KPT+
រឿងអាស្រូវនយោបាយនៃប្រធានាធិបតីស្ត្រីដំបូងកូរ៉េខាងត្បូង PARK GEUN HYE
លោកស្រី Park Geun Hye ជាប្រធានាធិបតីទី១១ និងជាប្រធានាធិបតីស្ត្រីដំបូងរបស់កូរ៉េខាងត្បូង។
នៅឆ្នាំ ២០១៣ លោកស្រី Park Geun Hye បានក្លាយជាប្រធានាធិបតីស្ត្រីដំបូង ផ្លូវការក្នុងវ័យ ៦១ឆ្នាំ ។ យ៉ាងណាក្ដីលោកស្រីត្រូវជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង ដោយសាររឿងអាស្រូវនយោបាយនាឆ្នាំ ២០១៦ ។ អតីតប្រធានាធិបតីរូបនេះត្រូវបានចាប់ខ្លួននិងឃុំឃាំង នាឆ្នាំ ២០១៧ ហើយបានក្លាយជាអ្នកទោស ដោយត្រូវជាប់គុក ២៤ឆ្នាំ ពីបទពុករលួយនិងរំលោភអំណាចនៅឆ្នាំ ២០១៨។

ក្នុងពេលកំពុងកាន់តំណែង លោកស្រីត្រូវបានគេរិះគន់ និងចោទប្រកាន់ថា បានប្រើប្រាស់អំណាចដើម្បីបំបិទមាត់ក្រុមប្រឆាំង។ នៅខែតុលា ឆ្នាំ២០១៦ លោកស្រីបន្តរួមរឹតដោយរឿងអាស្រូវអំពើពុករលួយ ដែលធ្វើឲ្យនយោបាយរបស់លោកស្រីកាន់តែធ្លាក់ដុនដាប។ Park Geun Hye ត្រូវបានគេចោទថា បានប្រើប្រាស់អំណាច រំលោភអំណាច និងស៊ីសំណូកដែលអនុញ្ញាតឲ្យមិត្តដ៏ជិតស្និទ្ធិបំផុតរបស់ខ្លួន លោកស្រី Choi Soon Sil អាចចូលមើលព័ត៌មានរដ្ឋបាន។

ក្រោយលេចធ្លាយរឿងអាស្រូវ Park Geun Hye បានធ្វើការសុំទោសប្រជាជនកូរ៉េខាងត្បូងចំពោះកំហុសរបស់ខ្លួន។ ទោះយ៉ាងណា នៅខែមេសា ឆ្នាំ ២០១៨ តុលាការបានប្រកាសកាត់ទោសស្រ្តីប្រធានាធិបតីទី១ របស់ប្រទេសកូរ៉េខាងត្បូងឲ្យជាប់គុក ២៤ ឆ្នាំ និងពិន័យជាប្រាក់ ១៨ ពាន់លានវ៉ុន ឬ១៧ លានដុល្លាអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP
ចុចអាន៖កំពូលអ្នកបង្ហាញម៉ូដស៊ីថ្លៃជាងគេក្នុងលោកជាអ្នកណា?
ចុចអាន៖រឿងគួរឲ្យភ្ញាក់ផ្អើលពីមហាសេដ្ឋីក្មេងបំផុតរបស់សិង្ហបូរីលោក KISHIN RK
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


