Connect with us

KPT+

ឆ្នាំ ២០២៣ កំពូលអ្នកនយោបាយ ៩ រូប មានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក

បានផុស

នៅ

អ្នកនយោបាយរកលុយបានភាគច្រើនពីប្រាក់ខែ ប៉ុន្តែពួកគេអាចមានទ្រព្យសម្បត្តិ ឬអាជីវកម្ម មួយចំនួនដែលរួមចំណែកដល់ទ្រព្យសម្បត្តិសុទ្ធទាំងអស់។​ ប៉ុន្តែមិនមែនអ្នកនយោបាយទាំងអស់ ធ្វើការលើប្រាក់ខែដែលមានកំណត់នោះទេ ហើយមានមនុស្ស​តិចណាស់មានទ្រព្យ​សុទ្ធរាប់ពាន់លានដុល្លារ រួមមានផ្ទះវីឡា និង​ការ​ប្រមូល​រថយន្ត និង​ទម្រង់​អចលនទ្រព្យផ្សេងទៀត ខណៈទ្រព្យសម្បត្តិភាគច្រើនបានមក​ពីលុយគ្រួសារ ប៉ុន្តែសម្រាប់ប្រភពភាគច្រើនមិនច្បាស់លាស់ទេ។

ខាងក្រោម​នេះ​ កម្ពុជាថ្មី​បាន​លម្អិត​អំពីទ្រព្យសម្បត្តិ និង​ប្រភពច្បាស់លាស់​ពី​បញ្ជី​អ្នកនយោបាយ​ដែល​មាន​ជាង​គេបំផុតទាំង ៩ នៅលើពិភពលោក ។

១ លោក Michael Bloomberg

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Michael Bloomberg គឺជាអ្នកនយោបាយដែលមានជាងគេ​បំផុតក្នុងឆ្នាំ ២០២៣ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រហែល ៧៦.៨ ពាន់លានដុល្លារ។ លោក​​បាន​បម្រើការ​ជា​អភិបាលក្រុងញូវយ៉ក​អស់រយៈពេល ១២ ឆ្នាំ ដែលជាបុគ្គលម្នាក់ក្នុងចំនោមបុគ្គល ៤ នាក់ដែល​បម្រើ​បានយូរជាងគេ។ លោក​បានបង្កើតសាលាធម្មនុញ្ញ​សាធារណៈ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ឡើងវិញ គំនិតផ្តួចផ្តើមសុខភាពសាធារណៈ និង​អ្វីៗជាច្រើនទៀត​ក្នុងនាម​ជាអភិបាល​ក្រុង​ញូវយ៉ក។អ្នកនយោបាយ​រូបនេះ​ក៏​ជា​សប្បុរសជនដ៏សំខាន់ម្នាក់បាន​បរិច្ចាគ​ប្រាក់ជាង ១២.៧ ពាន់លានដុល្លារសម្រាប់​ការគ្រប់គ្រង​កាំភ្លើង ការប្រែប្រួលអាកាសធាតុ និង​មូលហេតុ​ផ្សេង​ទៀត។

២ លោក វ្ល៉ាឌីមៀ ពូទីន

លោក វ្ល៉ាឌីមៀ ពូទីន ជាអ្នកនយោបាយមានជាងគេទី ២ ខណៈទ្រព្យសម្បត្តិ​អាច​ប្រែប្រួលពី ៧០ ទៅ ២០០ ពាន់លាន ដែល​តួលេខពិតប្រាកដមិនត្រូវបានគេដឹងឡើយ។ ពូទីនគឺ​ជាប្រធានាធិបតីរុស្ស៊ី​តាំងពីឆ្នាំ ២០១២ និងពីមុនពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៨ ហើយបានធ្វើជា​នាយករដ្ឋមន្ត្រីរបស់ខ្លួនពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០០និងឆ្នាំ ២០០៨ដល់ឆ្នាំ ២០១២។
ការ​ពឹង​ផ្អែករបស់​អឺរ៉ុប​លើប្រេង និង​ឧស្ម័ន​របស់រុស្ស៊ី គឺជាប្រភពដ៏សំខាន់នៃឥទ្ធិពលអន្តរជាតិ និង​ទ្រព្យសម្បត្តិ​របស់​លោក​ពូទីន។លោក ពូទីន ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​បុគ្គល​មាន​អំណាច​បំផុត​លើពិភពលោក​ចំនួន៤ដង ចន្លោះ​ឆ្នាំ២០១៣ និង ២០១៦។

៣ លោក Sheikh Mansour bin Zayed Al Nahyan

អ្នកនយោបាយ​រូបនេះ​គឺជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម និងជារដ្ឋមន្ត្រីកិច្ចការ​ប្រធានាធិបតី។ លោក​គឺជាសមាជិកនៃគ្រួសារដែលកំពុងកាន់​អំណាច​នៃទីក្រុង Abu Dhabi ខណៈ​ទ្រព្យសម្បត្តិ​ភាគច្រើនបានមកពីគ្រួសារអ្នកមាន ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនលោក​ ត្រូវ​​គេ​ប៉ាន់ស្មានថាមាន​ចំនួន ៣០ ពាន់លានដុល្លារ។ Sheikh Mansour គ្រប់គ្រង Abu Dhabi United Group (ADUG) ដែល​ជាក្រុមហ៊ុនវិនិយោគសម្រាប់​គ្រួសាររាជវង្សដែលជាម្ចាស់​ក្លឹបបាល់ទាត់ Manchester City ។

៤ ស្ដេចស៊ុលតង់ Hassanal Bolkiah

ទ្រង់គឺ​ជាស្តេចស៊ុលតង់ និងជានាយករដ្ឋមន្ត្រីរបស់​ព្រុយណេ ដែលស្ថិត​ក្នុង​ចំណោម​អ្នកនយោបាយ​ដែល​មាន​ជាង​គេ​លើ​ពិភពលោក។ ទ្រង់​គឺជាស្តេចដែល​សោយរាជ្យ​យូរជាងគេ​បំផុតទីពីររបស់ពិភពលោកនាពេលបច្ចុប្បន្ន បន្ទាប់ពីព្រះមហាក្សត្រី Elizabeth II ។ រាជាអង្គនេះ​ កាន់កាប់រថយន្ត Rolls-Royces ចំនួន៦០០ គ្រឿង រថយន្ត Ferraris ៤៥០ គ្រឿង Bentley ៣៨០ និងរស់នៅក្នុងវិមាន​ដ៏ធំបំផុតរបស់ពិភពលោក។ ទ្រព្យសម្បត្តិ​ភាគច្រើន ក្រៅ​ពីទ្រព្យសម្បត្តិគ្រួសារ គឺបានមកពីប្រេង និងឧស្ម័នរបស់​ប្រទេសព្រុយណេ។​

៥ Sheikh Mohammed bin Rashid al Maktoum

Sheikh Mohammed bin Rashid Al Maktoum គឺជាអនុប្រធានាធិបតី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ការពារជាតិនៃទីក្រុងឌូបៃ។ អាជីវកម្ម និងទ្រព្យសម្បត្តិសេដ្ឋកិច្ចរបស់​ទីក្រុងឌូបៃ បាន​កើនឡើងច្រើនដងក្រោមការដឹកនាំរបស់លោក ដែលភាគច្រើនជាកម្មសិទ្ធិរបស់​លោក​សុទ្ធសាធ។ ទោះជាយ៉ាងណា ទ្រព្យសម្បត្តិ​ភាគច្រើន​បានមកពីការអភិវឌ្ឍន៍អចលនទ្រព្យ គម្រោង​ដ៏អស្ចារ្យ​រួមមាន​កូនកោះ Palm Jumeirah សិប្បនិម្មិត និង​សណ្ឋាគារ Burj al-Arab ។ ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់​លោក​ បានឈានដល់ប្រហែល១៤ ពាន់លានដុល្លារ​ដែលធ្វើឲ្យលោក​ក្លាយជាអ្នកនយោបាយ​មានជាងគេបំផុត។

៦ ​ព្រះអង្គម្ចាស់ Mohammed bin Salman

ទ្រង់គឺជា​ព្រះអង្គម្ចាស់​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ផងដែរ។ ទោះបីបិតាទ្រង់នៅតែជាស្តេចអារ៉ាប៊ីសាអូឌីត តែអំណាច និងការគ្រប់គ្រងប្រទេស​នៅតែស្ថិតក្នុងដៃ​របស់ទ្រង់ដដែល។ ក្សត្រ​អង្គនេះ ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៨ ពាន់​លាន​ដុល្លារ Mohammed គឺ​ជា​អ្នក​នយោបាយ​ដ៏​មាន​បំផុត​ម្នាក់​ក្នុង​ពិភពលោក​ឆ្នាំ ២០២៣។

៧ លោក Silvio Berlusconi

Silvio Berlusconi គឺជាអ្នកនយោបាយមកពីប្រទេស​អ៊ីតាលី ហើយក៏ជាជនជាតិអ៊ីតាលី​ដែលមានជាងគេផងដែរ។លោកបានបម្រើការជា​នាយករដ្ឋមន្ត្រីពីឆ្នាំ ១៩៩៤ដល់ ១៩៩៥, ២០០១ ដល់ ២០០៦ និង ២០០៨ ទៅ ២០១១។ លោក​គឺជានាយករដ្ឋមន្ត្រីអ៊ីតាលីដែលកាន់អំណាចយូរបំផុត​ក្រោយសង្គ្រាម និងជានាយករដ្ឋមន្ត្រីយូរបំផុតទីបីចាប់តាំងពីការបង្រួបបង្រួមអ៊ីតាលី។ Berlusconi គឺជាអ្នកជំនួញដ៏ល្បីម្នាក់ដែលមានទ្រព្យសម្បត្តិនៅក្នុងទូរទស្សន៍ កាសែត ការបោះពុម្ពផ្សាយ ភាពយន្ត ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងកីឡា។ គិតត្រឹមពេលនេះ ទ្រព្យសម្បត្តិសុទ្ធរបស់លោក​គឺប្រហែល៨ ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីការបណ្តាក់ទុនអាជីវកម្មដែលបានពង្រីកយ៉ាងច្រើន។

៨​ លោកស្រី Imelda Marcos

គាត់គឺជាស្ត្រីដំបូងគេដែល​ត្រូវបានបង្ហាញនៅក្នុងបញ្ជីអ្នកនយោបាយ​មានជាងគេ​ និងមានមានទ្រព្យ ៥ ពាន់លានដុល្លាររបស់ពិភពលោក​ និង​ក្នុង​ប្រទេសហ្វីលីពីន។ គាត់​គឺជាស្រ្តីមេម៉ាយ​របស់​អតីតប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ដែលបាន​បម្រើការ​ជា​ស្ត្រីទីមួយ​ពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៨៦ និងទទួលបានអំណាចដ៏អស្ចារ្យ។ Imelda ត្រូវបានគេ​ស្គាល់ថាជា មេអំបៅដែក សម្រាប់ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរបស់នាង​ដើម្បីដោះស្រាយនយោបាយ។

៩ លោក គីម ជុងអ៊ុន

លោក គីម ជុងអ៊ុន គឺជាមេដឹកនាំផ្តាច់ការ និងជាមេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង ហើយក៏ជាមេដឹកនាំគណបក្សពលករកូរ៉េ (WPK) ផងដែរ។ មុនពេលលោក គីម ជុងអ៊ុន ឪពុក និងជីតាបានគ្រប់គ្រងប្រទេសកូរ៉េខាងជើងនៅក្រោមរបបផ្តាច់ការទាំងស្រុង ហើយគាត់នៅតែបន្តធ្វើដូចគ្នា។ លោកត្រូវបានគេស្គាល់ថាមានជីវិតដ៏ប្រណិត​ ហើយជាម្ចាស់វិមានប្រណីតចំនួន១៧ នៅជុំវិញប្រទេស កងនាវានៃរថយន្តទំនើបចំនួន១០០ យន្តហោះឯកជន និងទូកទេសចរណ៍កម្ពស់ ១០០ហ្វីត។ លោកមានទ្រព្យសម្បត្តិសរុបប្រហែល ៥.២ ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាអ្នកនយោបាយដែលមានជាងគេក្នុងបញ្ចីនេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី ៨ រូប មានជាងគេបំផុត នាឆ្នាំ ២០២៣

ចុចអាន៖ស្ដេច ១០ អង្គ ល្បីល្បាញមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងឆ្នាំ ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទី មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ១២ នាទី មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៤៣ នាទី មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៤៧ នាទី មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៥៦ នាទី មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម