KPT+
តើអ្វីទៅជា«សិទ្ធិជ្រកកោននយោបាយ»?
សិទ្ធិជ្រកកោននយោបាយ គឺជាសិទ្ធិក្នុងការរស់នៅក្រៅប្រទេស ហើយត្រូវបានផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសនោះ ដល់ប្រជាជនដែលត្រូវចាកចេញពីប្រទេសរបស់ខ្លួនដោយហេតុផលនយោបាយ។
សិទ្ធិជ្រកកោននយោបាយនេះ ការពារដល់បុគ្គលទាំងឡាយណាដោយសារហេតុផលផ្សេងៗ មិនអាចត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញបាន។ សិទ្ធិជ្រកកោននយោបាយ ជួយបុគ្គលម្នាក់ៗ ដោយផ្តល់លទ្ធភាពឱ្យពួកគេស្នាក់នៅក្នុងប្រទេសស្នើសុំសិទ្ធិ មានជាការស្នើសុំប័ណ្ណសន្តិសុខសង្គម និងស្នើសុំការអនុញ្ញាតឱ្យធ្វើការងារ។ អ្នកដែលស្វែងរកសិទ្ធិនេះ គឺក្នុងគោលបំណងការពារខ្លួនពីការគំរាមផ្សេងៗទាក់ទងនឹងនយោបាយ។
សម្រាប់បុគ្គលដែលកំពុងស្វែងរកការការពារ ពួកគេដាក់ពាក្យសុំឋានៈជាជនភៀសខ្លួននយោបាយជាផ្លូវការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន គឺជាមែកធាងរបស់អង្គការសហប្រជាជាតិ ដែលដោះស្រាយបញ្ហានេះទាំងស្រុង។ បន្ទាប់ពីដាក់ពាក្យ ឧត្តមស្នងការអង្គការសហប្រជាជាតិនឹងធ្វើការស្រាវជ្រាវ ត្រួតពិនិត្យប្រវត្តិរូបឱ្យបានច្បាស់លាស់ដើម្បីឱ្យប្រាកដថា បុគ្គលនោះស័ក្តិសមនឹងទទួលសិទ្ធិនេះទេ? ក្នុងនោះក៏មានការជួបសម្ភាសន៍ដោយផ្ទាល់ ឬ តាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។
ដំណើរការនៃការផ្តល់សិទ្ធិជ្រកកោននយោបាយ ក៏ត្រូវមានការតាមដានពីស្ថានភាពនៅក្នុងប្រទេសកំណើតរបស់បុគ្គលដែលស្នើសុំ និងកត្តាផ្សេងៗទៀត។ ពួកគេអាចបង្ហាញពីភស្តុតាង និងការគំរាមកំហែងផ្សេងជុំវិញនឹងបញ្ហានយោបាយដូចជា ការចោទប្រកាន់ក្នុងសេចក្តីថ្លែងការណ៍នយោបាយណាមួយ ការចោទប្រកាន់ក្នុងព័ត៌មាន រូបភាព ឬ វីដេអូជាដើម។ ការបង្ហាញនេះ ដើម្បីបញ្ជាក់ថា ពួកគេប្រឈមមុខនឹងការបៀតបៀន ឬគ្រោះថ្នាក់នៅក្នុងប្រទេសកំណើតរបស់ពួកគេ ដោយសារតែជំនឿនយោបាយ ឬសមាជិកភាពក្នុងក្រុមនយោបាយរបស់ពួកគេ។
យ៉ាងណាមិញ តើការផ្តល់សិទ្ធិជ្រកកោននយោបាយនេះ ទាល់តែមានការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលទើបមានសិទ្ធិទទួលបានឬ? មែនទែនទៅ មិនអញ្ចឹងទាំងស្រុងនោះទេ។ បុគ្គលម្នាក់អាចស្វែងរកឋានៈជាជនភៀសខ្លួននយោបាយ នៅពេលដែលរងការធ្វើទុក្ខបុកម្នេញពីមជ្ឈដ្ឋានផ្សេងៗ ដូចជា យោធា ក្រុមឧទ្ទាម ក្រុមដែលមានអំណាច និងឥទ្ធិពលនៅក្នុងប្រទេសជាដើម៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


