Connect with us

KPT+

អត្ថន័យ​ពិត​នៃ​ពាក្យថា BE YOURSELF និង​វិធីអនុវត្ត​ឲ្យ​បានឆាប់

បានផុស

នៅ

អត្ថន័យ​ពិតពីក្រោយ​ពាក្យថា Be Yourself ប្រែមកថា «ធ្វើជាខ្លួនឯង គឺដំណាក់កាល​នៃ​​ការ​ភ្ញាក់​ដឹងខ្លួន​ថា​យើង​ជានរណា សមជាអ្វី ហើយ​រស់មក​ដើម្បី​ធ្វើអ្វីខ្លះ​បន្សល់​ទុក​មកលើលោកយើងនេះ។

គិត​ឃើញ​ចម្លើយ នៃ​សំណួរ​ទាំងនោះហើយ​ យើងនឹងកាត់បន្ថយបានមួយចំនួនធំ នូវ​អារម្មណ៍​នៃ​ការ​ប្រៀបធៀប​ ការ​តូច​ចិត្ត ​ឬក្តីច្រណៃន ខឹងស្អប់។ល។

នៅ​ក្នុងការ​ស្វែងរកចម្លើយ ពិតជាអាចធ្វើទៅរួច​ដោយគ្រាន់​តែ​ធ្វើជាខ្លួនឯង ជា​បុគ្គល​ដែល​មាន​គំនិត​មាន​គោលដៅ​មិន​ចាំ​ចាច់​ដូច​អ្នកណា​ ហើយ​ឈប់​រស់នៅ​គ្របដណ្ដប់​ដោយ​ការ​គិត​ប្រកបដោយ​ការ​ភ័យខ្លាច​ថា​ទង្វើ​ខ្លួន​ធ្វើ​ឲ្យ​អ្នក​ដទៃ​រិះគន់។

រស់នៅ​ក្រោម​មេឃ​​ឲ្យ​តែ​មិន​ល្មើសច្បាប់ ឬ​បង្កការ​ឈឺចាប់ដល់អ្នកណា  យើងមានសេរីភាព​ពិត​ក្នុង​ការ​ធ្វើ​ជា​ខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លួនយើងពិត គឺជានរណាដែលយើងពិតជាចង់ឃើញក្នុងកញ្ចក់ មិន​ថា​រាងដូចម្តេច ធ្វើ​កាយវិការ​បែប​ណា ស្លៀកពាក់​អ្វី ព្រោះ​នៅ​ពេល​យើង​ព្រម​បោះបង់ចោល​នូវ​ការ​វិនិច្ឆ័យ​របស់​អ្នក​ក្រៅ យើង​នឹង​មាន​សេរីភាព ដូច​កំពុង​សោយរាជ្យ​ក្នុង​ពិភព​របស់​យើង។

ជា​នរណា​ម្នាក់ដែល​គ្មានរបាំងមុខ​និងការធ្វើពុតគឺ​ស្រាលខ្លួន​ក្នុង​សុភមង្គល​ទៅ​ហើយ។ Be Yourself គឺ​មានន័យ​ថា​យើង​អាចធ្វើ​ជា​នរណា​ដែល​យើងពិតជា​ឲ្យ​តម្លៃ មាន​មោទនភាព​ក្នុងការ​និយាយ​ថា  «នេះ​គឺជាខ្ញុំ!» ។

ខាងក្រោម​នេះ​ជា​ជំហាន​មួយ​ចំនួន​ដែល​ទំនង​អាចជួយគ្រប់គ្នា​ក្នុងការក្លាហាន​ហ៊ាន​លាត​ត្រដាង​ពី​ធម្មជាតិពិតចេញ​មកក្រៅ៖

១ តម្កល់​ការ​គោរព​សេរីភាព​ទាំង​របស់អ្នកដទៃ​និង​របស់យើង

ប្រសិន​បើ​យើង​ធ្លាប់​មើល​ក្មេង​តូចៗ នឹង​សម្គាល់​ឃើញ​ថា​តើ​ពួកគេ​មាន​សេរីភាព​ប៉ុណ្ណា​ ​ហើយពួកគេ​យកចិត្តទុកដាក់​តិចតួច​ចំពោះ​អ្វីដែល​មនុស្ស​ផ្សេង​ទៀត​គិត​អំពី​ពួកគេ​អ៊ីចឹង​ហើយ​ ពួកគេ​សប្បាយ​រីករាយ​ណាស់។

នោះ​ជា​ធម្មជាតិ​ពិត​ដែល​ជា​លទ្ធផល​នៃ​ការ​មិន​ខ្វល់​ពី​ការ​សម្តែង​ដើម្បី​ឲ្យ​អ្នកជិតខាងឬមិត្តភក្តិមើលអ្វីទាំងអស់។

ហេតុអ្វី​បាន​ជាយើងត្រូវ​ហត់នឿយក្នុងការ​ដើរតួនាទីឲ្យសមនឹងសង្គម ហើយយើងបង្ក្រាបធម្មជាតិពិតរបស់ខ្លួនឯង ដោយខ្លាចអ្វីដែលអ្នកដទៃគិត?

២ បង្កើនការ​យល់ដឹងកាន់តែច្បាស់ពីគំនិតខ្លួនឯង

គំនិតអវិជ្ជមានដែលឆ្លងកាត់គំនិតរបស់យើង​នៅថ្ងៃណាមួយ អាចបំផ្លាញ​ចិត្តគំនិត​និង​សុទិដ្ឋិនិយមពេលខ្លះតម្លៃយើងក្នុងសង្គម។ គុណភាពនៃការគិតរបស់យើង អនុញ្ញាតឲ្យខ្លួនឯងល្អឬអាក្រក់។ យើងទាំងអស់គ្នាភាគច្រើនផុងក្នុងគំរូនៃការគិតអវិជ្ជមានតាមទម្លាប់ចាស់ៗជំនាន់មុន​ដូចជា កូនស្រីនៅយូរមិនល្អ រៀនពូកែពេកប្តីមិនស្រលាញ់។ល។ ដែលអនុញ្ញាតឲ្យយើងជឿហើយ​ធ្វើទុក្ខខ្លួនឯង។

៣ រៀន​ធ្វើតាមវិចារណញាណ

នេះប្រហែលជាកត្តាសំខាន់បំផុតមួយក្នុងការធ្វើជាខ្លួនឯង។ វិចារណញាណរបស់មនុស្សយើង​បង្គាប់យើង​ឲ្យធ្វើល្អ។ មានតែគំនិតអវិជ្ជមាន​ទេដែលបង្គាប់យើងឲ្យធ្វើអាក្រក់។ វិចារណញាណធ្វើ​ឲ្យ​គ្រប់គ្នាមានអារម្មណ៍ថា មាន​កាតព្វកិច្ច​ធ្វើល្អ​យោគយល់​ចំពោះអ្នកដទៃ នេះ​មានន័យថាការធ្វើ​ឲ្យ​ខ្លួនឯង​សប្បាយចិត្ត​តាម​រយៈ​ការ​ជួយ ការយល់ ការលើកលែង ជា​វិចារណញ្ញាណ​ដែល​ផ្លាស់ប្ដូរ​ការ​រស់នៅ​តឹងតែង មក​ជា​ស្ងប់​ដូច​ទឹក។

កុំ​បារម្ភ​អំពី​អ្វី​ដែល​អ្នកដទៃ​គិត​ព្រោះ​យើង​មិន​អាច​ទៅ​គ្រប់គ្រង​គំនិត​របស់​ពួកគេ​បាន​ទេ

ប្រសិន​បើ​បើ​គេ​មិន​ចូលចិត្ត​យើង ដែល​ជា​យើង ក៏​មិន​ទាក់ទង​អ្វី​នឹង​ជីវិត​យើង​ដែរ។ កុំ​តែ​យើង​ស្អប់​ខ្លួនឯង។ ការ​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ផ្លាស់ប្ដូរ​យើង​ទៅ​ជា​អ្វី​ដែលគេ​ចង់​ឃើញ ធ្វើ​ឲ្យ​សុភមង្គល​បាត់បង់​ភ្លាម៕

ប្រែសម្រួល៖ស្រស់

ចុចអាន៖៤ យ៉ាង​គួរ​ដឹង​សម្រាប់​អ្នក​​ចង់​ទៅលេងកំពត​​លើក​ដំបូង

ចុចអាន៖ប្រសិន​ត្រូវ​វង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ ​គួរធ្វើយ៉ាងណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២២ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម