KPT+
វិធីសាស្ត្រ ១០ យ៉ាង ដើម្បីឲ្យកូនក្មេងគេងលក់ស្រួល
បន្ទាប់ពីអាយុ ៦ខែឡើងទៅ កូនក្មេងចាប់ផ្ដើមគេងលក់ស្រួលពេញលេញពេលយប់ហើយ យ៉ាងណាក្ដីការភ្ញាក់យប់ឡើងនៅតែអាចរើឡើងរហូតដល់អាយុចូលរៀន ។ ជាដំបូងអ្នកត្រូវដឹងច្បាស់សិនពីមូលហេតុដែលនាំឲ្យកូនតូចងើបពេលយប់ យោងទៅតាមសមាគមន៍គ្រូពេទ្យកុមារអ៊ីតាលីបានប្រាប់ពីគន្លឹះ ១០ ដើម្បីឲ្យកូនក្មេងមានទម្លាប់គេងល្អ និងគេងលក់ស្រួលរួមមាន៖
១. គេងឲ្យទៀងម៉ោង

កូនក្មេងគួរគេងចន្លោះម៉ោង ៨-៩យប់ ជារៀងរាល់ថ្ងៃ ។ ជៀសវាងគេងឆ្លាស់ម៉ោងនាំឲ្យទម្លាប់គេងរញ៉េរញ៉ៃធ្វើឲ្យពិបាកគេងលក់ និងគេងមិនគ្រប់គ្រាន់ ។
២. គេងនៅកន្លែងដដែល
ការពារកូនកុំឲ្យគេងលក់នៅលើសាឡុង ឬគ្រែប៉ាម៉ាក់ឲ្យសោះ និយាយរួមឲ្យតែខុសពីកន្លែងគេងរបស់កូន ។ ទង្វើដាក់ឲ្យកូនគេងឆ្លាស់កន្លែងនាំឲ្យកូនមានទម្លាប់គេងមិនល្អ និងមិនទៀងទាត់ ។
៣. ញែកឲ្យដាច់រវាងការញ៉ាំអាហារ និងការគេង

ជាក់ស្តែង វាមិនអាចអនុវត្តចំពោះកូនក្មេងប៉ុន្មានខែដំបូងឡើយ ។ ប៉ុន្តែពេលធំបន្តិចអ្នកគួរធ្វើការសង្កេតពីការងងុយរបស់ក្មេងនិងបញ្ឈប់ការបញ្ចុកទឹកដោះគោបណ្ដើរ ដាក់ឲ្យគេងបណ្ដើរ ។
៤. ដាក់កាលវិភាគអាហារប្រចាំថ្ងៃ និងអាហារសម្រន់ឲ្យច្បាស់លាស់
ទម្លាប់គេងទទួលការជះឥទ្ធិពលពីទម្លាប់ពេលថ្ងៃដូចគ្នា ដូច្នេះការគេង និងការញ៉ាំអាហារ សុទ្ធតែសំខាន់សម្រាប់ទម្លាប់រស់នៅ ។
៥. មិនឲ្យកូនប្រើគ្រឿងអេឡិចត្រូនិចបន្ទាប់ពីអាហារពេលល្ងាច

គ្រឿងអេឡិចត្រូនិចផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ការគេង និងការភ្ញាក់របស់មនុស្ស មិនថាជាកុមារ ឬមនុស្សពេញវ័យឡើយ ។ បើមិនអាចអត់សោះ ហោចណាស់ឈប់ប្រើមុនគេង ១ម៉ោងក៏ល្អដែរ ។
៦. កុំឲ្យកូនញ៉ាំច្រើនពេក ឬផឹកទឹកច្រើនពេកមុនចូលគេង
បន្ទាប់ពីយើងញ៉ាំឆ្អែតហើយទៅគេង វាមិនស្ងប់ទេដោយសារតែ ការចាល់អាស៉ីត និងការរំលាយអាហារ ។
៧. គ្រប់គ្រងពន្លឺ
វិធីល្អបំផុតគឺដាក់ឲ្យកូនគេងក្នុងបន្ទប់ងងឹត ប៉ុន្តែពេលព្រឹកត្រូវបើកវាំងនន ឬភ្លើងឲ្យភ្លឺខុសផ្ទុយដាច់ស្រឡះពីពេលយប់ ។

៨. ចៀសវាងជាតិកាហ្វេអ៉ីនបន្ទាប់ពីម៉ោង ៤ល្ងាច
ហាមទទួលទានសូកូឡា ឬភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៉ីនដូចជា តែ និងទឹកក្រូចកំប៉ុងជាដើម ។
៩. ជំរុញរបបអាហារឲ្យមានតុល្យភាព
ដរាបណារបបអាហារមានតុល្យមាន ទម្លាប់គេង និងទម្លាប់រស់នៅផ្សេងៗទៀតក៏ល្អទៅតាមអាហារដែរ ។
១០. កុំឲ្យគេងជាមួយ

អាយុចាប់ពី ៨ខែឡើងទៅ ប៉ាម៉ាក់គួរបំបែកបន្ទប់គេងរបស់កូនឲ្យនៅដាច់ដោយឡែក ។ បើកូនទាមទារវត្តមានរបស់ឪពុកម្ដាយកណ្ដាលយប់ អ្នកត្រូវលួងលោមឲ្យកូនគេងនៅគ្រែរបស់គាត់វិញដដែល ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ គួរដឹងអំពី SIDS ឬ អាការ ធ្វើឲ្យទារក បាត់បង់ជីវិតភ្លាមៗដោយគ្មានមូលហេតុ
ចុចអាន ៖ គ្រូពេទ្យហាមមិនឲ្យប្រើម្សៅហ៊ុយលើទារកដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


