ព័ត៌មានអន្ដរជាតិ
បុរស វៀតណាម ងប់ងុលនឹងហុងស៊ុយ ដោយជឿថា ពាក់មាសស្រោចខ្លួន ជួយពង្រឹងសំណាង (មានវីដេអូ)
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធឺណិត បន្ទាប់ពីបុរសជនជាតិវៀតណាម អាយុ ៣៩ ឆ្នាំម្នាក់ បាន បង្ហោះឃ្លីប វីដេអូមួយចូលក្នុងបណ្ដាញសង្គម TikTok ដោយរូបគេពាក់មាសជាច្រើនគីឡូ ស្រោចពេញខ្លួន និងថែមទាំងបង្អួតរថយន្ត -ម៉ូតូ ស្រោបមាសផងដែរ។

បុរសម្នាក់នោះមានឈ្មោះថា Tran Duc Loi គឺជាពាណិជ្ជករវ័យក្មេងមកពីខេត្ត An Giang ដែលបានចាប់យកអាជីពជាអ្នកលក់សត្វ chameleon នៅអាមេរិកខាងត្បូង ដែលជាសត្វចិញ្ចឹមសម្រាប់អ្នកមានៗកម្សាន្ត ខណៈគាត់កំពុងក្លាយជាការចាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតវៀតណាម ដោយសារតែគាត់មានចំណង់ចំណូលចិត្តមាស។
ក្នុងរយៈពេលបីឆ្នាំមកនេះ គាត់បានរើសមាសគ្រប់យ៉ាង ដើម្បីតុបតែងខ្លួន ដោយជឿថា វានឹងទាក់ទាញសំណាងល្អនិងជួយឲ្យអាជីវកម្មរបស់គាត់រីកចម្រើន។ ទោះទៅណា ក៏ត្រូវដាក់មាសឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

លោក Tran Duc Loi បាននិយាយថា “ដំបូងឡើយ ខ្ញុំពាក់គ្រឿងបន្ថែមមួយចំនួនប៉ុណ្ណោះ។ បន្ទាប់មកវាកើនឡើងជាលំដាប់ រហូតដល់ខ្ញុំមានអារម្មណ៍ថា ធ្ងន់ ប៉ុន្តែខ្ញុំស៊ាំនឹងវា ខ្ញុំព្យាយាមរកតុល្យភាព មាសតូចពេក វាងាយនឹងជ្រុះ។ ប៉ុន្តែប្រសិនបើធំពេក នឹងមិនជ្រុះវិញ” ។

បុរសរូបនេះក៏បានលាតត្រដាងថា គាត់ពាក់គ្រឿងអលង្ការមាសទម្ងន់សរុប២គីឡូក្រាម រាល់ពេលដែលគាត់ចេញទៅក្រៅ មាន ខ្សែកមាស ២៥០ក្រាម ស្រោបដោយរូបនាគ ចិញ្ចៀនមាសចំនួន ១០ កងដៃ និងនាឡិកាធ្វើពីមាសដ៏ធំមួយ។ អ្វីទាំងអស់នេះ មិនបានលេងដើម្បីសប្បាយទេ។ ប៉ុន្តែដើម្បីពង្រឹងសំណាង តាមគោលការណ៍ហុងស៊ុយតែប៉ុណ្ណោះ។
ក្រៅពីគ្រឿងអលង្ការដ៏មានតម្លៃបំផុត ដែលគាត់បង្ហាញលើ TikTok ក្នុងនោះក៏មានរថយន្ត Lexus Convertible ស្រោបមាស និងកង់ស្រោបមាសមួយចំនួនផងដែរ ដែលគាត់អះអាងថាធ្វើពីមាសសុទ្ធ។

លោក Tran Duk Loi ពន្យល់បន្ថែមថា “ខ្ញុំជាមនុស្សម្នាក់ដែលកើតមកមានធាតុមាស។ ដូច្នេះខ្ញុំប្រើរបស់ដែលជាមាសដើម្បីបង្កើនសំណាងរបស់ខ្ញុំ “។

ទោះបីជារងការរិះគន់ថា ក្រអឺតក្រទម បង្អួតមាស និងធ្វើជាគំរូមិនល្អដល់យុវជនក្ដី ប៉ុន្តែឃ្លីបនោះបានធ្វើឲ្យគាត់ក្លាយជាតារាល្បីលើបណ្ដាញសង្គម។ ឃ្លីបរបស់គាត់ខ្លះ ទទួលបានអ្នកចូលមើលរាប់លានដង។ ខណៈអ្នកលេងអ៊ីនធឺណិតភាគច្រើនបញ្ចេញមតិថា ចង់ក្លាយជាអ្នកមានមាស ពេញខ្លួនបែបនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ នៅ ថៃ កំពុងល្បីបរិភោគមឹកឆៅទាំងរស់ ឥលូវវេជ្ជបណ្ឌិតព្រមានធ្ងន់ហើយ (មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


