KPT+
“ផ្ទះកណ្ដាលបឹង” វគ្គ២ ចេញវីដេអូ Book Trailer មិនបានប៉ុន្មាន អ្នកគាំទ្រទទូចចង់ឲ្យមានជា ភាពយន្ត
ប្រលោមលោកបែបអភិនីហារ “ផ្ទះកណ្ដាលបឹង” វគ្គ២ បានចេញវីដេអូ Book Trailer កាលពីប៉ុន្មានថ្ងៃមុន ដើម្បីបង្ហាញពីសាច់រឿងដែលមានក្នុងសៀវភៅមួយក្បាលនេះ ជូនដល់បណ្ដាអ្នកគាំទ្រដែលទន្ទឹងរង់ចាំ។

ជាមួយគ្នានេះដែរ ក្រោយលេចវីដេអូដែលបង្ហាញពីសាច់រឿងតាំងពីវគ្គមួយរួចមក បណ្ដាអ្នកគាំទ្ររបស់ស្រលាញ់សៀវភៅ ក៏ដូចជាប្រលោមលោក”ផ្ទះកណ្ដាលបឹង” បានទទូចឲ្យអ្នកនិពន្ធចេញជាភាពយន្តពិតៗ ដូចអ្វីដែលវីដេអូ Book Trailer បានបង្ហាញ។ ជាពិសេសរាល់ឈុតឆាកនីមួយៗស្ដែងពីសម័យលោកម្ចាស់ដង្ខៅ ព្រហ្ម អាទិត្យ ដែលជាអ្នកជំនួញជោគជ័យវ័យក្មេងម្នាក់ក្នុងអំឡុងឆ្នាំ ១៨៩០។

យ៉ាងណាមិញ ខណៈពេលដែលវីដេអូ Book Trailer បានចេញរួច កាលពីម្សិលមិញនេះផេកផ្លូវការរបស់ស្រលាញ់សៀវភៅ ក៏បានបើកឲ្យអ្នកអានបានកក់ប្រលោមលោក “ផ្ទះកណ្ដាលបឹង” វគ្គ២ នេះយ៉ាងគគ្រឹកគគ្រេងថែមទៀត។


គួររំលឹកថា”ផ្ទះកណ្ដាលបឹង” វគ្គ២ ជាស្នាដៃតែងនិពន្ធរួមគ្នារបស់អ្នកនិពន្ធ ម៉ានិត ម៉ូលីនណា និងប្អូនប្រុសរបស់លោកគឺ ម៉ុង ម៉ានុត ខណៈផ្ទះកណ្ដាលបឹង” វគ្គ១ ជាស្នាដៃរបស់ម៉ានិតតែប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ Book Trailer ខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រលោមលោក «ស្រឡាញ់បងជ្រៅជាងសមុទ្រ» នឹងចេញផ្សាយយប់នេះ ក្រោយអ្នកគាំទ្ររង់ចាំជិត ២ ឆ្នាំ
ចុចអាន៖៥ គន្លឹះ សម្រាប់អ្នកចាប់ផ្ដើមអានប្រលោមលោកភាសាអង់គ្លេសលើកដំបូង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


