KPT+
មកស្គាល់ពីសែរាជវង្ស ព្រុយណេ ៣ អង្គទៀត ក្រៅពីព្រះរាជបុត្រ Abdul Mateen
ជាទូទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រះរាជបុត្រ Abdul Mateen គឺជាក្សត្រល្បីល្បាញ និងមានមនុស្សជាច្រើនស្គាល់ព្រះកិត្តិនាមទ្រង់ ច្រើនជាងសែរាជវង្សផ្សេងៗទៀត។
ត្បិតថានៅបណ្ដាញសារព័ត៌មាន មានតែឈ្មោះរបស់រាជបុត្រ Abdul Mateen ក្ដី ប៉ុន្តែនៅប្រទេសព្រុយណេឯណោះរាជបុត្រអង្គនេះមានបងប្អូនបង្កើតដល់ទៅ៣នាក់ ខណៈមាតាផ្សេងគ្នា តែបិតាគឺជាព្រះចៅស៊ុលតង់ Hassanal Bolkiah តែមួយប៉ុណ្ណោះ។
១ រាជទាយាទ Al Muhtadee Billah

ព្រះអង្គម្ចាស់ Al Muhtadee Billah ប្រសូតនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៧៤ ទ្រង់ជាបុត្រច្បងរបស់ស្ដេចស៊ុលតង់ Hassanal Bolkiah និងមហាក្សត្រី Saleha ។ ព្រះអង្គជារាជទាយាទនៃប្រទេសព្រុយណេ និងជាអ្នកដំបូងគេក្នុងជួរនៃការស្នងរាជ្យបល្ល័ង្ករបស់ប្រទេស។ រាជទាយាទអង្គនេះ កាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់នៃការិយាល័យនាយករដ្ឋមន្ត្រី ឧត្ដមសេនីយ៍នៃកងយោធា និងជាអគ្គអធិការរងនៃកងកម្លាំងប៉ូលិសក្នុងប្រទេសព្រុយណេ ។
២ ព្រះអង្គម្ចាស់ Abdul Azim

ព្រះអង្គម្ចាស់ Azim ប្រសូត្រនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៨២ ទ្រង់គឺជាបុត្រាទី២ របស់ស្ដេចស៊ុលតង់ Hassanal Bolkiah និងអតីតភរិយា Mariam Abdul Aziz ។ ព្រះអង្គស្ថិតនៅលំដាប់ទី៤ក្នុងជួរ ដើម្បីស្នងរាជ្យបល្ល័ង្ករបស់ប្រទេស តែគួរឲ្យសោកស្ដាយ ទ្រង់បានសោយទិវង្គតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្នុងព្រះជន្ម ៣៨ វស្សា ។ ។ចំពោះមូលហេតុនៃការសោយទិវង្គតរបស់ទ្រង់ មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែយោងតាមសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានពីព្រុយណេបានឲ្យដឹងថា ព្រះអង្គបានយាងចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយរយៈ ដោយសារជំងឺមហារីកថ្លើម ។
៣ ព្រះរាជបុត្រ Abdul Wakeel

ព្រះរាជបុត្រ Abdul Wakeel ប្រសូត្រនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០០៦ ទ្រង់គឺជាបុត្រាទីមួយក្នុងគ្រួសារ និងបុត្រាទី១១របស់ស្ដេចស៊ុលតង់ Hassanal Bolkiah និងភរិយា Azrinaz Mazhar Hakim ។ ត្បិតថាមានព្រះជន្មតិចជាងម្ចាស់បងទ្រង់ក្ដី តែយ៉ាងណារាជបុត្រតូចអង្គនេះ ក៏ទទួលបានព្រះកិត្តិនាមល្បីរន្ទឺផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វីដេអូរាជបុត្រ ព្រុយណេ រត់ហាត់ប្រាណក្នុងសណ្ឋាគារទ្រង់គង់នៅ កម្ពុជា កំពុងទាក់ទាញមហាជន
ចុចអាន៖ក្រៅពីជាព្រះមហាក្សត្រ ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់កាន់តំណែងធំៗ ៤ ផ្សេងទៀត
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


