KPT+
វត្ថុស្រោបមាសទាំងនេះ មានតែសេដ្ឋីៗប៉ុណ្ណោះ ដែលអាចជះលុយទិញប្រើបាន
ជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់រាប់ពាន់លានដុល្លារ មហាសេដ្ឋីលំដាប់ពិភពលោកមួយចំនួន ប្រឹងរកវិធីចំណាយយ៉ាងខ្ជះខ្ជាយ ជារៀងរាល់ថ្ងៃ។ ក្រៅពីការធ្វើដំណើរថ្លៃៗ ប្រមូលទូកជិះទូកទំនើប ឬទិញទំនិញម៉ាកល្បីៗសម្រាប់កម្សាន្ត ពួកគេនិយមប្រើប្រាស់វត្ថុស្រោបមាស ឬវត្ថុធាតុមាសសុទ្ធ ១០០% ដើម្បីបញ្ជាក់បន្ថែមពីភាពមានបានរបស់ពួកគេ។
ក្រដាសអនាម័យ


ក្រដាសបង្គន់មាសសុទ្ធនេះ ត្រូវបានបង្កើតឡើងដោយអ្នកស្រី Kellyt Wearstler ដែលជាអ្នកជំនាញផ្នែករចនាម៉ូដដ៏ល្បីរបស់អាមេរិក។ នៅពេលក្រដាសនេះត្រូវបានលក់ដំបូង មួយដុំមានតម្លៃជាង ១.៣លានដុល្លារឯណោះ ហើយជាការពិតណាស់ មានតែមហាសេដ្ឋីប៉ុណ្ណោះដែលអាចទិញវាប្រើបាន។
បង្គន់


បង្គន់នេះធ្វើពីមាស 24k តម្លៃ ២.៥លានដុល្លារ។ វាជាផលិតរបស់ក្រុមហ៊ុន Hangfung Group របស់ហុងកុង។ ពេលដាក់តាំងបង្ហាញដំបូង នៅក្នុងបន្ទប់ទឹកដែលមានឈ្មោះថា “The Hall of Gold” បង្គន់នេះមិនសូវទាក់ទាញអ្នកទស្សនានោះទេ ព្រោះតម្លៃកប់ក្ដោងពេក។ យ៉ាងណាមិញ សេដ្ឋីៗមានការពេញនិយមយ៉ាងខ្លាំង ក្នុងការប្រើបង្គន់ធ្វើពីមាស នៅក្នុងបន្ទប់ទឹករបស់ពួកគេ។
សាប៊ូកក់សក់

សាប៊ូកក់សក់ថ្លៃបំផុតលើពិភពលោកមួយនេះ ផលិតដោយក្រុមហ៊ុនមួយ ក្នុងប្រទេសលីបង់។ គ្រឿងផ្សំសំខាន់ៗរបស់វារួមមានប្រេង និងឱសថដ៏មានតម្លៃ ជាពិសេសមាស និងប្លាទីនដែលកិនម៉ត់ល្អ នៅក្នុងគ្រឿងផ្សំ។
រថយន្ត

រថយន្តទំនើប Lamborghini ពណ៌មាសនេះ មានតម្លៃ ៦២លានដុល្លារអាមេរិក ហើយមិនមានមនុស្សច្រើនទេក្នុងពិភពលោក ដែលអាចទិញវាជិះបាន។
ចានការ៉េម

ចានតូចនេះ លម្អជាមួយកម្ទេចមាស គឺមានការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមកំពូលអ្នកមានៗ ដែលមានប្រាក់ចាយរាប់មិនអស់។
ឈើចាក់ធ្មេញ

នេះជាឈើចាក់ធ្មេញមាសសម្រាប់មហាសេដ្ឋីមានតម្លៃរហូតដល់ ៦០០ដុល្លារ ក្នុងមួយដើម។
មឈូស


ទោះស្លាប់ទៅហើយ ក៏មហាសេដ្ឋីខ្លះ នៅតែចង់បញ្ជាក់ពីភាពហាយសូររបស់ខ្លួន នោះហើយជាមូលហេតុនៃការលេចចេញនូវមឈូសធ្វើដោយដៃ ស្រោបមាសពាសពេញ ទាំងក្នុងទាំងក្រៅ។ មឈូសនេះជាផលិតផលរបស់ក្រុមហ៊ុន Golden Casket៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ អាហាររោយកម្ទេចមាសថ្លៃលំដាប់ពិភពលោក មានតែអភិជនទើបអាចទទួលទានបាន
ចុចអាន៖ មនុស្សទម្លាប់សម្ញែងអ្វីៗស្រោប មាស ព្រោះគេមានជំនឿលើរឿងនេះខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


