Connect with us

KPT+

វិធី​រក្សា​បន្លែ​​ផ្លែឈើ​ឲ្យ​នៅ​ស្រស់​បាន​យូរ​ និង​ជួយ​សន្សំ​សំចៃ​ប្រាក់​មិន​ទិញ​ច្រើន​ដង

បានផុស

នៅ

ធ្វើ​ដូចម្ដេច​ទើប​អ្នក​អាច​ទប់ស្កាត់​បន្លែ​​ផ្លែឈើ​កុំ​ឲ្យ​ឆាប់​ខូច ដើម្បីកុំឲ្យ​ខ្ជះខ្ជាយ​ប្រាក់​ ហើយ​ត្រូវ​ទៅ​រក​ទិញ​អីវ៉ាន់​រាល់ថ្ងៃ?

មុន​មក​ដឹង​ពី​វិធី​រក្សា​​បន្លែ​​ផ្លែឈើ​ឲ្យ​នៅ​ស្រស់​បាន​យូរ​ យើង​សូម​ឲ្យ​អ្នក​បាន​ដឹង​ពី​មូលហេតុ ​ដែល​អ្នក​តែង​ចំណាយ​ប្រាក់​ច្រើន​ ហើយ​តែង​ទម្លាប់​ធ្វើ​វា​ជា​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែងតែទម្លាប់​បោះ​ចោល​អាហារ​​ឬ​បន្លែ​​ផ្លែឈើ​ចោល​សឹង​រាល់ថ្ងៃ

វា​អាច​ក្លាយ​ជា​ទម្លាប់​មួយ​ជា​ប្រចាំ​ នៅ​ពេល​ដែល​អាហារ​ឬ​បន្លែ​​ផ្លែឈើ​ដែល​នៅ​សល់ ​អ្នក​តែងតែ​បោះ​វា​ចូល​ទៅ​ក្នុង​ធុង​សំរាម​ជា​រៀងរាល់​ថ្ងៃ។ ព្រោះ​គ្រប់គ្នា​សុទ្ធ​តែគិត​ថា​ ជា​រឿង​តូចតាច​ បើ​គិត​ឲ្យ​ដល់​ទៅ ​គឺ​យើង​កំពុង​តែ​បំផ្លាញ​ប្រាក់ ​និង​ខ្ជះខ្ជាយ​លើ​អាហារ​ឥត​ដឹងខ្លួន។

ដូច្នេះ​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ចំពោះ​បន្លែ​ ឬ​អាហារ​ដែល​សល់​ទាំង​នោះ?

រក្សា​ទុក​បន្លែ ​ឬ​ផ្លែឈើ​ទាំងអស់​នៅ​កន្លែង​តែ​មួយ​ វា​ជា​ការ​ល្អ ប៉ុន្តែ​មាន​ផ្លែឈើ​និង​បន្លែ​មួយ​ចំនួន​ទៀត ​គឺ​ទុំ​លឿន​ ហើយ​អាច​បណ្ដាល​ឲ្យ​ខូច​ព្រមគ្នា។

ដូច្នេះ​ ខាងក្រោម​នេះ​ ជា​គន្លឹះ​ងាយៗ ​ដើម្បី​រក្សា​បន្លែ​និង​ផ្លែឈើ​ទាំងនោះ​ទុក​បាន​យូរ​ថ្ងៃ៖

ចេក​ត្រូវ​ដាក់​ដាច់​ដោយ​ឡែក​ពី​គ្នា​ ព្រោះ​ចេក​ផ្ដល់​នូវ​ឧស្ម័ន​ដែល​គេ​ហៅថា​អេទីឡែន​ ដែល​បណ្ដាល​ឱ្យ​ផ្លែឈើ​ដទៃ​ទៀត​ទុំ​លឿន។

ជំនួស​ឱ្យ​ការ​រក្សា​ទុក​ប៉េងប៉ោះ​នៅ​ក្នុង​ថង់​ប្លាស្ទិក ដែល​អាច​ឱ្យ​វា​ខូច​យ៉ាង​ឆាប់រហ័ស សូម​រក្សា​ទុក​វា​នៅ​នៅ​លើ​ថាស​ ហើយ​យក​ក្រដាស​កាតុង​​ក្រាល​ជា​ទ្រនាប់។

ផ្សិត​ក៏​ជា​បន្លែ​មួយ​ប្រភេទ​ឆាប់​រលួយ ​បើ​វា​ស្ថិត​ក្នុង​ប្លាស្ទិក​យូរ​ថ្ងៃ។​ ដូច្នេះ​វិធី​ល្អ​ត្រូវ​រក្សា​ទុក​ក្នុង​ថង់​ក្រដាស​ពណ៌ត្នោត​មួយ​ប្រភេទ​ ដែល​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប​។ ថង់​ក្រដាស​ពណ៌ត្នោត​នឹង​ជួយ​រក្សា​ផ្សិត​ ឲ្យ​នៅ​បាន​ស្រស់​បាន​យូរ។

ខ្ញី​ក៏​អាច​ស្ងួត​និង​ឆាប់​ខូច​ដូចគ្នា​ដែរ សូម​ទុក​វា​នៅ​ក្នុង​ទូទឹកកក​កម្រិតសីតុណ្ហភាព​ល្មម។

ទឹកដោះគោ​ដែល​បើក​គម្រប​រួច​ ហើយ​​ទុក​នៅ​មាត់​ទ្វារ​ទូទឹកកក ​អាច​នឹង​ខូច​កាន់​តែ​លឿន​នៅ​ពេល​អ្នក​បើក​ទ្វារ​ទូទឹកកក​ច្រើនដង​ ហើយ​វា​នឹង​ចូល​ខ្យល់​ធ្វើ​ឲ្យ​ឆាប់​ខូច។ ទុក​ទឹកដោះគោ​នៅ​ខាង​ក្នុង​ទូទឹកកក​ ដើម្បី​រក្សា​វា​ឱ្យ​ត្រជាក់​បំផុត​។ ភាព​ត្រជាក់​នឹង​ជួយ​ឲ្យ​ទឹកដោះគោ​នៅ​រក្សា​ក្លិន​ និង​រសជាតិ​បាន​យូរ។

ផ្លែ​ប៊័រ​មួយ​ចំនួន ​អាច​រក្សា​វា​បាន​យូរ​ បើ​សិន​អ្នក​យក​ទឹក​ក្រូចឆ្មារ​ឬ​ទឹកខ្មេះ​លាប​ពី​លើ​ផ្លែ​ប៊័រ។

ការ​រក្សា​ទុក​បន្លែ​របស់​អ្នក​ តាម​របៀប​ដ៏​ល្អ​នេះ​ អាច​ធ្វើ​ឱ្យ​អ្នក​បាន​ទទួលទាន​បន្លែ​ស្រស់ ​មក​ធ្វើ​អាហារ​ដែល​មាន​សុខភាព​ល្អ។

ម៉្យាងទៀត​វា​ក៏​ជួយ​សន្សំ​ប្រាក់​បាន​មួយ​កម្រិត​ថែម​ទៀត ហើយ​អ្នក​មិន​ចាំបាច់​ធ្វើដំណើរ​ទៅ​ផ្សារ​ច្រើន​ដង​ ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ រឿងសំខាន់ៗ៤ យ៉ាង​ដែល​គួរ​ដឹង​ពី ​អាហារ​សមុទ្រ

ចុចអាន៖ តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម