KPT+
មកស្គាល់ ១៨ រាជធានី-ខេត្ត មាន សាលាគរុកោសល្យ សម្រាប់គ្រូបឋមសិក្សា
សាលាកម្រិតបឋមសិក្សាមានគ្រប់ទាំង ២៥ រាជធានីខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ចំណែក គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ឬ សាលាគរុកោសល្យ គ្រូកម្រិតបឋមសិក្សា មាននៅតែតាមបណ្ដាខេត្តមួយចំនួនធំ ដែលមានចំនួនប្រជាជនច្រើន ឬ សមមាត្រ ទៅនឹងការបង្កើតគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបឋមនេះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងថា គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ឬ សាលាគរុកោសល្យ គ្រូកម្រិតបឋមសិក្សា មាននៅ ១៨ រាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។
ខាងក្រោមនេះ គឺរាជធានីខេត្តដែលមាន សាលាគរុកោសល្យ បណ្ដុះបណ្ដាលគ្រូកម្រិតបឋមសិក្សា៖
១. វិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ គ្រូកម្រិតបឋមសិក្សា

២. វិទ្យាស្ថានគរុកោសល្យ បាត់ដំបង គ្រូកម្រិតបឋមសិក្សា

៣. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត កណ្តាល គ្រូកម្រិតបឋមសិក្សា

៤. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត តាកែវ គ្រូកម្រិតបឋមសិក្សា

៥. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ព្រៃវែង គ្រូកម្រិតបឋមសិក្សា

៦. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពង់ចាម គ្រូកម្រិតបឋមសិក្សា

៧. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពត គ្រូកម្រិតបឋមសិក្សា

៨. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ព្រះសីហនុ គ្រូកម្រិតបឋមសិក្សា

៩. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពង់ស្ពឺ គ្រូកម្រិតបឋមសិក្សា

១០. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពង់ឆ្នាំង គ្រូកម្រិតបឋមសិក្សា

១១. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ពោធិ៍សាត់ គ្រូកម្រិតបឋមសិក្សា

១២. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត បន្ទាយមានជ័យ គ្រូកម្រិតបឋមសិក្សា

១៣. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត សៀមរាប គ្រូកម្រិតបឋមសិក្សា

១៤. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ព្រះវិហារ គ្រូកម្រិតបឋមសិក្សា

១៥. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពង់ធំ គ្រូកម្រិតបឋមសិក្សា

១៦. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ក្រចេះ គ្រូកម្រិតបឋមសិក្សា

១៧. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ស្ទឹងត្រែង គ្រូកម្រិតបឋមសិក្សា

១៨. សាលាគរុកោសល្យ និងវិក្រឹតការខេត្ត ស្វាយរៀង គ្រូកម្រិតបឋមសិក្សា

លោក រស់ សុវាចា បានឱ្យដឹងបន្ថែមថា ចំពោះខេត្តដែលពុំមាន សាលាគរុកោសល្យ បណ្ដុះបណ្ដាលគ្រូកម្រិតបឋមសិក្សា គឺ បេក្ខជក្នុងខេត្តនោះ អាចដាក់ពាក្យប្រលងចូលរៀននៅគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឬ សាលាគរុកោសល្យ នៅខេត្តជិតខាង យោងតាមការណែនាំប្រចាំឆ្នាំជូនបេក្ខជន។

មន្ត្រីអ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា ខាងលើ បានបញ្ជាក់ថា ជាទូទៅ ក្រសួងអប់រំ យុវជន និងកីឡាទទួលបានកូតាជ្រើសរើសគ្រូបង្រៀនប្រចាំឆ្នាំចំនួន ៣ ៦០០ នាក់ ដើម្បីបន្តធានាគុណភាពអប់រំនៅកម្ពុជា។ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ចំនួនសរុប ២៤ នៅទូទាំងប្រទេស មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលគ្រូស្របតាមកូតាប្រចាំឆ្នាំ តម្រូវការរៀន និងបង្រៀន និងលទ្ធភាពជាក់ស្តែង។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២១-២០២២ កម្ពុជា មានសាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន ១៨ ៤៣០ កន្លែង។ ក្នុងនោះ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (បឋម ដល់ វិទ្យាល័យ) ១៣ ៦៨១ កន្លែង និងគ្រឹះស្ថានសិក្សាឯកជន ១ ៦៦៦ កន្លែង។ ចំណែក គ្រូបឋមសិក្សា មានចំនួន ៤៦ ៧៦១ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


