KPT+
មកស្គាល់អាហារប្រពៃណីនៅកោះបាលីល្បីៗប្រចាំឥណ្ឌូណេស៊ី
កោះបាលី ល្បីខាងឆ្នេរខ្សាច់សស្អាត ដោយជិះទូកមុជទឹកមើលសារាយនិងផ្កាថ្ម រួមទាំងរមណីយដ្ឋានដែលល្បីថាមានម្ហូបប្រពៃណីឆ្ងាញ់ៗថែមទៀតផង។
ដើម្បីចង់ជ្រាបកាន់តែច្បាស់ពីម្ហូបអាហារប្រពៃណីរបស់ជនជាតិ តោះ! មកអត្ថបទនេះ!
១. Peanut Satay

មុខម្ហូបនេះមានបម្រើស្ទើរតែគ្រប់ភោជនីយដ្ឋាននៅកោះបាលី។ វាជាប្រភេទសាច់អាំងហាន់ជាចំណិតយកទៅលាយជាមួយទឹកដោះគោ ដូង រួចដោតចង្កាក់មុនពេលយកទៅអាំង រីឯគ្រឿងផ្សំគោលរបស់ទឹកជ្រលក់គឺសណ្ដែកដី។
២. Babi Guling

នេះជាប្រពៃណីអ្នកស្រុកបាលីដែលយកសាច់ជ្រូកអាំងលើភ្លើងស្រដៀងនឹងជ្រូកខ្វៃទាំងមូលដេរ។ ក្រោយពីអាំង សាច់ជ្រូកត្រូវហាន់ជាចំណិត ហើយដាក់គ្រឿងទេសក្រអូបដែលផ្ដល់ឱ្យវានូវរសជាតិហឹរ។ ម្ហូបនេះល្បីល្បាញបំផុតប្រចាំកោះ។
៣. Nasi Goreng

ជាអាហារពេលព្រឹកដែលត្រូវបានផ្សំឡើងដោយជាមួយម្រេចបៃតង រសជាតិហឹរខ្លាំង លាយជាមួយស៊ុតចៀននៅចំហៀង។ អាហារមួយនេះ ស្រដៀងនឹងបាយឆារបស់ខ្មែរយើងដែរ ទឹកជ្រលក់អាចហឹរឬប្រៃអាស្រ័យលើដែលអ្នកចូលចិត្ត។
៤. Urab

សាឡាត់បាលីជាបន្លែស្រស់ ត្រូវបានគេយកទៅចំហុយឬញ៉ាំឆៅអាស្រ័យលើចំណង់ចំណូលចិត្ត។ វាជាការលាយបញ្ចូលគ្នារវាងស្លឹកដំឡូង និងសណ្ដែករួមទាំងស្ពៃក្ដោបនិងសណ្ដែកបៃតង។ ម្ហូបបាលីមួយចាននេះមានលាយគ្រឿងផ្សំផ្សេងទៀតដូចជា ដូង ខ្ទឹម និងម្ទេស ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ អាថ៌កំបាំងនៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា
ចុចអាន៖ ការស្ទង់មតិ ម្ហូបអ៊ីតាលីនៅតែជាប់លេខមួយ ជាអាហារដ៏ឆ្ងាញ់និងពេញនិយមបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


