KPT+
ហេតុអ្វីគេអាចដោះស្រាយបញ្ហា ក្នុងជីវិតបានរលូនជាងខ្ញុំ?
ក្នុងជីវិតរស់នៅ ទោះតិចឬច្រើនក្ដី គ្រប់គ្នាចៀសមិនរួចពីបញ្ហាឡើយ។ មិនថា យើងជាសិស្ស ជាអ្នកធ្វើការ ជាគូស្នេហាឬគ្រួសារក៏ដោយ ឧបសគ្គជីវិតតែងតែកើតឡើងហូហែរ។
អ្នកខ្លះមានបញ្ហាខំសង្វាតរកដំណោះស្រាយ ឯអ្នកខ្លះបែរជាព្យាយាមគេចវេសដោយសារមិនដឹងដោះស្រាយបែបណា។ យ៉ាងណាក្ដី ការរត់គេចពីបញ្ហាមិនមែនជាមធ្យោបាយល្អឡើយ ព្រោះប្រឹងគេចប៉ុណ្ណា វាកាន់តែរីកធំប៉ុណ្ណោះ។ ហេតុនេះ យើងគួររៀនដោះស្រាយតាមវិធីប៉ុន្មានេះ ដើម្បីកុំសុញគំនិតពេក!
មិនផ្ដេកផ្ដួលលើបញ្ហា

រាល់ពេលបញ្ហាកើតឡើង យើងមិនគួផ្តោតទៅលើតែវាមួយមុខទេ ប៉ុន្តែត្រូវស្វែងរកដំណោះស្រាយវិញ។ បើព្យាយាមសម្លឹងមើលតែទៅលើបញ្ហា យើងខ្លួនឯងមុខតែគិតអវិជ្ជមានច្រើនឡើងៗ។ ជាជាងសួរចោទសួរថា ហេតុអ្វីកើតរឿងនេះឡើង ឬ ហេតុអ្វីខ្ញុំជាអ្នកទទួល? យើងគួរព្យាយាមស្វែងប្រភពនៃបញ្ហាឲ្យឃើញជាមុនសិន។ នៅពេលរកឃើញឬសគល់នៃបញ្ហា យើងច្បាស់ជាអាចរកឃើញដំណោះស្រាយបានចំគោលដៅជាមិនខាន។
មិនធ្វើរឿងឲ្យស្មុគស្មាញ

ជាទូទៅ ឲ្យតែមានបញ្ហាផុសឡើង យើងចូលចិត្តធ្វើវាឲ្យកាន់តែតានតឹងជាលំដាប់។ បើចេះតែបែបនេះ យើងគួរធ្វើវាឲ្យងាយៗ សាមញ្ញៗ ស្រួលយល់សិន។ បញ្ហានឹងវិវត្តកាន់តែស្មុគស្មាញ បើយើងចេះតែបន្ថែមភាពតានតឹងឲ្យវា ព្រមទាំងដាក់សម្ពាធលើខ្លួនឯងឲ្យកាន់តែគ្មានច្រកចេញ។
ផ្លាស់ប្ដូរវិធីសាស្ត្រ
កំហុសមួយនៅពេលចាប់ផ្ដើមដោះស្រាយបញ្ហា មកពីយើងចេះតែមើលមួយជ្រុងនៃរឿង។ មនុស្សច្រើននាក់ រមែងព្យាយាមសាកវិធីសាស្ត្រដដែលៗ បើទោះបីវាមិនដើរទៅមុខ ក៏នៅតែសាកម្តងហើយម្តងទៀត ទាំងដែលគ្មានលទ្ធផលសោះ។ ដំណោះស្រាយមិនមែនមានតែមួយ វាអាចមានផ្លូវចេញច្រើន ហេតុនេះគួរសាកផ្លាស់ប្ដូរការគិតបែបផ្សេងម្ដងមើល៍!
កត់ត្រាដំណោះស្រាយ

ជួនកាល កំពុងធ្វើដំណើរតាមដងផ្លូវ ឬពេលកំពុងញ៉ាំបាយ ស្រាប់តែផុសគំនិតការដោះស្រាយបញ្ហា។ ដូច្នេះកុំឲ្យគំនិតនោះ ក្លាយអាសាបង់ គួរទាញសៀវភៅ ទាញប៊ិកមកកត់ទុក ដើម្បីកុំឲ្យភ្លេច។ មិនថា គិតឃើញដំណោះស្រាយនោះយ៉ាងណាក្ដី ទោះបីមិនសូវទំនង បែបប្លែកៗ ឬកំប្លែងក៏ដោយ សរសេរវាទុកទាំងអស់មក! វាអាចមានប្រយោជន៍ ក្នុងកាលៈទេសៈណាមួយមិនខាន៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Success
ចុចអាន៖ចង់ឲ្យកូនៗជោគជ័យក្នុងជីវិត គួរធ្វើសកម្មភាពទាំងនេះជាមួយពួកគេ
ចុចអាន៖កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥២ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ៣៦ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


