើន​ហិរញ្ញវត្ថុ​បាន។

ចំណែក​ខាងក្រោម​នេះ ​ជា​ទម្លាប់​មួយ​ចំនួន​លើ​រឿង​លុយកាក់ ដែល​ធ្វើឱ្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក មិន​រីកចម្រើន​ទៅមុខ។

១. មិន​សាកល្បង​ក្នុង​ការចរចា

អ្វីៗ​កើត​ចេញពីការចរចា។ វាមិនមានន័យថា ឱ្យតែអ្វីដែលអ្នកសំណូមពរ គឺបានដូចចិត្តទេ ប៉ុន្តែបើអ្នក​មិនស្នើសុំបន្ថែម ជីវិតអ្នកនឹងគ្មានការវិវត្តទៅមុខឡើយ។ ជាក់ស្ដែង ការចរចា​រឿង​ប្រាក់ខែ។ ជាធម្មតា ការផ្តល់ឱ្យពីខាងក្រុមហ៊ុនក្នុងដំណាក់កាលដំបូង នឹងស្ថិតក្នុងតម្លៃទាប ប៉ុន្តែ​បើសិន​ជា​អ្នក​ជឿជាក់​លើ​សមត្ថភាព ជំនាញ និង​បទពិសោធន៍​ផ្ទាល់ខ្លួន ជាមួយ​នឹង​ការសិក្សា​ស្វែងយល់​អំពីប្រាក់ខែ​នៃ​ជំនាញ​ការងារ​របស់អ្នក។ អ្នកមិន​មានអ្វីត្រូវ​រុញរា​ក្នុង​ការ​សុំ​ដំឡើង​ប្រាក់ខែ​បន្ថែម​ឡើយ។ គន្លឹះ​សំខាន់​មួយ​ក្នុង​ការ​បន្ទន់ចិត្ត​និយោជក ​គឺថាអ្នកពុំគួរ​ទទួលយក​តម្លៃប្រាក់​ខែ​ដំបូង​ដែលគេផ្តល់​ឱ្យ​នោះ​ទេ ដោយ​អ្នក​អាច​ស្នើសុំថា “តើអ្នកអាច​បន្ថែម​លើស​ពី​នេះ​បន្តិច​បាន​ទេ?”។

. មិន​អភិវឌ្ឍ​ខ្លួនឯង

មហាសេដ្ឋី​និង​ជា​អ្នក​វិនិយោគ​ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក លោក Warren Buffet បាន​និយាយ​ថា ទ្រព្យសម្បត្តិ​ដ៏​ច្រើន​បំផុត​គឺ​កើត​ចេញ​ពី​ខ្លួន​អ្នក​ផ្ទាល់។ អ្នក​អាច​វិនិយោគ​លើ​ភាគហ៊ុន អចលនទ្រព្យ ឬ​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​ដីធ្លី​ផ្សេងៗ ប៉ុន្តែ​ការ​វិនិយោគ​ដ៏ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​នៅ​ក្នុង​ខ្លួនអ្នក។ អ្នកជា​កម្លាំង​ដែល​រុញច្រាន​ការសម្រេចចិត្ត និង​ភាព​ទទួលខុសត្រូវ​ចំពោះ​ការ​រក​ប្រាក់​ក្នុង​ជីវិត​របស់អ្នក។ បើ​សិន​ជាអ្នក​ចង់​មាន​សមត្ថភាព​រកលុយ​ឱ្យ​បាន​ច្រើន ជាដំបូង​អ្នកត្រូវ​មាន​សុខភាពល្អ ក៏ដូចជារៀនពីចំណេះដឹងថ្មីៗ ជំនាញនិងបទពិសោធន៍ឱ្យបានច្រើន។ កត្តា​ទាំងនេះជាដើមទុន​ដ៏មានតម្លៃក្នុងការជួយអ្នកឱ្យរកបានការងារល្អ និងក្លាយ​ជា​បុគ្គល​ឆ្នើម​ក្នុង​ការ​សម្រេច​កិច្ចការ​ដែល​អ្នកស្រឡាញ់។

៣. ពឹងផ្អែក​លើ​អាជីវកម្ម ឬ​ការងារ​តែ​មួយ​ប្រភេទ

ជាធម្មតា ការ​បណ្ដាក់ទុន ឬ​រកស៊ី​អ្វីមួយ​តែងមានជួប​ហានិភ័យ​ដោយមិនបានដឹងទុកមុន។ ប៉ុន្តែ​អ្វី​ដែលមានគ្រោះថ្នាក់ជាងនេះទៅទៀត គឺការ​ពឹងផ្អែក​លើប្រភពចំណូលតែ​មួយ។ អ្នក​មិន​អាច​ប្រាកដ​បាន​ថា អាជីវកម្ម ឬការងាររបស់អ្នកនឹងមានភាព​រលូន​ទៅ​មុខ​រហូត​នោះ​ទេ។ បើសិន​ជាថ្ងៃណា​មួយ​ក្រុមហ៊ុន​របស់អ្នកត្រូវ​ក្ស័យធុន ហើយ​អាជីវកម្ម​មាន​ការរាំងស្ទះ ប្រភពចំណូល​របស់​អ្នក​នឹង​ជាប់​គាំង​ទៅ​តាម​នោះ។ ដូចនេះ​អ្នកគួរមានអាជីវកម្ម​ចាប់ពី២ឡើង​ទៅ ដើម្បីបម្រុងទុកនូវហានិភ័យដែលមើលមិនឃើញ។ ទោះបីបាត់បង់មួយ អ្នកនៅ​មានមួយ​ទៀត​ ដែល​វាមិនមានផលប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុរបស់អ្នកធ្ងន់ធ្ងរ។

៤. មិន​ហ៊ាន​ផ្លាស់ប្ដូរ​ទៅ​រក​អ្វី​ដែល​ថ្មី

តាម​រយៈបទពិសោធន៍​ការងារ​ដែល​អ្នកបានឆ្លងកាត់កន្លងមក អ្នកនឹងរក​ឃើញថា​យ៉ាង​ហោចណាស់​ មាន​កន្លែង​ការងារ​មួយ​ដែល​អ្នក​មិន​ចង់​ផ្លាស់ប្ដូរ​ទៅណា។ នេះ​មិនមែន​ដោយសារ​ប្រាក់ខែ​ទេ ប៉ុន្តែ​មកពីភាពស្មោះត្រង់​បែប​ល្ងង់ខ្លៅ​ដែលផ្ទុយពីគោដៅរបស់ខ្លួន។ ទោះបី​អ្នក​ប្រឹងប្រែង​ធ្វើការគ្មានពេលសម្រាកក៏ដោយ ការងារប្រភេទនោះមិនបាន​ផ្តល់​នូវ​សក្ដានុពល និង​ភាព​រីកចម្រើនទៅមុខឡើយ។ ចំណែកហេតុផលដែលអ្នកមិន​ហ៊ាន​លាឈប់​គឺដោយសារ ការបញ្ចុះបញ្ចូលពីខាងក្រុមហ៊ុន និងភាពស្មោះត្រង់ក្នុងនាមជានិយោជិក។ ភាពស្មោះត្រង់ជារឿងល្អ ប៉ុន្តែបើសិនជាលះបង់គោលដៅរបស់ខ្លួនឯងដោយភាពស្មោះត្រង់ អនាគតរបស់អ្នកនឹងមានបញ្ហា។

ក្នុងចំណោមប៉ុន្មានចំណុចខាងលើ តាមរយៈការសិក្សាស្រាវជ្រាវ និងដកស្រង់មក គ្រាន់តែជាគំនិត​បង្ហាញគោលៗ ដើម្បីឱ្យអ្នកយក​ទៅគិតពិចារណា​លើសុខភាព​ហិរញ្ញវត្ថុ​របស់អ្នក​ឡើងវិញ។ ចំណែកឯការ​ផ្លាស់ប្ដូរ​ គឺស្ថិត​លើ​ទស្សនៈ​គំនិត​និង​បទពិសោធន៍​ដែល​អ្នក​បាន​ឆ្លង​កាត់ផ្ទាល់៕

ប្រែសម្រួល៖ លីលី

ចុចអាន៖គន្លឹះសន្សំលុយបានច្រើន តាមក្បួនរបស់ជនជាតិ ជប៉ុន

ចុចអាន៖ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម