KPT+
ហានិភ័យរបស់ផ្សែងធូប ដែលមនុស្សទូទៅមិនចាប់អារម្មណ៍
ការអុជធូបជាទំនៀមទម្លាប់ ជំនឿ ជាពិសេសចំពោះប្រជាជននៅប៉ែកខាងអាស៊ី ធ្វើឡើងដើម្បីបន់ស្រន់ទៅកាន់អាទិទេព ឬព្រះក្នុងសាសនារៀងៗខ្លួន។ ប៉ុន្តែបើតាមលក្ខណៈវិទ្យាសាស្ត្រ ផ្សែងធូបបានបង្កផលប៉ះពាល់ដល់សុខភាពមិនតិចជាងផ្សែងបារីនោះទេ បើសិនជាអ្នកដែលអុជធូបមិនព្រមកែប្រែ ឬកាត់បន្ថយទម្លាប់មួយនេះ។
មនុស្សទូទៅតែងតែប្រុងប្រយ័ត្នចំពោះផ្សែងបារី ដោយសារតែចំណេះដឹងអំពីផលប៉ះពាល់របស់វាផ្សព្វផ្សាយបានទូលំទូលាយ និងចូលជ្រាបទៅដល់មនុស្សម្នាក់ៗ ប៉ុន្តែមិនបានចាប់អារម្មណ៍ចំពោះគ្រោះថ្នាក់បង្កពីផ្សែងធូបឡើយ។ ការពិតការស្រូបយកផ្សែងធូបជាញឹកញាប់ពិតជាប៉ះពាល់ដល់សុខភាព និងអាចបង្កជាបញ្ហាធ្ងន់ធ្ងរដូចគ្នា គ្រាន់តែវាមិនទាន់ចេញរោគសញ្ញាភ្លៀមៗ។ វាដូចគ្នាទៅនឹងផ្សែងបារីអញ្ចឹង ទោះបីអ្នកខ្លះមិនជក់វាដោយផ្ទាល់ ប៉ុន្តែការស្រូបផ្សែងប្រភេទទាំងនេះដោយប្រយោល គឺអ្នកបានស្រូបយកសារធាតុគីមី ឬសារធាតុអាក្រក់នាំចូលទៅដល់សួតដូចគ្នា។
បើតាមវិទ្យាស្ថានសុខភាពអន្តរជាតិ (PubMed Central) វត្ថុធាតុដើមនៃធូប មិនមានរូបមន្តច្បាស់លាស់នោះទេ គ្រាន់តែភាគច្រើនបង្កើតឡើងពី សារធាតុក្រអូប ម្សៅឈើ សារធាតុជ័រ រុក្ខជាតិ និងដើមឬស្សី។ ចំណែកឯផ្សែងធូកផ្សំឡើងពី ឧស្ម័នកាបូនិច កាបូនម៉ូណូអុកស៊ីត អាសូតឌីអុកស៊ីតនិងស្ពាន់ធ័រឌីអុកស៊ីត ជាពិសេសសារធាតុពុលដែលបង្កជាជំងឺមហារីក មូតាសែននិច សែនូតុសិច និងស៊ីតូតុស៊ីច។
អ្នកជំនាញបានបញ្ជក់ថា នៅពេលអ្នកស្រូបយកផ្សែងធូបចូលទៅក្នុងខ្លួន វាធ្វើឱ្យផ្លូវដង្ហើមដំណើរការខុសប្រក្រតី ក៏ដូចជាបង្កការរលាកដល់ស្បែក និងភ្នែក បើសិនជាធ្ងន់ធ្ងរ វាអាចវិវត្តទៅជាការរលាកទងសួត មហារីកផ្លូវដង្ហើម ជំងឺសរសៃឈាម និងបញ្ហាបេះដូង។
គោលបំណងមួយភាគធំនៃការអុជធូប គឺធ្វើឡើងនៅក្នុងសាសនា ជាក់ស្តែងប៉ែកខាងអាស៊ីប្រទេស កម្ពុជា ថៃ ចិន តៃវ៉ាន់ សុទ្ធសឹងតែប្រកាន់យកសាសនាព្រះពុទ្ធ និងសាសនាតាវជាសាសនារដ្ឋ។ មនុស្សដែលមានជំនឿទៅលើសាសនាទាំងពីរ ត្រូវបានគេសង្កេតឃើញថា មានការអុជធូបច្រើន ដោយក្នុងប្រទេសតៃវ៉ាន់ ប្រជាជនសឹងពាក់កណ្តាល (២៣ លាននាក់ ឆ្នាំ២០០៨) គោរពសាសនា ព្រះពុទ្ធ និងតាវ ហើយពួកគេមានទម្លាប់ដុតធូកនៅផ្ទះជារៀងរាល់ថ្ងៃ។
កាលពីឆ្នាំ ២០១៦-២០១៧ ដោយសារការបំពុលបរិយាកាសពីផ្សែងធូបដ៏ខ្មួលខ្មាញ់ និងផលប៉ះពាល់ដល់សុខភាពប្រជាជន រដ្ឋាភិបាលរបស់ប្រទេសតៃវ៉ាន់បានចេញច្បាប់ហាមប្រាមការដុតធូបនៅក្នុងបរិវេណវត្ត និងវិហារ ប៉ុន្តែត្រូវបានក្រុមអ្នកកាន់សាសនាតាវ និងពុទ្ធសាសនិកចេញមុខជំទាស់ ព្រមទាំងប្រឆាំងតវ៉ា។
ដូច្នេះ គោលការនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន និងជំនួសដោយការផ្សព្វផ្សាយពីហានិភ័យដែលបង្កពីផ្សែងធូបចំពោះសុខភាពវិញ។ ដើរតាមគន្លងរបស់តៃវ៉ាន់ រដ្ឋាភិបាលថៃបានចេញវិធានការបញ្ឈប់ការអុជធូប នៅទីតាំងគោរពបូជារបស់សាសនាដ៏ល្បី Erawan Shrine ក្នុងទីក្រុងបាងកកនា ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ន។
ទោះបីជាយ៉ាងណាក៏ដោយ វិធានការហាមប្រាមការអុជធូបនេះ ត្រូវបានអនុវត្តតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងប្រទេស និងតំបន់ផ្សេងៗទៀតដែលនៅតែប្រកាន់យកទម្លាប់មួយនេះ។ ដូច្នេះការអុជធូបគួរតែធ្វើឡើងនៅក្នុងបន្ទប់ដែលបើកបង្អួច មានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយមនុស្សមិនគួរផ្តុំគ្នា ឬអាចចាកចេញពីទីនោះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព៕
អត្ថបទ៖លីលី
ចុចអាន៖ធូបមិនមែនចេះតែអុជតាមនឹកឃើញឡើយ សរសៃនីមួយៗបញ្ជាក់អត្ថន័យនិងតំណាងឲ្យការគោរពបូជាផ្សេងគ្នា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ