KPT+
មកដឹងវិធីសាស្ត្រនៃកំពូលសេដ្ឋី ៥ រូប មានកំណើតចេញពីគ្រួសារក្រីក្រ
មិនមែនជារឿងធម្មតាទេ ដែលឃើញមនុស្សក្រីក្រទទួលជោគជ័យក្នុងជីវិតពួកគេ។ ប៉ុន្តែរឿងទាំងនេះកើតឡើងនៅក្នុងជីវិតពិត ជាមួយមនុស្សដែលតែងតែជឿជាក់លើក្ដីសុបិនខ្លួន ហើយខិតខំឲ្យរឿងទាំងនោះក្លាយជាការពិត។
នេះគឺជាមនុស្សជោគជ័យចំនួន ៥នាក់ ដែលចាប់ផ្ដើមពីកន្លែងក្រខ្សត់៖
១ . Leonardo DiCaprio

មុនពេលដែល Leonardo បានល្បីល្បាញ លោកមានជីវភាពលំបាក។ កាលពីនៅក្មេងលោកជាមនុស្សក្រីក្រ ហើយធ្លាប់រស់នៅតាមដងផ្លូវ នៃ Los Angeles។ លោកត្រូវបានហ៊ុមព័ទ្ធដោយគ្រឿងញៀននិងពេស្យាចារ ប៉ុន្តែលោកមិនអនុញ្ញាតឲ្យរឿងទាំងនោះមកបំផ្លាញសុបិនឡើយ។
ទោះបីជាយុវជនរបស់លោកពោរពេញដោយអំពើហិង្សានិងឧក្រិដ្ឋកម្មនៅគ្រប់ទីកន្លែងក៏ដោយ តែលោកបានពុះពារឧបសគ្គរហូតជោគជ័យ។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៤៥ លានដុល្លារ ក្នុងចំណោមតារាដែលត្រូវបានគេគោរពបំផុតរបស់ហូលីវូដ។
២. Walt Disney

Walt Disney ត្រូវបានចិញ្ចឹមនៅក្នុងកសិដ្ឋានមួយ ហើយស្ទើរតែមិនអាចរកលុយបាន។ លោកចាប់ផ្ដើមគូររូបភាពដើម្បីលក់ទៅអ្នកជិតខាង។ ក្នុងដំណាក់កាលមួយនៃជីវិតគ្មានការងារធ្វើរបស់លោក តែបងប្រុសរបស់លោក បានជួយឲ្យមានការងារធ្វើ។
លោកចាប់ផ្ដើមគូររូបភាពធម្មតា រហូតដល់គំនូរជីវចល។ ទ្រព្យសម្បត្តិសុទ្ធនៅពេលលោកស្លាប់គឺមាន ៨០ លានដុល្លារ។
៣. Shah Rukh Khan

គ្រួសាររបស់ Shah Rukh Khan មិនមានប្រាក់គ្រប់គ្រាន់សូម្បីតែនាំគាត់ទៅល្ខោន (ឥឡូវនេះលោកត្រូវបានគេមើលឃើញនៅតាមរោងកុននៅជុំវិញពិភពលោក)។ ឪពុកម្ដាយរបស់លោកបានស្លាប់មុនអាយុ ដែលបណ្ដាលឲ្យប្អូនស្រីរបស់លោកក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្ត។ ការបរាជ័យមិនមែនជាការអាម៉ាស់មុខទេ តែជាគ្រូបង្រៀននិងវិធីផ្សេងទៀតដើម្បីបង្ហាញពីរឿងដែលធ្លាប់ឆ្លងកាត់ស្ទើរតែពេញមួយជីវិតរបស់លោក។
ភាពជោគជ័យរបស់លោក បានមកពីការតស៊ូនិងការជំរុញ។ ទ្រព្យសម្បត្តិសុទ្ធរបស់ Shah Rukh Khan សព្វថ្ងៃមានចំនួន ៦០០ លានដុល្លារ។
៤. Jack ma

Jack រស់នៅក្នុងសង្កាត់តូចមួយជាមួយឪពុកម្ដាយ ធ្វើជាអ្នកនិពន្ធតន្ត្រី។ ក្នុងវ័យកុមារភាពលោកបានប្រលងបឋមសិក្សាពីរដង ប្រឡងមធ្យមសិក្សាបីដង និងប្រឡងចូលសាកលវិទ្យាល័យចំនួនបីដង។ លោកបានសរសេរទៅសាកលវិទ្យាល័យ Harvard ចំនួន ១០ ដង ហើយបដិសេធរាល់លើក។ បន្ទាប់ពីបរិញ្ញាបត្ររបស់លោកបានដាក់ពាក្យសុំការងារខុសៗគ្នា ហើយត្រូវបានបដិសេធ ៣០ ដង។
បច្ចុប្បន្ននេះលោកត្រូវបានគេស្គាល់ថាជាស្ថាបនិកហាងលក់ទំនិញអេឡិចត្រូនិក Alibaba ដែលតម្លៃរបស់វាគឺច្រើនជាងហ្វេសប៊ុកនិងដំណើរការទំនិញច្រើនជាង eBay និង Amazon បូកបញ្ចូលគ្នា។ ទ្រព្យសម្បត្តិសុទ្ធ ៣០ ៨ ពាន់លានដុល្លារ។
៥ . Shahid Khan

នេះគឺជាអ្នកជំនួញជនជាតិប៉ាគីស្ថានម្នាក់ ដែលបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយសង្ឃឹមថានឹងរកបានអាជីពមួយដែលមានត្រឹមតែ ៥០០ ដុល្លារ។ លោកបានចាប់ផ្ដើមសិក្សានៅសាកលវិទ្យាល័យ Illinois ខណៈពេលដែលលោកធ្វើការជាអ្នកលាងចាន និងទទួលបានប្រាក់ឈ្នួល ១,២ ដុល្លារក្នុងមួយម៉ោង។
បច្ចុប្បន្ននេះ Shahid កាន់កាប់ក្រុមហ៊ុន Flex-N-Gate ដែលជាក្រុមហ៊ុនឯកជនធំជាងគេមួយនៅសហរដ្ឋអាមេរិក ក្លឹបបាល់ទាត់ Premier League Fulham និងក្លឹប Jacksonville Jaguars របស់ NFL ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកមានចំនួន ៨,៧ ពាន់លានដុល្លារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖bornrealist
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


