KPT+
ប្រវត្តិបិសាចសមុទ្រ សាយរ៉ិន ស៊ីសាច់ជាអាហារ និងស្អប់មនុស្សប្រុសខ្លាំង
សាយរ៉ិន គឺជាបិសាចសមុទ្រដែលមានរូបរាងមនុស្សពាក់កណ្ដាល ត្រីពាក់កណ្ដាល។ សាយរ៉ិន និងមច្ឆាមានរូបរាងស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែសាយរ៉ិនមានភាពកាចសាហាវជាងទេពមច្ឆា។

ប្រវត្តិសាយរ៉ិន
តាមទេវកាក្រិក សាយរ៉ិន គឹជាក្រុមស្ត្រីដែលរស់នៅលើភ្នំឈ្មោះថា ថៃគឺទុស (Taygetus) នៅភាគខាងត្បូងប្រទេសក្រិកបុរាណ ហើយពួកគេមានសមត្ថភាពក្នុងការលេងតន្ត្រី និងចម្រៀង។ ថ្ងៃមួយនៅពេលដែលទេពធីតា ឌីមីតធឺ (Demeter) បាននាំបុត្រីឯករបស់ខ្លួននឹង ហ្សូស(Zeus) ឈ្មោះ ភឺសេផ្វូនី (Persephone) មកលេងនៅឋានមនុស្សលោកស្រាប់តែត្រូវអាទិទេព ហេដឌីស (Hedes) ចាប់យកទៅបាត់។
ពពួកសាយរ៉ិនកាលនោះមាននាទីជាអ្នកចាំការពារព្រះនាង ភឺសេផ្វូនី ទើបទេពធីតា ឌីមីតធឺ ប្រទានស្លាបឲ្យដើម្បីហោះស្វែងរកបុត្រីរបស់ខ្លួនអស់រយៈពេលជាងមួយសប្ដាហ៍ តែមិនឃើញសោះ។ ហេតុនេះហើយទើបទេពធីតា ឌីមីតធឺ មានចិត្តក្ដៅក្រហាយជាខ្លាំង រួចដាក់បណ្ដាសាឲ្យពួកនាងសាយរ៉ិនក្លាយជាបិសាចសមុទ្រទៅ។

សាយរ៉ិនមានចិត្តកាចសាហាវ ស៊ីសាច់ជាអាហារ ជាពិសេសស្អប់មនុស្សប្រុសខ្លាំងណាស់។ ពួកនាងតែងបោកបញ្ឆោទមនុស្ស ដោយប្រើសម្លេងច្រៀង ឬតន្ត្រីដើម្បីអោយមករកនាង មនុស្សដែលជាជនរងគ្រោះច្រើនជា អ្នកនេសាទ អ្នកជិះទូក ក្មេងប្រុស។ នៅពេលយប់ ជាពេលដែលពួកសាយរ៉ិនចេញរកស៊ី ជួនកាលមនុស្សខ្លះ ត្រូវបាននាងយកទៅដាក់នៅលើកោះ ដើម្បីទុកជាអាហារនៅពេលថ្ងៃ។
វិធីដែលអាចការពារជីវិតពីសាយរ៉ិនបានមាន៖
១.ត្រូវធ្វើឲ្យមានសម្លេងខ្លាំងដូចជា ផ្ទុះគ្រាប់បែក
២.ត្រូវតែចេះច្រៀង ឬលេងភ្លេងបានពីរោះជាងពួកវា
៣.យកអីមកបិតត្រចៀក មិនស្ដាប់សម្លេងពួកវា
៤.បើអ្នកអាចគ្រប់គ្រងខ្លួនបាន ពីភ្លេងរបស់នាង ពួកសាយរ៉ិននឹងសម្លាប់ខ្លួនតែម្ដង៕
អត្ថបទ៖ វារី
ចុចអាន៖កំពូលទេពធីតាទាំង ១៣ អង្គនេះ តំណាងឲ្យជំនឿសាសនា របស់ប្រទេស ក្រិក
ចុចអាន៖ប្រពៃណីនៅ ចិន បុរសជាប្ដីអៀវប្រពន្ធមានផ្ទៃពោះ ដើរលើរងើកភ្លើងកំពុងក្ដៅខ្លាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


