KPT+
ការពិតទាំង ៥ ពីទារក ដែលមិនសូវមានអ្នកដឹង
ទារកដែលទើបនឹងកើតទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែការយកចិត្តទុកដាក់ទាំងនោះមិនបានឲ្យដឹងអំពីទារកគ្រប់យ៉ាងទេ ។ ខាងក្រោមនេះជារឿងពិតដែលអ្នកមិនដឹងពីពួកគេ ៖
១. មានរោមដូចពុកមាត់ពាសពេញខ្លួន

ក្នុងអំឡុងត្រីមាសទីពីរក្នុងផ្ទៃ ទារកបង្កើតរោមស្ដើងដែលរាលដាលពាសពេញខ្លួន ។ រោមនេះមានសារធាតុក្រមួន ដែលគេស្គាល់ថា វឺនិច ( vernix ) ឬ ឡានូហ្គោ ( lanugo ) មាននាទីការពារស្បែករបស់ទារកពីទឹកភ្លោះ ។ ជាធម្មតា សក់នោះនឹកជ្រុះ ឬបរិភោគដោយទារកក្នុងផ្ទៃ ប៉ុន្តែជួនកាលសក់ខ្លះនៅជាប់ទារកប្រសិនបើកើតមិនគ្រប់ខែ ។
២. ទារកមិនអាចយំបានទេ

ការពិតទៅទារកទើបនឹងកើតមិនអាចផលិតទឹកភ្នែកបាននៅឡើយទេ ។ ទារកផលិតទឹកភ្នែកនៅអាយុពីរសប្ដាហ៍ អ្វីដែលយើងបានឮពេលដែលគាត់កើតមកគ្រាន់តែជាសម្រែកប៉ុណ្ណោះ ។
៣. លិង្គឡើងរឹង ឬមានកូនរដូវ
សម្រាប់ទារក លិង្គឡើងរឹងជារឿងធម្មតា ប៉ុន្តែមិនមានន័យថាពួកគេមានអារម្មណ៍ផ្លូវភេទដូចមនុស្សពេញវ័យឡើយ ។ ចំណែកឯទារិកាវិញមានដូវតិចតួចមួយសប្ដាហ៍ដំបូងក៏ជារឿងធម្មជាតិដែរគ្មានអ្វីគួរឲ្យបារម្មណ៍ទេ ។
៤. មានឆ្អឹងលើសមនុស្សពេញវ័យជិត ១០០ ឆ្អឹង

ទារកមានឆ្អឹងដល់ទៅ ៣០០ បើប្រៀបធៀបនឹងមនុស្សពេញវ័យគឺមានតែ ២០៦ ប៉ុណ្ណោះ ។ ជាទូទៅទារកមានឆ្អឹងពិសេសតូចៗងាយស្រួលបត់បែនពេលចេញពីពោះម៉ាក់ៗ ។
៥. សើចច្រើន

ទារកសើចមួយថ្ងៃ៣០០ដង បើយើងវិញសើចយ៉ាងច្រើន ២០ដង ក្នុងមួយថ្ងៃ ហើយក្មេងប្រុសសើចច្រើនជាងក្មេងស្រី ។អ្នកវិទ្យាសាស្ត្រសង្ស័យថា ការសើចរបស់ទារកមិនត្រឹមតែគួរឱ្យស្រលាញ់ប៉ុណ្ណោះទេ ហើយវាអាចជាឧបករណ៍ដ៏មានប្រយោជន៍ដើម្បីពិសោធន៍ពីពួកគេទៀតផង ៕
ប្រែសម្រួលដោយ ៖ វារី
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


