មនុស្ស​ស្រីប្រភេទ ​ដែលប្រុសៗរឹត​ស្រលាញ់ងប់ពេលបានស្គាល់ច្បាស់
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មនុស្ស​ស្រីប្រភេទ ​ដែលប្រុសៗរឹត​ស្រលាញ់ងប់ពេលបានស្គាល់ច្បាស់

បានផុស

នៅ

ការយល់ដឹងហ្មត់ចត់អំពីចិត្តសាស្ត្របុរស ឬសគល់នៃ​សេចក្តីស្រឡាញ់ លំនាំអាកប្បកិរិយា ដែលធ្វើឱ្យស្នេហា​បានយូរអង្វែង ជាអ្វី​ដែលស្ត្រី​គ្រប់វ័យ​គួរមានការសិក្សា​យល់ដឹង ទើបមិនងាយប្រឈមនឹងវិបត្តិផ្លូវចិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​តែងឆ្ងល់ថា​ហេតុអ្វី​មនុស្ស​ស្រីខ្លះ​អត់ស្អាត​ខ្លាំង​ មិនលេងខ្លួន បែរជាមានបុរសជាច្រើន​តាមចង់បានជាគូតែម្តង?

ខ្លះសម្បុរមិនស ខ្លះ​វ័យជ្រេ ខ្លះធាត់ ខ្លះមិនមានឡានទំនើបផ្ទះធំ តែនាង​មាន​គូប្រកបដោយស្វាមីភក្តិ?

អ្នកជំនាញចិត្តវិទ្យានៅ zoosk.com លើកឡើងថា “អ្វីដែលបុរសចង់បានខ្លាំង​ពីមនុស្សស្រី​រួម​ជីវិតជាមួយគេ ​គឺហាក់​កាន់តែស្មុគស្មាញឡើងៗ ព្រោះទម្លាប់ និង​បំណងរបស់ពួកគេកំពុងវិវឌ្ឍន៍ទៅតាម​និន្នាការសង្គម”។

កត្តា​បេះដូង

បុរសភាគច្រើន (មិនមែនទាំងអស់) មិនអាចចែករំលែកការព្រួយបារម្ភ ការភ័យខ្លាច សម្ពាធ និងការអាក់អន់ចិត្តជាមួយមនុស្ស​គ្រប់គ្នាដែលគេបានស្គាល់ឡើយ។ ដោយសារតែបញ្ហានេះពួកគេត្រូវការស្ត្រីម្នាក់ ដើម្បីគេអាចមានទំនុក​ចិត្ត​ក្នុងការ​បើកចំហរ នាង​ជាអ្នកអត់ធ្មត់ស្តាប់​ ចាស់ទុំចិត្តគំនិត មិននាំ​បញ្ហា និង​សន្សឹមៗគាំទ្រគេ។ គេត្រូវការ​គូដែលជាមនុស្សមានចិត្តល្ អនិងការយល់ដឹងគ្រប់គ្រាន់ ដើម្បីងាយជួយ​គិតគេរាល់ការពិគ្រោះ ។

កត្តា យកចិត្តទុកដាក់

បុរសត្រូវការស្ត្រីដែលជាអ្នកស្តាប់ដ៏ល្ អព្រោះនៅពេលពួកគេចាប់ផ្តើមនិយាយអំពីរឿងផ្ទាល់ខ្លួនឬឯកជន គេត្រូវការ​ភាព​ជិតស្និទ្ធ។ ពេលបុរស​ដែលកំពុងនិយាយ​ចែករំលែក​ដោយ​បើកចំហអំពីរឿង​អ្វីមួយ សូមផ្តល់យោបល់ដល់គេ ព្រោះ​គេមិនងាយនិយាយ​នឹងអ្នកផ្សេងទេ ​បានន័យថា ​អ្នកជាមនុស្ស​ពិសេស គួរធ្វើ​អ្វីពិសេស​តបទៅវិញ ។

កត្តាទាមទារការគោរព

មនុស្សស្រី​ចង់បានមុខ តែបុរសត្រូវការការគោរពនិងចិត្ត​ស្មោះ។ ជាទូទៅគេងប់រូបរាងពីដំបូង តែ​ពេលសេពគប់គ្នា បើសង្កេតឃើញ​អ្នកល្អមែន​ គេរៀបការ​ប្រញាប់ណាស់ ​ព្រោះខ្លាចបាត់បង់ តែពេលដែលឃើញ​អ្នកមិនស្មោះ​ត្រង់គេរត់ចោលជួរភ្លាម។ តែជាពិសេសនៅពេលនិយាយដល់ការណាត់ជួបនិងទំនាក់ទំនង។ បុរសភាគច្រើនត្រូវការស្ត្រីដែលឱ្យតម្លៃខ្លួននាងគឺងាយ​មើលដឹង​ណាស់ថា  នរណាជានរណា។

កត្តាសេរីភាព

សេរីភាពក្នុងទំនាក់ទំនង មានន័យថា ផ្តល់កន្លែងទំនេរខ្លះ​ដល់បុរសឬស្ត្រីគូជីវិត​យើង​បានធ្វើអ្វី​មួយ​ដែល​មិនចាំបាច់មាន​វត្តមាន​យើងដឹងឮគ្រប់តែពេលនោះទេ។ ប្តីឬប្រពន្ធ​ដែលតោងដើរតាម គូជីវិត​ជានិច្ច ជាសញ្ញា​ថា ដៃគូគាត់កំពុង​រស់ក្នុងសភាព​ថប់ដង្ហើម។ នេះមិនមែនជាជីវិត​ដែលគ្រប់គ្នា​ចង់បានទេ។ ការប្រចណ្ឌហួងហែង​យកមុខជ្រុល​របស់អ្នកអាចបំភ័យគេ​ឱ្យ​គេចចេញពីចំណងអាពាហ៍ពិពាហ៍បាន។

កត្តា សីលធម៌និង​ភាពត្រឹមត្រូវ

បុរសមិនចង់បានស្ត្រីដែលធ្វើពុតផ្គាប់ចិត្តគេនោះទេ។ មនុស្ស​អាសគ្រាម​បែបណា ព្រាន​នារីកម្រិតណា នៅតែស្រមៃចង់បានមនុស្ស​ស្រី​ត្រឹមត្រូវម្នាក់។   ជំនួសឱ្យការខិតជិតទំនាក់ទំនងរបស់អ្នកដោយការរួមភេទ គួរ​សួរខ្លួនអ្នកថា “តើបុរសនេះត្រូវការអ្វីពីខ្ញុំ?”  “តើខ្ញុំចង់ផ្តល់អ្វីដល់បុរសនេះ?” ការរួមភេទមិនសន្យា​អ្វីទំាងអស់ ​តែភាសាបេះដូងពិតនឹងនាំ​ដល់កុងត្រាជាមិត្ត​ ១០០ ឆ្នាំ៕

អត្ថបទ៖ Mr Tomorrow

ចុចអាន៖ ហេតុអ្វីបានជានារីល្អៗតែងតែមានចុងបញ្ចប់ដោយ «ខូចចិត្ត»?

ចុចអាន៖ ទោះមិននិយាយពាក្យស្រឡាញ់ តែសកម្មភាពទំាងនេះ បង្ហាញថាគេស្មោះយើងពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services