វប្បធម៌ ជំនឿ
ប្រពៃណីនៅ ចិន បុរសជាប្ដីអៀវប្រពន្ធមានផ្ទៃពោះ ដើរលើរងើកភ្លើងកំពុងក្ដៅខ្លាំង
ប្រពៃណីនីមួយៗ តែងមានជំនឿប្លែកៗពីស្ត្រីមានផ្ទៃពោះដូចជា ហាមមិនឲ្យគាត់ងូតទឹកយប់ ឬមើលរឿងមិនល្អជាដើម។

ដោយឡែកនៅឯប្រទេសចិនវិញ មានប្រពៃណីមួយគឺ ឲ្យបុរសជាប្ដីអៀវប្រពន្ធរបស់ខ្លួនដែលទម្ងន់ដើរឆ្លងលើធ្យូងកំពុងឆេះក្ដៅខ្លាំង។ បើគាត់ឆ្លងផុតមានន័យថា ប្រពន្ធគាត់នឹងបង្កើតកូនបានរលូន មិនសូវឈឺចាប់ និងរួចផុតពីគ្រោះថ្នាក់ដូចគ្នា។
គោលបំណងនៃពិធី
ការធ្វើបែបនេះ ដើម្បីឲ្យបុរសជាប្ដីយល់ពីការឈឺចាប់ និងទុកលំបាករបស់ប្រពន្ធ ក្នុងរយៈពេល៩ខែមកនេះ។ ពួកគេជឿថាពិធីនេះ បង្ហាញពីក្តីមេត្តា និងសេចក្ដីស្រឡាញ់ដែលឪពុករបស់ទារកទើបនឹងកើត មានចំពោះកូនដែលទើបនឹងកើត រួមជាមួយម្ដាយផងដែរ។ មួយវិញទៀត ក៏បង្ហាញពីការលះបង់របស់ឪពុកចំពោះកូន នៅពេលកូនកើតមកឪពុកម្ដាយនឹងធ្វើគ្រប់យ៉ាងដើម្បីមើលថែ ចិញ្ចឹមបីបាច់កូន ទោះបីជាត្រូវដើរលើភ្លើង ឈឺចាប់យូរយ៉ាងណាក្ដី។

ទោះបីនេះជាប្រពៃណីដែលមិនទំនង ក៏យើងគួរមានការគោរពចំពោះជំនឿរបស់ពួកគេដែរ យើងមិនគួរមានយោបល់ផ្ដេសផ្ដាសទៅលើប្រពៃណីដែលគេជឿ និងអនុវត្តនោះទេ លើកលែងតែបុគ្គលនោះ ត្រូវបានគេបង្ខំឲ្យធ្វើយ៉ាងដូច្នោះ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ប្រពៃណីចម្លែក កាត់ប្រដាប់បន្តពូជស្ត្រី ដើម្បីរក្សាព្រហ្មចារី ឲ្យដល់ថ្ងៃរៀបការ
ចុចអាន៖ប្លែកៗ ប្រពៃណីនៅ ដាណឺម៉ាក អ្នកនៅលីវត្រូវពិន័យ ដោយបាចឈើអែម និងម្រេចលើខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


