KPT+
រឿងរ៉ាវ ៤ យ៉ាង អ្នកមានជំងឺថប់បារម្ភ មិនគួរធ្វើនៅពេលយប់
អ្នកដែលមានជំងឺថប់បារម្ភ អាចនឹងពិបាកគេងលក់ស្កប់ស្កល់នៅពេលយប់ ដោយសារតែខួរក្បាលធ្វើការមិនឈប់ និងគិតអំពីរឿងរ៉ាវផ្សេងៗកាលពីអតីតកាល ឬព្រួយបារម្ភថាអាចនឹងមានរឿងអាក្រក់កើតឡើងក្នុងពេលឆាប់ៗខាងមុខ។ ពិតណាស់ ទោះបីជាយើងមិនអាចបញ្ឈប់គំនិតទាំងនេះបានទាំងស្រុងយ៉ាងណាក្ដី ក៏យើងអាចកាត់បន្ថយអានុភាពរបស់វាបានខ្លះដែរ ដោយជៀសវាងធ្វើរឿងរ៉ាវខាងក្រោមនេះនៅពេលយប់។

១. ជជែកជាមួយនឹងមិត្តភក្ដិ
ជាទូទៅ យើងនឹងមានអារម្មណ៍រំភើបរីករាយនៅពេលដែលបានជជែកគ្នាលេងជាមួយនឹងមិត្តភក្ដិនៅពេលយប់។ ប៉ុន្តែ ការពិតទៅ ភាពរំភើប និងការថប់បារម្ភមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយសូម្បីតែអារម្មណ៍វិជ្ជមាន ក៏អាចនាំឲ្យមានភាពរំជើបរំជួលដូចគ្នា ដែលចំណុចនេះអាចធ្វើឲ្យការថប់បារម្ភរបស់យើងកាន់តែអាក្រក់ទៅៗ។
២. ប្រើប្រាស់បណ្តាញសង្គម
ទន្ទឹមនឹងនេះដែរ ការលេងFacebook, Instagram ឬ Twitter អាចជំរុញឲ្យមានការភ័យខ្លាចក្នុងការខកខានរឿងរ៉ាវរំភើបដែលកំពុងកើតឡើងនៅកន្លែងណាមួយ ឬមានអារម្មណ៍សោកសៅនៅពេលដែលឃើញជីវិតរបស់អ្នកដទៃ ឬមិត្តភក្ដិពោរពេញទៅដោយក្ដីរីករាយ ស្របពេលដែលជីវិតខ្លួនឯងជួបតែរឿងអាប់អួហូតមក។
៣. ចៀសវាងញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន
មួយវិញទៀត ការញ៉ាំកាហ្វេ តែ ឬភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៊ីនណាមួយ អាចនឹងធ្វើឲ្យយើងគេងមិនលក់រហូតដល់រំលងអធ្រាត្រក៏មាន ជាពិសេសសម្រាប់អ្នកដែលមានជំងឺថប់បារម្ភ គឺកាន់តែយ៉ាប់យ៉ឺនទ្វេដង។ ហេតុនេះហើយ យើងមិនគួរញ៉ាំភេសជ្ជៈប្រភេទនេះ នៅកៀកម៉ោងគេងឡើយ។

៤. បង្ខំខ្លួនឯងឲ្យឆាប់គេងលក់
នៅពេលដែលគេងមិនលក់ យើងតែងតែព្យាយាមបង្ខំខ្លួនឯងឲ្យឆាប់គេងលក់ ហើយការធ្វើបែបនេះកាន់តែនាំឲ្យយើងមានអារម្មណ៍អន្ទះអន្ទែងខ្លាំងឡើង។ ដូចនេះ ដើម្បីជៀសវាងដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងជ្រុល យើងគួរងាកមកស្ដាប់តន្ត្រីដែលជួយឲ្យអារម្មណ៍ស្ងប់ល្អជំនួសវិញ៕
ចុចអាន៖៥ យ៉ាងនេះ ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់
ចុចអាន៖៥ យ៉ាង គួរដឹងពីភាពវិជ្ជមាន និងអវិជ្ជមាន នៃចំណង់ផ្ទាល់ខ្លួន ចៀសវាងជ្រើសគោលដៅខុសនឹងជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


