KPT+
ចរិតលក្ខណៈ ៥ យ៉ាង របស់គូស្នេហ៍ ដែលបញ្ចាក់ថា គាត់ស្រលាញ់អ្នកស្មោះខ្លាំង
ការស្វែងរកដៃគូដែលគ្រាន់តែនិយាយថាចូលចិត្ត និងស្រលាញ់គឺងាយស្រួល ប៉ុន្តែដៃគូដែលស្មោះត្រង់ ពិតជាមិនងាយស្រួលឡើយ។ ព្រោះចិត្តស្មោះនឹងនៅជាមួយអ្នក មិនថាពេលលំបាកឬសប្បាយ ។ ដូច្នេះហើយ ប្រសិនបើអ្នកបានជួបដៃគូដែលស្រលាញ់ស្មោះ ចូរថែរក្សាឲ្យបានល្អ ហើយកុំទុកចោល ព្រោះសម័យនេះ ពិបាករកមនុស្សស្មោះណាស់។
ទន្ទឹមនោះ ដៃគូដែលស្រឡាញ់គ្នាដោយស្មោះ មានលក្ខណៈ ៥ យ៉ាង ដែលយើងអាចសំគាល់ដឹងបាន៖
១ តែងអមដំណើរយើងក្នុងគ្រាលំបាក

ចរិតលក្ខណៈរបស់ដៃគូដែលស្រលាញ់គ្នាអស់ពីចិត្ត គឺតែងកំដរអ្នកក្នុងគ្រាលំបាកណាមួយ។ ព្រោះពេលមាននរណាម្នាក់ចង់នៅជាមួយអ្នកដោយស្មោះ មិនថាក្នុងកាលៈទេសៈណា ក៏មិនអាចធ្វើឲ្យគាត់រង្គោះរង្គើចិត្តបានដែរ។ ដៃគូស្មោះត្រង់ នឹងព្យាយាមជួយអ្នកឲ្យក្រោកឡើង ហើយកំដររហូតដល់យើងអាចត្រលប់មកភាពដើមវិញ។ ដូច្នេះហើយ ប្រសិនបើដៃគូរបស់អ្នក នៅស្មោះស្ម័គ្រដើម្បីកំដរអ្នកក្នុងគ្រារីករាយ ឬលំបាក នោះជាសញ្ញាបង្ហាញថា គាត់ពិតជាស្រលាញ់អ្នកដោយស្មោះពិតមែន។
២ ជ្រើសរើសបន្ត និងជួសជុលទំនាក់ទំនងនៅពេលមានបញ្ហា
ប្រសិនបើមានបញ្ហា ដៃគូតែងចង់កែលម្អជាជាងការបែកគ្នា នោះក៏ជាសញ្ញាថា គាត់ស្រឡាញ់អ្នកអស់ពីចិត្ត។ ព្រោះអ្នកដែលស្មោះត្រង់នឹងមិនងាយសម្រេចចិត្តចាកចេញពេលមានបញ្ហា។ អ្នកគួរដឹងគុណ ប្រសិនបើអ្នកមានមនុស្សបែបនេះជាដៃគូ។ ព្រោះក្រៅពីស្រលាញ់ដោយស្មោះ គាត់ក៏យល់ពីរបៀបរស់នៅជាមួយយើងផងដែរ។
៣ ព្យាយាមស្វែងយល់ពីចំណុចល្អ និងអាក្រក់ផ្ទាល់ខ្លួនរបស់យើង
ចរិតលក្ខណៈរបស់ដៃគូស្មោះត្រង់ ក៏ត្រូវបានមើលឃើញផងដែរ ពីរបៀបដែលគាត់ព្យាយាមយល់អំពីល្អ និងអាក្រក់ផ្ទាល់ខ្លួនរបស់អ្នក។ នៅដំណាក់កាលនេះ ដៃគូយើងមិនងាយវិនិច្ឆ័យថាយើងមានចរិតបែបណាទេ ប៉ុន្តែគាត់ព្យាយាមយល់ថា យើងជាអ្វី។ ព្រោះអ្នកដែលស្រឡាញ់ពិតប្រាកដ នឹងចង់ស្គាល់អ្នកឲ្យកាន់តែស៊ីជម្រៅ និងចង់ដឹងថាអ្នកពិតជាអ្វីសម្រាប់គាត់។ ដូច្នេះហើយ ប្រសិនបើអ្នកកំពុងណាត់ជួបឬមានដៃគូ ប៉ុន្តែគាត់ខ្ជិលស្វែងយល់ពីផ្នែកផ្ទាល់ខ្លួនរបស់អ្នក ហើយមានទំនោរមិនចង់យល់ នោះជាសញ្ញាបង្ហាញថា គាត់ពិតជាមិនស្មោះត្រង់ ឬមិនបានស្រលាញ់អ្នកទេ។

៤ មិនទាមទារ និងទាញយកប្រយោជន៍ពីអ្នក
ដៃគូដែលស្រលាញ់យើងអស់ពីចិត្ត គឺជាមនុស្សដែលមិនដែលទាមទារអ្វីពីអ្នក ហើយក៏មិនដែលទាញយកផលប្រយោជន៍ពីអ្នកដូចគ្នា។ នេះជាភស្តុតាងបញ្ជាក់ថា គាត់ស្រឡាញ់និងមានទំនាក់ទំនងជាមួយអ្នកមិនមែនដោយសារគាត់ចង់។ ទោះយ៉ាងណា សម័យនេះពិបាករកដៃគូបែបនេះណាស់ ព្រោះមនុស្សខ្លះចូលមកទាញយកប្រយោជន៍ពីដៃគូឬបានសម្លឹងឃើញអ្វីដែលយើងមាន។ ដូច្នេះប្រសិនបើអ្នករកឃើញស្នេហាដូចដែលបានរៀបរាប់ អាចនិយាយថា អ្នកមានសំណាងណាស់ ដែលជួបនាង ឬគាត់។
៥ មិនបំបាក់មុខដៃគូនៅចំពោះមុខអ្នកដទៃ
លក្ខណៈចុងក្រោយរបស់ដៃគូ ដែលពិតជាស្រលាញ់ពិតប្រាកដនោះគឺថា ពួកគេមិនដែលធ្វើឲ្យម្ខាងទៀតមើលទៅអាក្រក់ក្នុងក្រសែភ្នែកអ្នកដទៃឡើយ។ ជាទូទៅគាត់តែងបង្ហាញពីអ្នក ទៅកាន់ផ្សេងអំពីរឿងល្អៗ។ ជាពិសេសគាត់ ការពារអ្នកប្រសិនបើមានមនុស្សនិយាយអាក្រក់ពីអ្នក។ ព្រោះដៃគូដែលស្រលាញ់ស្មោះ ប្រាកដជានឹងព្យាយាមរក្សាកិត្តិយសរបស់ម្ខាងទៀត ឲ្យអស់ពីសមត្ថភាពដែលគេមាន។

យ៉ាងណាមិញ ប្រសិនបើដៃគូអ្នកបច្ចុប្បន្ននេះមានលក្ខណៈទាំង ៥ យ៉ាង ដូចដែលបានរៀបរាប់ នោះអ្នកពិតជាសំណាងណាស់ ដែលត្រូវបានគេស្រលាញ់ពេញបេះដូងបែបនេះ។ ដូច្នេះត្រូវចេះរក្សាទំនាក់ទំនងនេះ ឲ្យនៅគង់វង្ស និងដាក់ចិត្តឲ្យទាបបំផុត ប្រសិនបើមានជម្លោះណាមួយកើតឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផល ៥ យ៉ាង បង្ហាញថា អ្នកនិងដៃគូ មិនអាចសាងអនាគតរួមគ្នាបានទេ
ចុចអាន៖ទំនាក់ទំនងពោរពេញដោយការកុហក ចុងក្រោយ នឹងទទួលបានបែបនេះក្នុងជីវិត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


