KPT+
ទីបំផុតប្រលោមលោក “ដងផ្លូវភ្នំពេញ” បញ្ចេញបទចម្រៀងផ្លូវការរបស់ខ្លួនជាលើកដំបូង
ប្រលោមលោករឿង “ដងផ្លូវភ្នំពេញ” ដែលជានិទានផ្ទាល់មាត់ដោយអ្នកនិពន្ធ ម៉ីសន សុធារី តាំងតែពីរយៈពេលប្រមាណពីរឆ្នាំមុន ហើយមានតាមដានស្ដាប់ជារៀងរាល់ថ្ងៃក្នុងGroup និទានម៉ីសនសុធារី ឥឡូវនេះបើទោះបីមិនទាន់ចេញផ្សាយប្រលោមលោកជាផ្លូវការ ឬការបោះពុម្ពសៀវភៅក្តី ប៉ុន្តែបានដាក់ចេញនូវបទចម្រៀងដ៏សែនលន្លង់លន្លោច ជាមួយនឹងចំណងជើងថា ដងផ្លូវភ្នំពេញ។

ដងផ្លូវភ្នំពេញ ជាចម្រៀងមួយបទប្រកបទៅដោយទំនុកភ្លេង (Melody) ពីរោះរណ្ដំចិត្ត ពេលនេះត្រូវបានចេញផ្សាយនូវកម្រងទំនុកច្រៀង នៅលើទំព័រផ្លូវការផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ហើយភ្ជាប់ទៅនឹងឆាណែលយូធូបរបស់អ្នកនិពន្ធផ្ទាល់តែម្តង។
កញ្ញាអ៊ិន បូបូ ដែលជាអ្នកគ្រប់គ្រងការងារមាតិកានៅ ម៉ីសនសុធារី ឌីជីថល បានឱ្យដឹងថា បទចម្រៀងនេះពិតជាតាក់តែងទំនុកឡើងផ្ទាល់ ដោយអ្នកនិពន្ធម៉ីសន សុធារី សម្រួលតន្ត្រីថ្មីដោយលោកផល វឌ្ឍនៈហើយជាបទភ្លេងចាស់ដ៏ល្បីល្បាញរបស់តារាចម្រៀងហុងកុង លោក Roman Tam។
បទចម្រៀងនេះមានចំណងជើងដើមថា ភ្លៀងបន្តិចខ្យល់បន្តិច ប៉ុន្តែត្រូវបានយកមកបកស្រាយថ្មីតម្រូវទៅតាមអត្ថន័យនៃប្រលោមលោក ដែលមានមិត្តអ្នកអានទន្ទឹងរង់ចាំការចេញជាផ្លូវការនូវសៀវភៅ សំណេររបស់អ្នកនិពន្ធរូបនេះនៅក្រោយពេលដែលអ្នកនិពន្ធបាននិទានវាដោយផ្ទាល់មាត់ទៅកាន់ហ្វេនមួយក្រុមរបស់គាត់កាលពីដើមឆ្នាំ២០២០កន្លងទៅ។

គួររំឭកផងដែរថា ដងផ្លូវភ្នំពេញ ជាប្រលោមលោកដែលបរិយាយពីសេចក្ដីស្នេហារបស់យុវវ័យមួយគូ បានតស៊ូយ៉ាងស្វិតស្វាញក្នុងវិថីជីវិតរបស់ខ្លួន ដើម្បីសម្រេចក្តីសុបិន បំពេញក្ដីស្រមៃរបស់គេនៅក្នុងទីក្រុងដ៏ធំមួយនេះ៕
តស់! ទៅទស្សនាមើលថាតើបទចម្រៀងដងផ្លូវភ្នំពេញជាភាសាខ្មែរ មានអត្ថន័យអណ្ដែតអណ្ដូងយ៉ាងណាខ្លះ
ប្រសិនបើលោកអ្នកមានបំណងចង់អានប្រលោមលោកថ្មីៗសូមចុចអានទីនេះ៖Meysansotheary
ចុចអាន៖“ផ្ទះកណ្ដាលបឹង” វគ្គ២ ចេញវីដេអូ Book Trailer មិនបានប៉ុន្មាន អ្នកគាំទ្រទទូចចង់ឲ្យមានជា ភាពយន្ត
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


