KPT+
កម្ចាត់មុនក្បាល ស តាមតិចនិកធម្មជាតិងាយៗទាំង ៣ នេះ
មុនក្បាលសបង្កការឈឺចាប់ និងពិបាកកម្ចាត់ជាងមុនក្បាលខ្មៅទៅទៀត។ ពពួកមុនទាំងនេះ មានពងបែកតូចៗ ដែលកើតចេញពីកោសិកាស្បែកងាប់ និងធូលីដី ព្រមទាំងអាចកើនឡើងទ្វេដង ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលា។ យ៉ាងណាមិញ គ្នាយើងអាចសាកល្បងតិចនិកធម្មជាតិខាងក្រោមនេះ ដើម្បីកម្ចាត់មុនក្បាលសយ៉ាងមានប្រសិទ្ធភាព និងចំណាយថវិកាតិចថែមទៀត។

មូលហេតុនាំឲ្យកើតមុនក្បាលស
មុនក្បាលសអាចបណ្ដាលមកពីមូលហេតុជាច្រើនយ៉ាង ហើយអ័រម៉ូនអាចជាកត្តាចម្បងមួយ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់គ្រឿងសម្អាងដែលមិនស័ក្ដិសមនឹងប្រភេទស្បែក ឬមានជាតិប្រេង ក៏អាចនាំឲ្យកើតមុនក្បាលសដូចគ្នា។ ជួនកាល អាកាសធាតុក្ដៅ ហើយសើម ក៏អាចបណ្តាលឲ្យស្បែកឡើងប្រេង និងបង្កជាការកើតមុនក្បាលស។ យ៉ាងណាមិញ រាល់បញ្ហាស្បែកទាំងនេះ អាចដោះស្រាយបានដោយរូបមន្តធម្មជាតិងាយៗ។
រូបមន្តធម្មជាតិទាំង៣ កម្ចាត់មុនក្បាលស
១. ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះស្បែក។ ក្រៅពីជួយលាងជម្រះស្បែកយ៉ាងល្អ ជែលប្រទាលកន្ទុយក្រពើ ក៏អាចជួយកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីស្បែកផងដែរ។ គ្នាយើងអាចលាយជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រាកាហ្វេជាមួយនឹងទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ ដោយលាបនៅលើកន្លែងដែលកើតមុនប្រហែល៥ ទៅ៦នាទី និងទុកចោលរយៈពេល១០នាទី។ បន្ទាប់មក ចូរលាងជម្រះជាមួយនឹងទឹកត្រជាក់ជាការស្រេច។ ដើម្បីទទួលបានលទ្ធផលល្អ យើងគួរតែអនុវត្តវិធីសាស្ត្រនេះជាប្រចាំ។
២. ទឹកឃ្មុំ
ទឹកឃ្មុំ មានគុណប្រយោជន៍ដ៏ល្អឯកចំពោះស្បែកងាយប្រតិកម្ម ដោយមិនត្រឹមតែកម្ចាត់មុនក្បាលសប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្បែកទន់ល្មើយ និងភ្លឺរលោង។ ហេតុនេះហើយ យើងអាចសាកល្បងកម្ដៅទឹកឃ្មុំ និងលាបនៅលើបរិវេណដែលមានមុនក្បាលស ដោយទុកចោលរយៈពេលប្រហែល២០នាទី រួចលាងសម្អាតជាមួយនឹងទឹកក្ដៅឧណ្ហៗ។

៣. ល្មៀត
ល្មៀតត្រូវប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ ក្នុងការថែរក្សាសម្រស់ ហើយក៏នៅតែបន្តពេញនិយមរហូតដល់បច្ចុប្បន្ន។ ដើម្បីកម្ចាត់មុនក្បាលខ្មៅ យើងអាចលាយម្សៅល្មៀតកន្លះស្លាបព្រាកាហ្វេ ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងលាបនៅលើផ្ទៃមុខ ដោយទុកចោលរយៈពេល ១៥នាទី សឹមលាងសម្អាតចេញ៕
ចុចអាន៖ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅ លើច្រមុះតាមបែបធម្មជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


