KPT+
នាវាកម្សាន្តតម្លៃ ៤០០ លានដុល្លាររបស់រាជវង្ស កាតា ជាវាំងបណ្ដែតទឹកដ៏អាថ៌កំបាំងលើផ្ទៃសមុទ្រ (មានវីដេអូ)
នាវាកម្សាន្តនេះដ៏ប្រណិតនេះ មានឈ្មោះថា Motor Yacht Katara ជាកម្មសិទ្ធិរបស់ព្រះចៅ Sheikh Hamad bin Khalifa Al Thani ដែលជាអតីតអធិរាជនៃប្រទេសកាតា ខណៈវាមានប្រវែង ១២៤ ម៉ែត្រ វែងជាងទីលានបាល់ទាត់ FIFA World Cup ដោយភ្ជាប់មកជាមួយ ឧទ្ធម្ភាគចក្រ អាងហែលទឹក និងក្លឹបឆ្នេរដ៏ធំថែមទៀត។
យោងតាមប្រភពព័ត៌មាន Superyacht Fan នាវាកម្សាន្តខ្នាតធំ Katara មានតម្លៃ ៤០០លានដុល្លារ ត្រូវបានគេជឿថាជាវាំងបណ្ដែតទឹកដ៏អាថ៌កំបាំងលើផ្ទៃសមុទ្ររបស់រាជវង្សកាតា។ នាវាកម្សាន្តដ៏អស្ចារ្យនេះ ទទួលបានរហស្សនាមថាជានាវាចតធំជាងគេទី១៤ នៅលើពិភពលោក បន្ទាប់ពីបើកដំណើរការក្នុងឆ្នាំ ២០១០។

ដោយឡែក យោងតាមកាសែត Superyacht Times បានបញ្ជាក់ថា វាំងបណ្ដែតទឹករបស់ព្រះចៅកាតា មានភាពទាន់សម័យនិងប្រណិតភាពខ្លាំងក្លា វាមានទម្ងន់ ៧,៩២២តោន សាងសង់ឡើងពីដែក និងអាលុយមីញ៉ូម មានបន្ទប់ជាច្រើននិងបានរចនាឡើងពីខាងក្រៅដោយ Espen Øino ជាស្ថាបត្យករកងទ័ពជើងទឹកដ៏ល្បីម្នាក់ និងអ្នករចនានាដ៏ល្បី ខណៈជាន់លើ ផ្ទុកទៅដោយភាពប្រណិត ប្រៀបដូចជាទីក្រុងអណ្តែតទឹកសម្រាប់សែរាជវង្សកាតា។ ចំណែកការរចនាបថខាងក្នុងដោយ Alberto Pinto ដែលផ្ទុកយន្តហោះ និងសណ្ឋាគារប្រណិត។ វាក៏បានបំពាក់ដោយម៉ាស៊ីន MTU នៃកម្លាំង ៨៨៣៧ hp ដែលនីមួយៗផ្តល់នូវល្បឿនអតិបរមា ២០ knots និងល្បឿនជិះទូក១៥ knots ។
សារព័ត៌មាន NBC Boston ក៏ធ្លាប់ចុះផ្សាយថា ទីលានបាល់ទាត់ធម្មតានៅ FIFA World Cup ត្រូវតែមានចន្លោះពី១០០ម៉ែត្រទៅ១១០ ម៉ែត្រ ហើយបើគិតពីនាវាកម្សាន្ត Katara វិញវាមានប្រវែង ១២៤ ម៉ែត្រឯនោះ ដែលធ្វើឲ្យវា មានទំហំធំជាងទីលានបាល់ទាត់ទៅទៀត។

ទន្ទឹមនោះនាវាកម្សាន្ត Katara ក៏អាចផ្ទុកឧទ្ធម្ភាគចក្រ អារេនៃអគារទំនាក់ទំនងផ្កាយរណប កន្លែងដេញថ្លៃផ្សេងៗកន្លែងជិះស្គី ហើយថែមទាំងមានកន្លែងកម្សាន្តដូចជាក្លឹបដូចឆ្នេរសមុទ្រ អាងហែលទឹកដ៏ធំល្វឹងល្វើយជាច្រើន កន្លែងហាត់ប្រាណ ហាងកែសម្ផស្ស ជណ្តើរយន្ត និងអាងត្រាំទឹករ៉ែសម្រាប់តែរាវវង្ស។ ជាមួយគ្នានេះដែរ នាវាកម្សាន្តធំនេះ អាចផ្ទុកភ្ញៀវបានរហូតដល់៣៤ នាក់ក្នុងកាប៊ីនចំនួន ១៤ ដែលបម្រើដោយសមាជិកនាវិក៩៥ នាក់ក្នុងកាប៊ីនចំនួន ៣០នាក់។

ទោះយ៉ាងណា ផ្ទៃខាងក្នុងរបស់ Katara និងលក្ខណៈជាក់លាក់ពិតប្រាកដ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ដោយសារនាវាត្រូវបានបិទបាំងជាសម្ងាត់ សម្រាប់តែសែរាជវងស្សកាតាប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រថយន្តដ៏កម្រ និងថ្លៃបំផុត ៥ គ្រឿង របស់ព្រះអង្គម្ចាស់ កាតា ទ្រង់សព្វព្រះរាជហឫទ័យខ្លាំងក្លា
ចុចអាន៖ភ្ញាក់ផ្អើលខ្លាំង បើដឹងថា សែរាជវង្សអារ៉ាប់ Sheikh Hamad កាន់កំណត់ត្រាពិភពលោក Guinness ធំជាងគេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


