Connect with us

KPT+

អាហាររោយកម្ទេចមាសថ្លៃលំដាប់ពិភពលោក មានតែអភិជនទើបអាចទទួលទានបាន

បានផុស

នៅ

មាសដែលអាចបរិភោគដូចអាហារ ត្រូវបានគេស្គាល់តាំងពីសតវត្សទី ១៦ ហើយប្រើដើម្បីតុបតែងលើម្ហូប និងភេសជ្ជៈផ្សេងៗ។

អាហារខាងក្រោមនេះ សុទ្ធតែរោយកម្ទេចមាស និងថ្លៃលំដាប់ពិភពលោក ជាពិសេសអាហារនេះ មានតែអភិជនទើបអាចទទួលទានបាន

១ Lindeth Howe Pudding ​៣៤,៥៣១ ដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងតម្លៃ ៣៤,៥៣១ ដុល្លារ Lindeth Howe Pudding គឺជាបង្អែម​ថ្លៃបំផុតនៅលើពិភពលោក។ បង្អែម​នេះ​គឺជាការបង្កើតរបស់មេចុងភៅ Marc Guibert ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​សណ្ឋាគារ Lindeth Howe Country House ។ វា​គឺ​ជា​បង្អែម​ធ្វើពីសូកូឡា និងផ្សំ​គ្រឿងលំដាប់​ខ្ពស់​ដូចជា ​ពងត្រី​មាស ​និងសូកូឡា ៤ ប្រភេទ រួមបញ្ចូល​នៅ​ក្នុង​អាហារ​នេះ​ នៃក្លិនឈ្ងុយរបស់ផ្លែ peach ជា​ពិសេស​គឺ​កម្ទេច​មាសដុំៗដាក់ជុំវិញ។

២ Almas Caviar ៣៤,០០០ ដុល្លារ

Almas Caviar គឺជាអាហារដ៏​កម្រ​​​ ​ក្នុង​តម្លៃ ៣៤,០០០ ដុល្លារ ក៏ជា​អាហារ​ថ្លៃ​​នៅ​លើ​ពិភពលោក​ផងដែរ។ វាមានដើមកំណើតមកពីប្រទេស​អ៊ីរ៉ង់ ​ហើយ​មាន​តែ​ហាង​មួយ​ចំនួន​ដែល​ត្រូវ​បាន​ជ្រើសរើសដាក់​នៅ​ក្នុង​ហាង​របស់​ពួកគេ។ Almas Caviar គឺ​ជា​មុខ​ម្ហូប​ផ្ដាច់​មុខ​ ហើយ​ត្រូវ​បាន​លក់​ក្នុង​ប្រអប់​សំណ​ប៉ាហាំង​ធ្វើ​ពី​មាស ២៤ ការ៉ាត់ ដែល​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ទ្វេដង។ ជា​ពិសេស​វា​មាន​លក្ខណៈ​សម្បត្តិ​ជា​ឱសថ ​និង​ព្យាបាលរោគាបាន។

៣ Grand Velas Taco ​ ២៥,០០០ ដុល្លារ

តម្លៃ ២៥,០០០ ដុល្លារ Grand Velas Taco គឺជាអាហារថ្លៃបំផុតមួយនៅលើពិភពលោក។ គ្រឿងផ្សំ​សំខាន់ៗ​រួមមាន Beluga caviar, សាច់គោកូបេកាត់, ឡាំប៊ូស្តូន​និង​ឈីសខ្មៅ។ ផ្កា​និង​ស្លឹក​មាស​ដែល​រោយ​ពី​លើ​អាហារ​នេះ​ គឺ​អាច​បរិភោគ​និង​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បង្កើន Taco។

៤ The Posh Pie ១២,០០០ ដុល្លារ

នំ Posh Pie ត្រូវ​បានគេ​ដាក់ឈ្មោះ​ថា​ជាអាហារ​ដ៏​ធំ​បំផុត ​ក៏​ដូចជា​អាហារថ្លៃបំផុត​នៅ​លើ​ពិភពលោក។ វា​អាច​រក​បាន​ក្នុង​តម្លៃ ១២,០០០ ដុល្លារ​ ហើយ​អ្នក​ទិញ​ច្បាស់​ជា​ហួសចិត្ត​ ប៉ុន្តែ​វា​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍។ Posh Pie បាន​ធ្វើ​ឡើង​ដោយ​សណ្ឋាគារ The Lord Dudley ក្នុង​ទីក្រុងស៊ីដនី​ ហើយ​ត្រូវ​បាន​គេ​កត់សំគាល់​ពី​បរិមាណ​កាឡូរី​ដ៏​ច្រើន​ដែល​មាន​នៅ​ក្នុង​នំ។ គ្រឿងផ្សំ​សំខាន់​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ការ​រៀបចំ​គឺ​សាច់គោ​ល្អ premium បង្កង​យក្ស​ពីរ ​និង​រោយ​ស្លឹក​មាស ​ដែល​អាច​បរិភោគ​បាន។

៥ Pizza មាស ២,០០០ ដុល្លារ

Pizza នេះ​ត្រូវបានផលិតម្ចាស់ជើងឯកពិភពលោក Gordon Ramsey ដែល​ដំបូង​គាត់​បាន​បម្រើ​នៅក្នុងភោជនីយដ្ឋាន The Maze ។ ភីហ្សា​របស់​លោក​លក់ក្នុងតម្លៃជាង ២,០០០ ដុល្លារ ​ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​អាហារ​ថ្លៃ​បំផុត។

“ Royal Pizzaជា​ឈ្មោះ​ភីហ្សា​ដែល​បាន​បង្កើត​ឡើង​នៅក្នុងភោជនីយដ្ឋាន​ឌូបៃ Pierchic សម្រាប់​គ្រួសារ​រាជវង្ស​នៅ​ឌូបៃ។ គ្រឿងផ្សំ​រួមមាន white Italian truffles,black Perigord truffles, សាច់ French foie gras,Mongra saffron មកពី​កាស្មៀ, ផ្សិត matsutake របស់​ជប៉ុន និង​ស្លឹក​មាស។

៦ ស៊ូស៊ីមាស ១៨០០ ដុល្លារ ក្នុងមួយដុំ

ស៊ូស៊ី​មាស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ម្ហូបថ្លៃបំផុតមួយនៅលើពិភពលោក។ វា​ទទួល​បាន​កំណត់ត្រា​ដោយសៀវភៅកំណត់ត្រា Guinness ស៊ូស៊ីមាសមានតម្លៃ ១៨០០ ដុល្លារ​ក្នុង​មួយ​ដុំ។ មេចុងភៅ​ដែល​បាន​បង្កើត​ស៊ូស៊ី​មាស​គឺ Angelito Araneta Jr បាន​បង្កើត​ដោយ​ប្រើ​គ្រឿងផ្សំ​ដ៏​អស្ចារ្យ​ ដូចជា​សាល់ម៉ុនន័រវេស, ហ្វ័យហ្គ្រេស, សារ៉ាហ្វរ៉ុន​និងចុងក្រោយ​គុជខ្យង​ ​ពេជ្រ​ ដែល​ត្រូវ​បាន​ប្រោះ​នៅ​លើ​ផ្នែក​នីមួយៗនៃស៊ូស៊ី។ ជំនួស​ឲ្យ​សារាយ​សមុទ្រ​ដែល​រុំស៊ូស៊ី មេចុងភៅ​រូបនេះ ​បានប្រើស្លឹក​មាសមករុំជំនួសវិញ។

៧ នំ Bagel ១ពាន់ដុល្លារ

មេ​ចុងភៅ Frank Tujague មក​ពី​សណ្ឋាគារ The Westin ញូវយ៉ក​បាន​បង្កើត Bagel ដ៏​ប្រណិត​ ដែល​ឥឡូវ​នេះ ​ត្រូវ​បាន​គេ​ហៅថា Bagel ១ពាន់ដុល្លារ។ Bagel ត្រូវបានផលិតឡើងដោយឈីសត្រុហ្វហ្វែលពណ៌ស ដែលត្រូវបានគេស្គាល់ថាជាមាស​ពណ៌​ស ហើយត្រូវបានគេចាត់ទុកថាជាអាហារថ្លៃបំផុតទី ២ បន្ទាប់ពី caviar ។ វាក៏មានផ្ទុកនូវ ចាហួយ Riesling ដែលមានដុំមាស និងរួមបញ្ចូលស្លឹកមាស ២ ការ៉ាត់ចូលផងដែរ។

៨ The Golden Opulence Sundae ១ ពាន់ដុល្លារ

The Golden Opulence Sundae គឺជាការ៉េមដែលមានតម្លៃ ១ពាន់ដុល្លាក្នុងមួយកែវ វាការ៉េមថ្លៃបំផុតមួយនៅ​លើ​ពិភពលោក។ គ្រឿងផ្សំរបស់វាគឺគ្រាប់អាល់ម៉ុន សូកូឡាខ្មៅ​ ពងត្រីមាស និង​កម្ទេច​មាស​បន្ថែម​លើ​សាច់​នំក្នុងការ៉េម។

៩ The Golden Phoenix Cupcake ១ ពាន់ដុល្លារ

អ្នកប្រាកដជាមាន​ចម្ងល់​មិនខាន គ្រាន់តែ Cupcake មួយសោះ មានតម្លៃថ្លៃខ្លាំងជាងនំធម្មតាផ្សេងទៀត។ មូលហេតុដែលវាថ្លៃ គឺមកពីគ្រឿងផ្សំផ្តាច់មុខនៃនំ Cupcake ដ៏ល្បីលើពិភពលោកនេះ រួមមានសណ្តែកវ៉ានីឡាពីអ៊ូហ្គង់ដា សូកូឡាអាមេឌីប៉សឺឡាណា និងសន្លឹកមាសដែលអាចបរិភោគបាន។ ហើយសន្លឹកមាសដាក់ជាមួយ ច្រើនយកមកពីឌូបៃ ទើបធ្វើឲ្យនំ Cupcakeតូចមួយ បានតម្លៃកប់ពពកយ៉ាងនេះ។

១០ ការ៉េម The Black Diamond ៨១៧ ដុល្លារ

The Black Diamond គឺជា​ជ័យជំនះ​ដ៏​អស្ចារ្យ​មួយ​ទៀត​នៅ​លើ​តារាង​ពិន្ទុរបស់ឌូបៃ ក្នុងតម្លៃ ៨១៧ ដុល្លារ។
ជាការពិត The Black Diamond បានរោយដោយកម្ទេចមាសសន្លឹក ២៣ ការ៉ាត់នៅលើការ៉េម។ លើសពីនេះទៅទៀត ការ៉េមនេះ​មានរសជាតិឈ្ងុយឆ្ងាញ់​ ត្រូវបានគេដាក់ក្នុងចានដែលមានក្បូរក្បាច់និង​ស្លាបព្រា Versace ​ដែលនេះជាមូលហេតុដែល Black Diamond Sundae មានតម្លៃថ្លៃខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលប៊ិចថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ ១ឆ្នាំផលិតតែម្ដង ហើយតែមួយប៉ុណ្ណោះ!

ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ​ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ

ចុចអាន៖កំហុសឆ្គងទាំង ៦ ពីប្រវត្តិសាស្ត្រ ធ្វើឲ្យអន្តរាយដល់ពិភពលោក និងខាតបង់លុយកាក់វាល់លាន

ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ៣៦ នាទីutes មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

ព័ត៌មានជាតិ៣៨ នាទីutes មុន

កម្ពុជា មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ កើនឡើងជាង ២៥០ កន្លែង នៅទូទាំងប្រទេស

ព័ត៌មានជាតិ៤៨ នាទីutes មុន

ថៃ ថាទ័ពខ្មែរតម្រង់កាំភ្លើងទៅដីខ្លួន៖ ប្រមុខការពារជាតិ ថាកម្ពុជាធ្វើដើម្បីការពារខ្លួនពីសត្រូវ ហើយគ្មានកងទ័ពណាតម្រង់កាំភ្លើងមកផ្ទះខ្លួនវិញទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនរងគ្រោះ​ធ្លាក់យន្តហោះ​ Air India មិនទាន់កំណត់អត្តសញ្ញាណអស់

Sokha Hotels

ព័ត៌មានពេញនិយម