ពេលជីវិតជួបការលំបាក តើគួរតស៊ូនឹងវាយ៉ាងណា?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ពេលជីវិតជួបការលំបាក តើគួរតស៊ូនឹងវាយ៉ាងណា?

Published

on

យើងម្នាក់ៗតែងតែប្រឈមមុខនឹងបទពិសោធន៍ដ៏លំបាកនៅចំណុចណាមួយនៃដំណើរជីវិត។ អ្នកខ្លះទទួលបានសំណាងល្អច្រើន ចំណែកអ្នកខ្លះទៀតទទួលបាននូររឿងមិនសមប្រកបផ្ទួនៗ។ គ្មាននរណាម្នាក់អាចគេចបានពីបញ្ហាជីវិតឡើយ គ្រាន់តែភាពខុសគ្នានោះគឺថា តើមនុស្សម្នាក់ៗអាចចេញពីស្ថានភាពនោះដោយរបៀបណា? តើពួកគេតស៊ូកម្រិតណា? តើពួកគេរឹងមាំជាងមុនប៉ុណ្ណាបន្ទាប់ពីបានដួល? យើងទាំងអស់គ្នាមានជម្រើសក្នុងជីវិតរបស់យើងខ្លួនឯង។ យើងម្នាក់ៗសុទ្ធតែអាចទន់ជ្រាយ  ប៉ុន្តែយើងក៏មានសិទ្ធិជ្រើសរើសរឹងមាំបានដែរ។ តើអ្វីដែលនាំឲ្យយើងអាចរឹងមាំជាងមុនបានទៅ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទុកឱ្យរឿងអាក្រក់ទាំងឡាយកន្លងទៅ

ពេលខ្លះការឲ្យនរណាម្នាក់រឬអ្វីមួយដែលយើងកំពុងស្រឡាញ់ទៅឆ្ងាយពីយើង គឺជារឿងដែលពិបាកបំផុត។ វាមានអារម្មណ៍ដូចជាច្រៀកផ្នែកណាមួយរបស់រាងកាយយើងអ៊ីចឹង។ មិនត្រឹមតែលំបាក តែវារឹតតែមិនអាចទៅរួចបើឲ្យព្យាយាមធ្វើរឿងទាំងនេះទាំងបង្ខំកាយចិត្ត។ យើងប្រាកដជាមានអារម្មណ៍ថា មានសម្ពាធនៅក្នុងទ្រូងខ្លាំងណាស់ ហើយអាចនឹងចាប់ផ្តើមយំដោយមិនខ្លាចខ្មាសគេទៀតផង។ ត្រូវចងចាំថា គ្មានអ្វីលើលោកនេះស្ថិតស្ថេរជាដរាបទេ។ អ្នកផ្សេងក៏គេធ្លាប់ជួបរឿងឈឺចាប់ដូចយើងដែរ តែពួកគេអាចឆ្លងផុតបាន។ ទោះបីពេលខ្លះវាលំបាកយ៉ាងណាក៏ដោយ ក៏យើងជាមនុស្សម្នាក់អាចហែលឆ្លងផុត ហើយវាក៏នឹងបង្រៀនយើងឲ្យរឹងមាំជាងមុន។ សូមបោះចោលរឿងអាក្រក់គ្រប់យ៉ាងឲ្យកន្លងទៅចុះ។ កុំឱបវាទុក ទាំងមិនគួរឱប!

ឈប់បន្តទំនាក់ទំនងក្លែងក្លាយ

ជឿថា ម្នាក់ៗពិតជាមិនចង់ជួបទេនូវរឿងបែកបាក់ទាំងឡាយ។ យើងប្រាកដជាចង់សាងទំនាក់ទំនងមួយក្នុងពេលយូរអង្វែងប្រកបដោយសុភមង្គល។ ប៉ុន្តែទំនាក់ទំនងខ្លះមិនថាជា ស្នេហាឬមិត្តភាព ដែលនាំតែរឿងមួហ្មង តប់ប្រមល់ និងភាពក្លែងក្លាយ តើគួរបន្តវាធ្វើអ្វីទៀត? វាមានតែការខកចិត្ត និងឈឺចាប់ប៉ុណ្ណោះ។ បើបែបនេះ គួរហ៊ានចាកចេញពីទំនាក់ទំនងដែលគ្មានលទ្ធផលនេះតទៀត។ អនាគតរបស់យើងមិនមែនផ្ញើលើគេទេ។ គួរឈប់ចំណាយពេលឥតប្រយោជន៍ទៀតអី គួររាប់អានមនុស្សថ្មីដែលគេមានចិត្តស្មោះឲ្យយើងវិញ។

លាឈប់ពីការងារ

មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងក្នុងការស្វែងរកការងារល្អឥតខ្ចោះនោះទេ បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ។ បន្ទុករបស់មនុស្សពេលកំពុងធ្វើការគឺត្រូវបានបង្ខំឱ្យធ្វើនូវអ្វីមួយដែលខ្លួនមានអារម្មណ៍ហត់នឿយនិងធុញទ្រាន់។

មនុស្សមួយចំនួនគិតថា ពួកគេមិនល្អ ពុំមានសមត្ថភាពទើបសម្រេចបង្ខំខ្លួនឯងឲ្យស្ថិតក្នុងបរិយាកាសគួរឱ្យធុញទ្រាន់និងសម្ពាធរាប់ខែឆ្នាំ។ បើយើងមានអារម្មណ៍បែបនេះ គួរតែលាឈប់ពីការងារនោះទៅ! ការលាឈប់មិនមែនមានន័យថា យើងចាញ់ឬអន់ទេ។

ការឈប់ពីការងារដែលយើងមិនចូលចិត្តអាចជាការសម្រេចចិត្តដ៏ល្អបំផុត ព្រោះថាយើងបានធូរស្បើយផ្លូវចិត្ត និងអាចស្វែងរកកាងារថ្មីដែលសមនឹងយើង។

ប្រឈមនឹងសោកនាដកម្ម

មានរឿងជាច្រើននៅក្នុងជីវិតដែលយើងមិនអាចគ្រប់គ្រងបាន ហើយវាអាចជារឿង អាក្រក់បំផុតក្នុងជីវិតដែលយើងជួបក៏ថាបាន។ ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬការប្រឈមនឹងជំងឺនៅក្នុងគ្រួសារ អាចបំផ្លាញផ្លូវចិត្តធ្ងន់ធ្ងរ ជាពិសេសប្រសិនបើយើងមិនមាននរណាក្រៅពីយើងជួយទេ។

ខណៈពិបាកប្រឈមនឹងរឿងរ៉ាងអាក្រក់ៗក្នុងជីវិត យើងត្រូវទទួលស្គាល់ការពិតថា ពិភពលោកនេះមិនមែនមានតែពណ៌ផ្កាឈូកស្រស់ស្អាតរហូតទេ។ ពេលខ្លះវាក៏មានពណ៌ទឹកក្រូច ពណ៌ខៀវ ឬពណ៌ខ្មៅដែរ។ យើងត្រូវក្លាហានប្រឈមទាំងរឿងល្អ និងរឿងមិនល្អទាំងឡាយ ព្រោះនេះជាការពិតរបស់មនុស្សលើផែនដី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៥ សញ្ញា​បង្ហាញថា​អ្នក​ស្ថិត​​ក្រោម​ភាព​តាន​តឹង​ខ្លាំង​ពេក​ហើយ

ចុចអាន៖ កុំឲ្យជីវិតដុនដាប ទាំង​នេះ​ជាហេុតផល​ដែល​អ្នកចាំបាច់​​ត្រូវ​​មាន​​គោលការណ៍​ផ្ទាល់​ខ្លួន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services