Connect with us

KPT+

សហគ្រិន​ស្ត្រី​វ័យក្មេង​៥​រូប​ដ៏​លេចធ្លោ​ក្នុង​វិស័យ​ជំនួញ​ថៃ​

បានផុស

នៅ

ថ្ងៃនេះ KPT plus សូម​បង្ហាញមុខ​សហគ្រិន​ស្ត្រី​វ័យក្មេង ៥ រូប​ក្នុង​វិស័យ​ជំនួញ ដែល​កំពុង​ល្បីល្បាញ​ក្នុងប្រទេស​ថៃ​!

អ្នកស្រី Yuwadee Chirathivat

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Yuwadee Chirathivat ជា​នាយិកា​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ Central Department Store Co. , Ltd នៅក្នុង​ប្រទេស និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ចំនួន ២៩ ផ្សេងទៀត​ដែរ​។ ជោគជ័យ​លើ​ឆាក​អន្ដរជាតិ​ចុងក្រោយ​នេះ​ជាការ​បើកហាង​លក់​ផលិតផល​ដ៏​លេចធ្លោ​ឈ្មោះ La Rinascente នា​ឆ្នាំ ២០១៧ ស្ថិតនៅ​កណ្តាល​ទីក្រុង​រ៉ូម​។ សហគ្រិន​រូបនេះ​ក៏​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​ស្ត្រី​មាន​ឥទ្ធិពល​នៅ​អាស៊ី​ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី Forbes ។​

​អ្នកស្រី Chadatip Chutrakul

ជា​ម្ចាស់​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​លក់រាយ Siam Piwat អ្នកស្រី Chutrakul ដឹកនាំ​ការគ្រប់គ្រង​និង​ប្រតិបត្តិការ​ទីតាំង​ពាណិជ្ជកម្ម​ល្បីល្បាញ​បំផុត​នៅ​ទីក្រុង​បាងកក​។ ក្រោម​ការដឹកនាំ​របស់​អ្នកស្រី Siam Piwat បាន​ផ្តោតលើ​ការបណ្តាក់ទុន​លើ​ការច្នៃប្រឌិត ដែល​បានធ្វើឱ្យ​ក្រុមហ៊ុន​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​និង​ក្នុង​តំបន់​។​

​ចាប់តាំងពី​អ្នកស្រី​កាន់តំណែង​នា​ឆ្នាំ ២០០៩ មក Siam Piwat រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយ​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង ២០ នៅ​ទូទាំងប្រទេស ក្នុងនោះ​មាន​ផ្សារ​ទំនើប​ធំៗ​មានដូចជា Siam Paragon មជ្ឈមណ្ឌល​ទំនិញ Siam Center ផ្សារ​ទំនើប Siam Discovery និង​ផ្សារ​ទំនើប IconSiam ។​

​អ្នកស្រី Nualphan Lamsam

អ្នកស្រី Nualphan Lamsam ជា​ប្រធាន​និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Muang Thai Life Assurance ក៏ដូចជា​ប្រធាន​ក្លឹប​បាល់ទាត់ និង​ជា​អតីត​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​ថៃ​ផងដែរ​។​

​អ្នកស្រី​វេជ្ជបណ្ឌិត Nalinee Paiboon

អ្នកស្រី Nalinee Paiboon ប្រធាន​និង​ជា​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ផលិត និង​នាំចេញ​ផលិតផល​ឈានមុខ​គេ​របស់​ប្រទេស​ថៃ Giffarine Skyline Unity​។ អ្នកស្រី​វេជ្ជបណ្ឌិត បាន​បង្កើត​ក្រុមហ៊ុន​នេះ​ក្នុង​ឆ្នាំ ១៩៩៦ រហូតមកដល់​សព្វថ្ងៃ​វា​ជា​ប្រភព​ចំណូល​សម្រាប់​មនុស្ស​រាប់​សែន​នាក់​ផងដែរ​។ Giffarine ជា​ក្រុមហ៊ុន​ផលិត​គ្រឿងសំអាង​និង​អាហារ​បំប៉ន​ជាង ២០០០ មុខ និង​កំពុង​រីកសាយ​ទៅ​ក្រៅប្រទេស​ថែមទៀត​។​

​អ្នកស្រី Oraphan Vacharaphol

អ្នកស្រី Oraphan Vacharaphol អតីត​ជា​តារាភាពយន្ត បច្ចុប្បន្ន​ជា​ម្ចាស់​ក្រុមហ៊ុន Polyplus Entertainment ដែលជា​ក្រុមហ៊ុន​ផលិតកម្ម​វិធី​ទូរទស្សន៍​ដែល​បាន​បន្ត​រីកចម្រើន​ជាច្រើន​ឆ្នាំ​មកហើយ​។ ទោះបី​ជាមាន​បញ្ហា​ប្រឈម​នឹង​អស្ថិរភាព​សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​នានា​នៅក្នុង​ឧស្សាហកម្ម​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏ដោយ អ្នកស្រី Vacharaphol នៅតែ​អាច​ឈរ​ជា​ស្ត្រី​ជំនួញ​ដ៏​ជោគជ័យ រីឯ Polyplus នៅតែ​បន្ត​រឹងមាំ​មកទល់​បច្ចុប្បន្ន​៕

​ប្រែ​សម្រួល​ ៖ សន្យា​

ប្រភព ​៖ thailandtatler​

ចុចអាន៖សួយសារអាករ​អ្វី​ដែលព្រះ​មហាក្សត្រី ELIZABETH មាន​សិទ្ធ​ទទួល​យក​ពី​ប្រទេស​ផ្សេង?

ចុចអាន៖សិក្សាអំពីព្រះនាង NOOR​ ដែល​និរទេសចេញពីអ៊ីរ៉ង់​ តែ​បេះដូង​ឲ្យ​តម្លៃជាតិជានិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម