Connect with us

KPT+

ហេតុអ្វីមនុស្សខ្លះ មិនសូវស្អាត តែទាក់ទាញប្រជាប្រិយខ្លាំងពីអ្នកជុំវិញ ?

បានផុស

នៅ

មនុស្សដែល​មាន​រូប​រាង​ស្អាត តែងពាំនាំមកនូវភាព​​ទាក់​ទាញ នោះ​ជា​រឿង​ធម្មតាទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកទេ ​ដែលការកោតសរសើរនោះ​នឹងត្រូវបំផ្លាញវិញ​ភ្លាមៗ​ នៅ​ពេលដែលគេឯងដឹងថា បុគ្គលនោះមានអាកប្បកិរិយាគួរឲ្យស្អប់ខ្ពើមឬចរិតខ្មើតមិនរាប់ញាតិផៅសន្តាន។

ដូច្នេះ​អាច​និយាយ​បាន​ថា ​ភាពទាក់ទាញរបស់មនុស្សអាចមកពីកត្តាផ្សេងៗ មិនត្រឹមតែមកពីរូបរាង​ប៉ុណ្ណោះ​ទេ។ នេះហើយជាមូលហេតុ ដែលមនុស្សជាច្រើន​ដែល​មាន​មុខ​ធម្មតា ​ឬមិនសូវជាស្រស់ស្អាតនោះទេ​ តែ​អាចមើលទៅទាក់ទាញខ្លាំងជាមនុស្សស្អាត។ កត្តា​ទាំង​នោះមានដូចជា ៖

១ របៀបស្លៀកពាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​គ្រប់គ្នា​និយាយ​ថា រូបរាង​ជា​ចំណុច​សំខាន់​មួយ ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មើល​ទៅ​គួរ​ឲ្យ​ទាក់ទាញ។ តាមពិតអាចនិយាយបានថា ​វាគឺ​ជាការពិត។ អ្នក​ចេះ​ស្លៀកពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ច្បាស់​ជា​ទាក់​ភ្នែក​។ ចាប់​ពី​ពេលនេះ ​ចូរ​រៀន​ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ។ ត្រូវ​មាន​រូបរាង​ស្អាត ដូច្នេះ​អ្នក​មើល​ទៅ​មាន​លក្ខណៈ​វិជ្ជាជីវៈក្នុងសង្គម។

២ ផ្នត់​គំនិត​ឆ្ពោះ​ទៅ​មុខ

មនុស្សម្នាក់អាចទាក់ទាញការចាប់អារម្មណ៍ ​ដោយសារតែភាពឆ្លាតវៃ​ដែលខ្លួនមាន។ ខួរក្បាល​ដំណើរការបានល្អ ដើម្បីមានផ្នត់គំនិត​ជឿនលឿន។ មនុស្ស​បែប​នេះ ​ជា​ធម្មតា​ត្រូវ​បាន​កំណត់​លក្ខណៈ​ដោយ​សមិទ្ធផល​ជាច្រើន និង​មាន​ការ​អត់ធ្មត់​ខ្ពស់ ពី​ព្រោះ​ពួកគេ​គិត​ថា​ ភាព​ខុស​គ្នា​មិនមែន​ជា​អ្វី​ដែល​គួរ​ត្រូវ​បាន​លុបចោល​នោះ​ទេ។ ដូច្នេះ ចូរ​ប្រើ​ពេល​វេលា​សិក្សា ពង្រឹង​ការ​គិត​ឲ្យ​បាន​ច្បាស់ ទើប​អាច​មាន​ផ្នត់​គំនិត​ល្អ ជាមួយ​នឹង​គុណសម្បត្តិ​បែបនេះ មនុស្ស​នឹង​មើល​ឃើញ​ថា​អ្នក​ជា​មនុស្ស​ទាក់ទាញសម្រាប់ពួកគេ។

៣ អ្នកជំនាញក្នុងវិស័យមួយ

អ្នកដែលមានជំនាញ នឹងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់​ក្នុងជីវិត។ ពួកគេតែងតែផ្តោតទៅលើអ្វីដែលពួកគេកំពុងធ្វើ ដែល​បណ្ដាល​ឲ្យ​មាន​ស្នាដៃ មិន​ធម្មតា​ជាច្រើន។ នេះគឺជាអ្វីដែលធ្វើឲ្យ​មនុស្សដែលមានជំនាញ​ អាច​បញ្ចេញ​ក្លិនខ្លួនរបស់ពួកគេ។ អ្នក​អាច​ប្រើ​វា​ជា​កម្លាំង​ចិត្ត​ ដើម្បី​បន្ត​ការ​សិក្សា​ រហូត​ដល់​អ្នក​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត។

៤ មានអាកប្បកិរិយាល្អ

មនុស្សដែលមានអាកប្បកិរិយា​ល្អ​ ជាធម្មតានៅឆ្ងាយពីរឿងអវិជ្ជមាន។ ពួកគេ​នឹង​ផ្តោត​លើ​ការ​កែលំអ​គុណភាព​របស់​ពួកគេ​ជា​បន្តបន្ទាប់ ដើម្បីឲ្យ​ពួកគេអាចផ្តល់អត្ថប្រយោជន៍សម្រាប់ខ្លួន និងអ្នកដែលនៅជុំវិញពួកគេ។ អាកប្បកិរិយា​ល្អទាំងនេះ ពិតជាអាចទាក់ទាញការចាប់អារម្មណ៍។ មនុស្ស​នឹង​មាន​អារម្មណ៍​គោរព​ចំពោះអ្នក ខណៈអ្នកមិនបានធ្វើឲ្យពួកគេ​​រង​របួស ឬ​ធ្វើ​បាបណាមួយដល់អ្នកជុំវិញ។

៥ ភាពស្មោះត្រង់

កត្តា​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ គឺ​ដោយ​សារ​ពួក​គេ​មាន​ចិត្ត​ស្មោះ​ត្រង់។ ពួកគេ​ហាក់​ដូចជា​មិន​ខ្វល់​ពី​ការ​ឈោង​ទៅ​រក​នរណា​ម្នាក់ ​ដែល​ត្រូវ​ការ​ជំនួយ​នោះ​ទេ។ ភាព​ស្មោះត្រង់​របស់​គេ ​ធ្វើឲ្យ​មនុស្ស​ជាច្រើនភ្ញាក់ផ្អើល។ ដូច្នេះ​ហើយ ភាព​សប្បុរស​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​មើល​ទៅ​កាន់​តែ​ទាក់ទាញ​បាន​ដែរ។ ភាព​ទាក់ទាញ​របស់​មនុស្ស​អាច​មក​ពី​កត្តា​ជាច្រើន។ ឲ្យ​តែ​អ្នក​ព្យាយាម​កែ​លម្អ​ខ្លួន​ឯង នោះ​មនុស្ស​នោះ​ អាច​មើល​ទៅ​ទាក់ទាញ​ដោយ​ធម្មជាតិ។

ត្រូវ​ចងចាំ​ថា ​ការសម្ដែង​ធ្វើ​ល្អ​ រាបសា​មុខគេ លាក់ពុត​មុខក្រោយ អាច​លោម​ចិត្ត​អ្នក​ជុំវិញ​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់ ​គឺ​ការ​រាប់អាន​ចេញ​ពី​ចិត្ត​ឥត​សម្ដែង​ ចង់​បាន​អ្វីមួយ​ពី​អ្នក​នោះ​ ទើប​អ្នក​អាច​ជួប​មនុស្ស​ដែល​ល្អ​និង​ស្មោះត្រង់​ជាមួយគ្នា​បាន។ បើអ្នកសម្ដែង អ្នកនឹងបានជួបដៃគូសម្ដែងដូចគ្នា បើអ្នកស្មោះ អ្នកក៏បានជួបមនុស្សដូចគ្នា។ ដូច្នេះ​ឈប់​បន្ទោស​មេឃ​ដី​អយុត្តិធម៌​ ត្រូវ​ចេះ​ងាក​មើល​អត្តចរិត​ខ្លួនឯង​វិញ​ ហើយ​កែលំអ​ឲ្យ​ប្រសើរ​ឡើង​មក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ ជាឫសគល់មួយ ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯង

ចុចអាន៖សកម្មភាព ៥ យ៉ាង អ្នកកំពុងតែបន្ទាបតម្លៃខ្លួនឯងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម