KPT+
ព្រះរាជបុត្រ Mateen បង្ហាញភាពស្និទ្ធស្នាលជាមួយ Anisha ក្នុងពិធីអភិសេកព្រះរៀមទ្រង់
កាលពីម្សិលមិញនេះបុត្រីរបស់ស្ដេចព្រុយណេ Hassanal Bolkiah គឺព្រះនាង Azemah Bolkiah បានរៀបអភិសេកផ្លូវការជាមួយព្រះរាជបុត្រា Pengiran Muda Bahar ដែលជាបងប្អូនជីដូនមួយទ្រង់ នៅឯប្រារព្ធធ្វើនៅវិមាន Nurul Iman។

ជាការពិត ដូចជាពិធីមង្គលការរបស់រាជវង្សផ្សេងទៀតដែរ ទន្ទឹមនឹងឱកាសនោះ ព្រះអនុជរបស់ព្រះនាង Azemah គឺព្រះអង្គម្ចាស់ Abdul Mateen ក៏បានឆ្លៀតចូលបណ្តាញសង្គមរបស់ខ្លួនដើម្បីចែករំលែករូបថតមួយចំនួន ដែលទ្រង់បានថតនៅក្នុងពិធីមង្គលការព្រះរៀមផងដែរ។

ក្នុងការបង្ហោះមួយរបស់ទ្រង់ គេឃើញព្រះអង្គម្ចាស់ដ៏សង្ហារូបនេះ ថតរូបជាមួយនឹងកូនកំលោះនិងកូនក្រមុំ ខណៈទ្រង់បានសរសេរខេបសិនអបអរព្រះរៀមទាំងពីរថា “រីករាយណាស់សម្រាប់បងស្រីធំជាទីស្រឡាញ់របស់ខ្ញុំ និង BJB” ។ យ៉ាងណាមិញ Anisha Isa-Kalebic ដែលតែងតែលេចឮនៅពាក្យចចាមអារ៉ាមជាមួយរាជបុត្រា Mateen ក៏ត្រូវបានគេប្រទះឃើញនៅក្នុងរូបភាពដូចគ្នា រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍ក្រៀមក្រំចិត្ត ពេលឃើញរូបថតដែលមានអ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាក្នុងពិធីមង្គលនេះ។

ទោះយ៉ាងណានេះមិនមែនជាលើកទីមួយទេ ដែល Anisha ត្រូវបានគេប្រទះឃើញជាសាធារណៈជាមួយព្រះអង្គម្ចាស់ Mateen។ នាងក៏ត្រូវបានគេឃើញចូលរួមក្នុងពិធីរៀបអភិសេករបស់ព្រះនាង Fadzilah Bolkiah កាលពីកន្លងទៅនេះដូចគ្នា។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនាទិដ្ឋភាពបុត្រីច្បងស្ដេចស៊ុលតង់ Hassanal Bolkiah រៀបអភិសេកក្នុងថ្ងៃនេះ
ចុចអាន៖តារាម៉ូដែល ថៃ មួយរូប ត្រូវអញ្ជើញចូលរួមក្នុង ពិធីអភិសេករបស់ព្រះរៀម Abdul Mateen
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


