KPT+
ទម្លាប់សាមញ្ញ ៤ យ៉ាង ធ្វើឲ្យជីវិតគូកាន់តែមានសុភមង្គល
មានគូស្នេហ៍រីករាយ គឺជាអ្វីដែលមនុស្សគ្រប់គ្នាប៉ងចង់បាន។ ប្រាកដណាស់ថា គ្មាននរណាម្នាក់ចង់ឈ្លោះ ឬមានភាពតានតឹងនៃជីវិតអាពាហ៍ពិពាហ៍ឡើយ។ ប្រសិនបើអ្នកចង់បានជីវិតអាពាហ៍ពិពាហ៍ដ៏រីករាយ យ៉ាងហោចណាស់ អ្នកគួរធ្វើ ឬមានទម្លាប់សាមញ្ញ ៤យ៉ាង ដែលធ្វើឲ្យជីវិតគូស្នេហ៍របស់អ្នក មានសុភមង្គលដូចតទៅ។
១ និយាយគ្នាគ្រប់ពេល

ភាពស្ងៀមស្ងាត់មិនមែនជាដំណោះស្រាយចំពោះបញ្ហានោះទេ។ លទ្ធផលនៃការស្ទង់មតិបានរកឃើញថា គូស្នេហ៍ដែលមានសុភមង្គល និងពេញចិត្ត តែងមានទម្លាប់និយាយរកគ្នាជារៀងរាល់ថ្ងៃ។ ការសន្ទនាល្អ តែងប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ភាគីទាំងសងខាង ជួយជំរុញចក្ខុវិស័យនៃអនាគត រួមទាំងអាចដោះស្រាយបញ្ហា ដែលកើតឡើងផងដែរ។
២ សើចជាមួយគ្នា
ពិតណាស់ការសើចជួយឲ្យរាងកាយ និងខួរក្បាលបញ្ចេញអរម៉ូន endorphins ដែលជាអ័រម៉ូននៃសុភមង្គល។ ផ្អែកតាមការសិក្សាបានបង្ហាញថា គូស្នេហ៍ដែលសើចជាមួយគ្នា ទំនងជាចែករំលែកព្រឹត្តិការណ៍អតីតកាល ហើយពេញចិត្តនឹងទំនាក់ទំនងបច្ចុប្បន្ន និងមានអារម្មណ៍ពេញចិត្តជាមួយដៃគូរបស់ពួកគេយ៉ាងខ្លាំង។ ជាពិសេស នឹងធ្វើឲ្យស្នេហារបស់អ្នកទាំងពីរកាន់តែស្អិតល្មួត ចូលគ្នាលើសមុន។

៣ យកចិត្តទុកដាក់ជានិច្ច
កុំភ្លេចអារម្មណ៍នៃថ្ងៃដំបូង ដែលយើងស្គាល់គ្នា។ ហេតុអ្វីយើងលង់ស្រលាញ់មនុស្សម្នាក់នេះ? ហេតុអ្វីបានជាយើងជ្រើសរើសមនុស្សនេះ? តើយើងនៅតែទុកចិត្តគ្នាទេ? ទម្លាប់ដែលត្រូវធ្វើ គឺមិនភ្លេចអារម្មណ៍បែបនេះឡើយ។ ហេតុអ្វីបានជាអ្នកមិនភ្លេចអារម្មណ៍ ព្រោះបើយើងមិនភ្លេចទេ វានឹងជួយយើងឲ្យឃើញពីសារៈសំខាន់នៃគូស្នេហ៍ជានិច្ច ហើយវានឹងត្រូវបានបន្តដោយទំនាក់ទំនងយូរជាងនេះ។ រឿងតូចៗខ្លះ អាចធ្វើឲ្យគូស្នេហ៍ចងចាំ និងមានស្នាមញញឹមមួយជីវិត។
៤ មានអារម្មណ៍ស្រួលរៀងខ្លួន
មនុស្សជាច្រើនប្រហែលជាធ្លាប់ឮពាក្យនេះ។ ស្បែកជើងចាស់ កុំមើលសម្បកខាងក្រៅ ប៉ុន្តែមានផាសុកភាពនៅពេលយកមកពាក់ ហើយស្បែកជើងមួយគូនេះ ផ្ដល់ទំនុកចិត្តដល់យើងគ្រប់ជំហាន។ ជីវិតរៀបការគឺដូចជាស្បែកជើងចាស់ៗ។ អ្នកត្រូវតែបង្កើតទម្លាប់មួយ ដែលភាគីទាំងពីរមានអារម្មណ៍ស្រួលជាមួយគ្នា។ កុំព្យាយាមផ្លាស់ប្ដូរច្រើនពេក។ ងាយស្រួលបំផុតគឺទុកចិត្តគ្នាទៅវិញទៅមក។ ជីវិតគូទាមទារឲ្យសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ហើយទទួលបានគុណសម្បត្តិ និងគុណវិបត្តិរួមគ្នា។

នេះគឺជាទម្លាប់សាមញ្ញៗទាំង ៤ ដែលធ្វើឲ្យអ្នកក្លាយជាគូស្នេហ៍ដ៏មានសុភមង្គលក្នុងជីវិត។ សុភមង្គលមិនចាំបាច់ទាល់តែអ្វីគ្រប់យ៉ាងនោះទេ បើអ្នកគិតថា ក្នុងជីវិតនេះមានសុភមង្គល គឺមានហើយ។ សេចក្តីសុខពិតគឺកើតពីការមិនស្វែងរក បើតាំងមាំក្នុងការស្វែងរកពេកនោះ អ្នកអាចបែកចេញពីវាទៅវិញទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី ដើរចេញពីស្នេហាតែម្ខាង ដែលយើងគិតថា មិនអាចទៅរួច
ចុចអាន៖រឿង ៨ យ៉ាង គួរដឹង មុនពេលអ្នកចាប់ផ្តើមស្រលាញ់នរណាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


