Connect with us

KPT+

រឿងរ៉ាវ ចម្លែក ៧ យ៉ាង​ពី​ក្រោយ​ជោគជ័យ​នៃ​មហាសេដ្ឋី ELON MUSK

បានផុស

នៅ

លោក Elon Musk ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន Tesla ដ៏​ល្បី​ឈ្មោះ បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ ១៨៥ ពាន់​លាន​ដុល្លារ ព្រមទាំង​បាន​ក្លាយ​ជា​មហាសេដ្ឋីទី១នៃ​ពិភពលោក​ក្នុង​ឆ្នាំ ២០២១ នេះ។

បន្ទាប់ពីបានយកឈ្នះលើមហាសេដ្ឋីជំនួញលោក Warren Buffett កាលពីខែកក្កដា ឆ្នាំ ២០២០ ដែលបានក្លាយជាអ្នកមានបំផុតទី ៧ នៅលើពិភពលោក លោក Musk ក៏បានយកឈ្នះលើសហស្ថាបនិកក្រុមហ៊ុន Microsoft កាលពីខែវិច្ឆិកា នៅឆ្នាំដដែល ដោយបានក្លាយជាអ្នកមានបំផុតទី ២ នៅលើពិភពលោកផងដែរ។

តើ​មាន​រឿងរ៉ាវ​អ្វីខ្លះ​ដែល​យើង​មិន​ធ្លាប់​ដឹង​ពី​មហាសេដ្ឋី​វ័យ ៤៩ ឆ្នាំ​រូប​នេះ?

១. អាយុ ១២ ឆ្នាំ MUSK ធ្លាប់​សរសេរ​កូដ​បង្កើត​ហ្គេម​មួយ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​អាយុ ១២ ឆ្នាំ លោក​បាន​សរសេរ​កូដបង្កើត​ហ្គេម​មួយ​ដែល​មាន​ឈ្មោះ​ថា “BLASTAR”។​ រឿង​មិន​គួរ​ឲ្យ​ជឿ​ម្យ៉ាង​ទៀត MUSK អាច​លក់​ហ្គេម​នោះក្នុង​តម្លៃ ៥០០ ដុល្លារ​ ​ទៅ​ឲ្យ​ទស្សនាវដ្ដី​កុំព្យូទ័រ​មួយ​ទៀត​ផង។

២. MUSK ចាយលុយ១ដុល្លារក្នុងមួយថ្ងៃ

ឪពុកម្ដាយ​របស់ MUSK បាន​លែងលះ​គ្នា​នៅ​អាហ្វ្រិក​ខាងត្បូង​កាល​លោក​នៅ​ក្មេង។ ក្រោយមក​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​មួយ​យក​ទៅ​ចិញ្ចឹម​ទៅ​ប្រទេស​កាណាដា​ក្នុង​វ័យ ១៧ ឆ្នាំ។ ប៉ុន្តែ​ដោយសារ​គ្រួសារ​នោះ​ជា​អ្នកក្រ ដូច្នេះ​លោក​មាន​លុយ​ចាយ​តែ​មួយ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។

៣. MUSK មិនមែន​ជា​អ្នក​បង្កើត​ក្រុមហ៊ុន Tesla ទេ

ក្រុមហ៊ុន TESLA ជា​សហស្ថានិក​ដោយ​លោក Martin Eberhard និងលោក Marc Tarpenning នា​ឆ្នាំ ២០០៣។ មួយ​ឆ្នាំ​ក្រោយ MUSK បាន​ឲ្យ​ប្រាក់​ទៅស្ថានិកទាំងពីរ ៧០ លានដុល្លារ និងក្លាយ​ទៅ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្នុង​ក្រុមហ៊ុន​នេះ។

៤. MUSK ទទួល​បាន​ប្រាក់​ខែ​តែ ១ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំពីក្រុមហ៊ុន Tesla

ក្នុង​នាម​ជា​នាយកប្រតិបត្តិ MUSK ប្រាប់​ថា ប្រាក់ខែ​ប្រចាំឆ្នាំ​របស់​ខ្លួន​ជា​នាយក​ប្រតិបត្តិ​ត្រឹមតែ ១ ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែដោយសារ​តែលោកមានភាគហ៊ុនក្នុងក្រុមហ៊ុនស្រាប់ និង​យោង​តាម​ច្បាប់​រដ្ឋ​កាលីហ្វញ៉ា​ប្រាក់ខែ​ប្រចាំ​ឆ្នាំ​របស់​លោក​មាន​ដល់ ៥៦,៣៨០ ដុល្លារ។ ទោះ​យ៉ាងណា​ នាយក​ប្រតិបត្តិ​រូប​នេះ​មិន​ដែល​ដក​ប្រាក់​ខែ​ទាំង​នោះ​ចាយនោះ​ទេ។ រីឯចំណូលរបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ រហូតដណ្ដើមបានជាកំពូលអ្នកមានទីមួយលើលោក​ សុទ្ធសឹងជា ចំណែកនៃតម្លៃភាគហ៊ុនទាំងអស់។

៥. ZIP2 ធ្វើឲ្យ MUSK ក្លាយ​ជា​អ្នកមាន

ក្រោយពី​បោះបង់​ចោល​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ស្ទែនហ្វដ MUSK ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ផលិត Software ដែល​មាន​ឈ្មោះថា ZIP2 ដែល​ជា​ក្រុមហ៊ុន​ដំបូង​របស់​មហាសេដ្ឋី​រូបនេះ។ ក្រោយមកទៀត លោក​បាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន BS ហើយ​បាន​ប្រគល់​សិទ្ធិគ្រប់គ្រងធំ​ទៅឲ្យ​ក្រុម​អ្នក​វិនិយោគ​មូលនិធិ រីឯ​ខ្លួន​លោកផ្ទាល់មានភាគហ៊ុនត្រឹមតែ ៧% ប៉ុណ្ណោះ។

ពីរបី​ឆ្នាំ​បន្ទាប់ ក្រុមហ៊ុន​កុំព្យូរទ័រ Compaq បានទិញ ZIP2 ក្នុងតម្លៃ ៣០៧ លាន​ដុល្លារ។ ហេតុនេះ MUSK ទទួលបានប្រាក់ ២២ លាន​ដុល្លារ និង​បាន​ក្លាយ​ជា​មហាសេដ្ឋីវ័យ ២៨ ឆ្នាំ​កាលពី​ពេល​នោះ​។

៦. ក្រុមហ៊ុន Paypal ជាស្នាដៃរបស់ MUSK ជាអ្នកបង្កើត

បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​នៅក្នុងឆ្នាំ ១៩៩៩ លោក​ចាប់ផ្ដើម​បង្កើត​ធនាគារ​អនឡាញដែលមានឈ្មោះថា X.COM ។ ក្នុងឆ្នាំ ២០០០ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន Confinity និង​ប្រែក្លាយ​មក​ជា Paypal វិញ។

៧. ទ្បាន James Bond ត្រូវបាន MUSK ទិញនិងយកទៅកែច្នៃជា​នាវា​មុជទឹក

នៅ​ក្នុង​ឆ្នាំ ២០១៣ លោក​បានទិញទ្បានម៉ាក Lotus Esprit នៅក្នុងរឿង Jame Bond ក្នុងតម្លៃ ៩៩៧,០០០ ដុល្លារ ហើយ​បាន​កែច្នៃ​ឡាន​នេះ ទៅ​ជា​នាវាមុជទឹកដ៏​ស្រស់ស្អាត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ LADDERS

ចុចអាន៖រឿង ៥ យ៉ាង​ដ៏​អស្ចារ្យ​​ ពី​ម្ចាស់ក្សត្រី RANIA AL-ABDULLAH​ នៃ​ប្រទេស​ហ្សកដានី​

ចុចអាន៖ទម្លាប់​និង​សម្ភារៈ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​ចិន ​លោក ​ស៊ី ជិនពីង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម