KPT+
មើលរូបភាពនេះ នឹងដឹងថា ជំនាញទំនាក់ទំនងរបស់អ្នក ល្អប្រសើរឬអត់?
មនុស្សដែលមានទំនាក់ទំនងល្អ និងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃក្នុងសង្គមបានយ៉ាងស្ទាត់ជំនាញ នោះចាត់ទុកថា ជាអ្នកដែលមានគុណសម្បត្តិមួយដ៏ប្រសើរ។
តើអ្នកគិតថា ខ្លួនឯងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានល្អកម្រិតណា? តោះសាកល្បងទាយខ្លួនឯងមើលសិន បើដឹងថាខ្វះខាតទំនាក់ទំនង ត្រូវជួសជុលចំណុចខ្វះនោះមកវិញ។
មើលរូបភាពនេះ តើអ្នកឃើញអ្វីមុនគេ?

១ បើឃើញជើងប្រុសមុនជើងស្រី
បើមើលរូបខាងលើហើយ ឃើញរូបជើងប្រុសមុនជើងស្រី បង្ហាញថា អ្នកជាអ្នកទំនាក់ទំនងផ្ទាល់ច្បាស់លាស់ និងមានឆន្ទៈក្នុងការចែករំលែកគំនិតចំពោះមនុស្សទាំងអស់។ ទម្រង់នៃការប្រាស្រ័យទាក់ទងរបស់អ្នក ធ្វើឲ្យមនុស្សនៅជុំវិញមានអារម្មណ៍ងាយស្រួល ក្នុងការចូលទៅជិតដើម្បីនិយាយជាមួយ ឬធ្វើការជាមួយ។ ការប្រាស្រ័យទាក់ទងបែបនេះ ត្រូវបានចាត់ទុកថាជាបុគ្គលិកលក្ខណៈដ៏ល្អ។ ព្រោះវានឹងជួយអ្នកឲ្យសម្រេចគោលដៅទំនាក់ទំនងមិនពិបាកទេ។ ប៉ុន្តែពេលខ្លះ ទំនាក់ទំនងស្មោះត្រង់របស់យើង វាអាចធ្វើឲ្យអ្នកទទួលមួយចំនួនមានអារម្មណ៍មិនស្រួលទៅវិញ។ ព្រោះរឿងមួយចំនួនដែលយើងនិយាយគឺច្របូកច្របល់ពេក។ ខណៈពេលដែលអ្នកប្រហែលជាមិនដឹងពីពួកគេ ពួកគេបានបាត់បង់អារម្មណ៍របស់ពួកគេ ដូច្នេះវាជាការចាំបាច់ដែលយើងត្រូវសង្កេតមើលដៃគូសន្ទនាដោយប្រុងប្រយ័ត្ន និងជ្រើសរើសពាក្យត្រឹមត្រូវនោះនឹងជួយយើងសម្រេចបាននូវគោលបំណងទំនាក់ទំនង កាន់តែប្រសើរឡើង។
២ បើមើលរូបខាងលើហើយឃើញជើងមនុស្សស្រីមុន
ប្រសិនបើឃើញជើងស្ត្រីមុន រចនាប័ទ្មទំនាក់ទំនងរបស់អ្នក គឺជាមនុស្សដែលគិតមុននឹងនិយាយ។ អ្នកនឹងចំណាយពេលស្វែងយល់ពីគំនិត និងអារម្មណ៍របស់អ្នកសន្ទនា។ បន្ទាប់មកអ្នកនឹងរកមើលពេលវេលា កន្លែងដែលត្រូវនិយាយ និងពាក្យណាដែលត្រូវប្រើ ដើម្បីធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ល្អបំផុត ហើយអ្នកទទួលបានអត្ថប្រយោជន៍ពីការទំនាក់ទំនងច្រើនបំផុតដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ស្ទីលនៃការប្រាស្រ័យទាក់ទងគ្នា ដែលគិតមុននិយាយគឺល្អ។ ប៉ុន្តែដោយសារតែវាត្រូវការពេលវេលា ដើម្បីដំណើរការគំនិត ពេលខ្លះមនុស្សនឹងមានអារម្មណ៍ថាយើងយឺត ហើយនឹងធ្វើឲ្យមនុស្សជាច្រើនយល់ខុស។ បើសួរ អ្នកនៅស្ងៀម ដូច្នេះ ទោះបីជាអ្នកមិនអាចផ្ដល់ចម្លើយនៅពេលនោះក៏ដោយ អ្នកអាចប្រាប់អ្នកឆ្លើយឆ្លងបានថា “ទុកពេលឲ្យខ្ញុំគិត និងពិចារណា” ប្រសើរជាងនៅស្ងៀម។ បន្ទាប់មកទុកឲ្យដៃគូសន្ទនាគិតដោយខ្លួនឯង។
៣ បើមើលរូបខាងលើហើយឃើញជើងមនុស្សស្រី និងជើងមនុស្សប្រុសក្នុងពេលតែមួយ
ការឃើញរូបភាពបែបនេះ គឺឆ្លុះបញ្ចាំងថា យើងជាមនុស្សនិយាយដោយមិនគិត ប្រសិនបើត្រូវឈ្លោះជាមួយនរណាម្នាក់ ឬចង់ផ្ដល់យោបល់ជាមួយនរណាម្នាក់ អ្នកនឹងពោរពេញដោយហេតុផល និងអារម្មណ៍ផ្ទាល់ខ្លួនច្រើន។ ពេលខ្លះវាអាចធ្វើឲ្យអ្នកមើលទៅធ្ងន់ធ្ងរពេក ឬពេលខ្លះវាអាចធ្វើឲ្យមនុស្សជុំវិញយើង មានអារម្មណ៍មិនចង់និយាយជាមួយទេ។ប្រសិនបើបែបនេះ មុនពេលនិយាយឬទំនាក់ទំនងជាមួយនរណាម្នាក់ សូមឈប់គិតមួយភ្លែត។ បើអ្នកនិយាយថាវានឹងមានលទ្ធផលល្អនិងអាក្រក់នោះ ចូរព្យាយាមថ្លឹងថ្លែងមើល។ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុត នៃការទំនាក់ទំនងរបស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រាងស្រីៗមាន ៥ ប្រភេទនេះ តើគ្នាយើងស្ថិតក្នុង ប្រភេទមួយណា?
ចុចអាន៖ប្លែកៗ ប្រពៃណីនៅ ដាណឺម៉ាក អ្នកនៅលីវត្រូវពិន័យ ដោយបាចឈើអែម និងម្រេចលើខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


