KPT+
ក្រៅពីទើបជះលុយទិញ Twitter ហើយ Elon Musk ក៏កំពុងកាន់កាប់ក្រុមហ៊ុនធំៗ ៤ ផ្សេងទៀត
អ្នកណាដែលថាមិនស្គាល់ Elon Musk! បើមិនស្គាល់លោកទេនោះ ដូចជាមិនស្គាល់គម្រោងទៅនៅភពអង្គារដូច្នេះដែរ ។ ទន្ទឹមនោះ មហាសេដ្ឋីអាមេរិករូបនេះ ក៏ជាបុគ្គលល្បីឈ្មោះខ្លាំងផងដែរនៅលើបណ្តាញសង្គម ក៏ដូចជាសារព័ត៌មានល្បីៗនៅលើពិភពលោក ។

កាលពីខែ តុលាកន្លងទៅលោក Elon Musk ទើបប្រកាសចេញលក់ទឹកអប់ម៉ាក Burnt Hair ដែលមានលោក ជាទូតសុឆន្ទៈផ្ទាល់ ហើយកាលពីពេលថ្មីៗនេះ លោកក៏ទិញបាន Twitter ជាផ្លូវការថែមទៀតក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ។
បន្ទាប់ពីទិញមិនបានប៉ុន្មានថ្ងៃផង Elon Musk ក៏សម្រេចចិត្តបណ្តេញ CEO ចាស់ចេញ ហើយឡើងកាន់កាប់ដោយខ្លួនឯងជំនួសវិញផងដែរ ។
ដូច្នេះតើអ្នកដឹងទេថា ក្រៅពីមានបណ្ដាញ Twitter កាន់កាប់ក្នុងដៃហើយនោះ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកម្នាក់នេះ នៅមានក្រុមហ៊ុន និងអាជីវកម្មអ្វីខ្លះទៀត?
ក្រុមហ៊ុន Tesla
ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដែលមានទីស្នាក់ការនៅរដ្ឋ Texas ហើយលោក Musk គឺជា CEO ផ្ទាល់តែម្ដង ។ Tesla ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន ៦ របស់អាមេរិក ដែលឡើងដល់តម្លៃ ១ ទ្រីលានដុល្លារ ក្នុងទីផ្សារមូលធន ។

ក្រុមហ៊ុន Tesla ផ្តោតសំខាន់ទៅលើការផលិតឡានអគ្គិសនី ដែលបច្ចុប្បន្នរចនាបាន ៧ ម៉ូដែល ហើយក៏ផ្តោតសំខាន់លើការផលិតបន្ទះសូឡាផងដែរ ។
ក្រុមហ៊ុន SpaceX
SpaceX ត្រូវបានរចនាឡើងដោយផ្ទាល់ពីលោក Elon Musk នៅឆ្នាំ ២០០២ ។ ក្រុមហ៊ុននេះ ផ្តោតសំខាន់លើការបាញ់គ្រាប់រ៉ុកកែតទៅស្រាវជ្រាវនៅភពអង្គារ និងស៊ីឈ្នួលដឹកអ្នកវិទ្យាសាស្ត្រទៅកាន់លំហផងដែរ ។

ក្រៅពីបាញ់គ្រាប់រ៉ុកកែត, ក្រុមហ៊ុន SpaceX ក៏បង្កើតអាជីវកម្ម Starlink មួយទៀត ដែលបាញ់បង្ហោះផ្កាយរណបសម្រាប់ផ្គត់ផ្គង់សេវាអ៊ីនធឺណិត ប្រើប្រាស់ទូទាំងសកលលោក ។
ជាមួយមហិច្ចតាធំ ចិត្តខ្លាំង លោក Musk ក៏គ្រោងដឹកមនុស្សទៅនៅភពអង្គារនាថ្ងៃអនាគតផងដែរ ។
ក្រុមហ៊ុន Boring
ជាក្រុមហ៊ុនសាងសងផ្លូវក្រោមដី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ។ ការបណ្តាក់ទុនជីករូងក្រោមដីរបស់លោក Musk មានគោលបំណងដោះស្រាយបញ្ហាចរាចរណ៍រវាងទីក្រុងធំៗរបស់អាមេរិក ។

គម្រោងមួយក្នុងចំណោមគម្រោងនាពេលអនាគតរបស់ក្រុមហ៊ុន Boring គឺ “Hyperloop” ដែលគេដឹងថា អាចឲ្យយអ្នកដំណើរធ្វើដំណើរក្នុងល្បឿន ៧00 ម៉ាយក្នុងមួយម៉ោង ។
ក្រៅពីគម្រោងសាងសង់ផ្លូវក្រោមដី ក្រុមហ៊ុននេះ គឺមានលក់ទឹកអប់ម៉ាក Burnt Hair បន្ថែមទៀតផងដែរ ។

ក្រុមហ៊ុន Neuralink
អ្នកប្រហែលជាធ្លាប់ស្គាល់ហើយពីក្រុមហ៊ុននេះ ដែលស្រាវជ្រាវលើការដាក់បន្ទះឈីបចូលក្នុងខួរក្បាលមនុស្ស ។ ក្រុមហ៊ុននេះ ផ្តួចផ្តើមបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក Elon Musk និងលោក Max Hodak។

ការបង្កើតបន្ទះឈីបដាក់ចូលខួរក្បាលរបស់ Neuralink គឺមានសមត្ថភាពជួយដល់ការគិតរបស់មនុស្សបានប្រសើរ អាចព្យាបាលជំងឺសរសៃប្រសាទ ជំងឺខ្វិន ក៏ដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម ។
គួរឲ្យដឹងថា Elon Musk គឺជាមហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងចំណោមមហាសេដ្ឋីផ្សេងៗលើសកលលោក ខណៈកន្លងមកលោកក៏ឲ្យតម្រុយចេញលក់ទូរស័ព្ទដៃម៉ាក Tesla នៅពេលខាងមុខនេះផងដែរ ៕
អត្ថបទ ៖ នាង រតនៈ
ចុចអាន ៖ Elon Musk ឲ្យបង់ ៨ ដុល្លារប្រចាំខែសម្រាប់សញ្ញាធីកពណ៌ខៀវលើ Twitter
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


