សួយសារអាករ​អ្វី​ដែលព្រះ​មហាក្សត្រី ELIZABETH មាន​សិទ្ធ​ទទួល​យក​ពី​ប្រទេស​ផ្សេង?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សួយសារអាករ​អ្វី​ដែលព្រះ​មហាក្សត្រី ELIZABETH មាន​សិទ្ធ​ទទួល​យក​ពី​ប្រទេស​ផ្សេង?

Published

on

មហាក្សត្រី Elizabeth មាន​ទ្រព្យសម្បត្តិ​ ​ដែលអាចគ្របដណ្ដប់​លើ​រាជវង្ស​ និង​អ្វីៗ​ជា​ច្រើន​ផ្សេងទៀត ​ហើយ​ក្រម​រាជ​អង់គ្លេស​ជា​ទូទៅ​ណែនាំ​ដល់​រាជវង្សានុវង្ស​ប្រឆាំង​នឹង​ការ​ទទួល​យក​អំណោយ​ពី​អ្នក​ផ្សេង។

ប៉ុន្តែ​មាន​អំណោយ​ខ្លះ ​ដែល​ខ្សែ​រាជវង្ស​អាច​ទទួល​យក​បាន​ក្នុង​ករណី​លើកលែង។

នេះ​គឺ​ជា​អំណោយ​ការ​ទូត​ចំនួន ៨ សម្រាប់​ខ្សែ​រាជវង្ស អាចទទួលយកបាន ៖

១. ឃ្មោះ

ឃ្មោះ​ដែល​ធ្វើ​ពី​ដែក ​​បាន​ព្យួរ​ដោយ​ស្នែង​ខ្មៅ​ពីរ​នៅ​លើ​មូលដ្ឋាន​ចតុកោណ​ ជា​អំណោយ​របស់​ Tuanku Ja’afar ibni Almarhum Tuanku Abdul Rahman ជូន​ដល់​ព្រះ​មហាក្សត្រិយានី​អំឡុង​ពេល​អាហារ​ថ្ងៃត្រង់​នៅ​វិមាន Buckingham នៅ​ឆ្នាំ ១៩៩៥ បាន​ឆ្លាក់​ជា​តំណាង​ឲ្យ​ប្រទេស​ម៉ាឡេស៊ី។

២. សំពៅ​មិត្តភាព

ដោយ​យក​គំរូ​តាម​សំពៅ​កំណប់​​របស់​ Zheng He ដែល​ជា​អ្នក​រុករក​និង​អ្នក​ការ​ទូត​ម្នាក់ ​ក្នុង​រាជវង្ស មិង សំពៅ​នៃ​មិត្តភាព​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ព្រះ​មហាក្សត្រិយានី​ ដោយ​ ​ប្រធានាធិបតី Xi Jinping ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឆ្នាំ ២០១៥ ។

សំពៅ​នេះ​បង្ហាញ​ពី​ការ​រចនា​ដ៏​ល្អឯក​ និង​មាន​​សត្វ​ព្រាប  olive ជា​និមិត្ត​សញ្ញា​ចិន ​នៃ​សន្តិភាព​និង​មិត្តភាព។

៣. ប្រអប់​ម្រ័ក្សណ៍​មាស

ប្រអប់​ម្រ័ក្សណ៍​មាស​នេះ​មាន​រូបភាព​ជា​សត្វ  heron ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អធិរាជ Meiji និង​អ្នក​លេង​​ខ្មុក​ម្រ័ក្សណ៍​សម័យ  Shirayama Shosai ។  អធិរាជ Showa នៃ​ប្រទេស​ជប៉ុន​បាន​ផ្ញើ​ទៅ​ព្រះ​មហាក្សត្រិយានី​នៅ​ឆ្នាំ ១៩៥៣ ។

៤. វាយនភណ្ឌ​នៃ​សំលៀកបំពាក់​របស់​នាគ

បំណែក​នៃ​វាយនភណ្ឌ​ឆ្លាក់​ពី​មាស ​ដែល​មាន​រូបរាង​ដូច​នាគ​របស់​ហុងកុង​​ បាន​ប្រគល់​ជា​អំណោយ​​​ទៅ​ដល់​ព្រះ​មហាក្សត្រិយានី​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នា​ឆ្នាំ ១៩៧៥ ។

៥. រូបចម្លាក់ Diwan-i-Khas

រូបចម្លាក់​ប្រាក់​នៃ​ព្រះពន្លា Diwan-i-Khas ត្រូវ​បាន​ប្រគល់​ជូន​ដោយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក Morarji Desai ក្នុង​ឱកាស​ខួប​រំលឹក​ពី​ប្រាក់​របស់​ព្រះមហាក្សត្រិយានី​ ក្នុង​ឆ្នាំ ១៩៧៧ ។

៦. ប្រអប់រូប​​រូប​តុក្កតា​ត្លុក​

ស្ដេច Hamengkubuwono ទី១០នៃ ស៊ុលតង់​និង​ជា​ទេសាភិបាល​ទី ១ នៃ Yogyakarta និង​ជា​អនុ​ប្រធានាធិបតី​នៃ​ឥណ្ឌូណេស៊ី​ បាន​ប្រគល់​ប្រអប់​រូប​តុក្កតា​ត្លុក​នេះ​ដល់​ព្រះមហាក្សត្រិយានី​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ ១៩៧៤ ដែល​ជា​រចនាបថ​បែប​ប្រពៃណី​របស់​ឥណ្ឌូណេស៊ី​នៃ  wayang golek។

៧. ប្រអប់​មាស​រាង​​ចតុកោណកែង

នៅ​ឆ្នាំ ១៩៧២ ព្រះ​មហាក្សត្រី​និង​ព្រះអង្គម្ចាស់ Philip បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ និង​បាន​ទទួល​ប្រអប់​អញ្ជើញ​មួយ​ដែល​មាន​រាង​ចតុកោណកែង​ ពី​ព្រះរាជា​និង​មហាក្សត្រី​ថៃ។

ផ្នែក​ខាង​ក្រៅ​នៃ​ប្រអប់ ​ជា​លោហៈ​និងលាយជាមួយ​មាស ​ហើយ​គម្រប​នោះ​ត្រូវ​បាន​តុបតែង​ជា​និមិត្ត​តំណាង​ជាតិ។

៨. ថ្មម៉ាប​និង​​ត្រា​ថ្ម​កែវ

ប្រធានាធិបតី​សាំងហ្គាពួរ​លោក Wee Kim Wee បាន​ប្រគល់​អំណោយ​ថ្មម៉ាប​មួយ​គូ​រួម​ជាមួយ​ត្រា​ថ្ម​កែវ​ ទៅ​ព្រះមហាក្សត្រិយានី​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី ​នា​ឆ្នាំ ១៩៨៩ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖មក​ដឹង​វិធីសាស្ត្រ​នៃ​កំពូល​សេដ្ឋី ៥ រូប ​មានកំណើត​​ចេញ​ពី​​គ្រួសារ​​ក្រីក្រ

ចុចអាន៖សិក្សាអំពីព្រះនាង NOOR​ ដែល​និរទេសចេញពីអ៊ីរ៉ង់​ តែ​បេះដូង​ឲ្យ​តម្លៃជាតិជានិច្ច

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services