ព័ត៌មានជាតិ
៧០ គីឡូម៉ែត្រពីខេត្តបាត់ដំបងទៅដល់រមណីយដ្ឋានធម្មជាតិមួយកន្លែង មានប្រវត្តិរឿងនាងសក់ក្រអូប
នឹកទៅដល់ខេត្តបាត់ដំបង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ច្បាស់ជាគិតដល់កន្លែងទេសចរណ៍ជាច្រើនដែលមានទាំងទឹកធ្លាក់ ទីតាំងប្រវត្តិសាស្ត្រ ក៏ដូចជារមណីយដ្ឋានធម្មជាតិដ៏សម្បូរបែបនានា។

ប៉ុន្តែ ប្រសិនបើភ្ញៀវទេសចរចំណាយធ្វើដំណើរជាង ៧០ គីឡូម៉ែត្រនឹងអាចទៅដល់រមណីយដ្ឋានធម្មជាតិមួយកន្លែងដែលមានឈ្មោះថា «ភ្នំកាច់ផ្កា» ស្ថិតនៅភូមិស្រះថត ឃុំព្រះត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
បើតាមរដ្ឋបាលខេត្តបាត់ដំបង តំបន់រមណីយដ្ឋានធម្មជាតិ«ភ្នំកាច់ផ្កា» មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត។ ជាក់ស្តែងភ្នំកាច់ផ្កាមានទេសភាពអមទៅដោយធនធានធម្មជាតិដ៏សែនមនោរម្យ ព្រមទាំងមាននូវផ្ទាំងថ្មធំៗ បន្តុបលើគ្នា ដែលអាចឱ្យអ្នកទេសចរនៅពេលឡើងមើលពីលើឱ្យដល់កំពូលភ្នំ នឹងអាចមើលឃើញវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក ព្រមទាំងអាចស្រូបយកខ្យល់បរិសុទ្ធ។
អ្វីដែលគួរឱ្យកត់សម្គាល់ ភ្នំកាច់ផ្កា មកទល់ពេលបច្ចុប្បន្ននេះ បានស្ថាបនាកន្លែងជាច្រើនកន្លែង ព្រមទាំងសំណង់ប្លែកៗ ជាច្រើនគួរជាទីចាប់អារម្មណ៍ដល់ភ្ញៀវទេសចរ។


ទៀតសោត នៅភ្នំកាច់ផ្កា ក៏មានល្អាងមួយយ៉ាងធំនៅក្នុងភ្នំ និងមានវត្តមួយដែលប្រជាពលរដ្ឋតែងតែទៅធ្វើបុណ្យទាននៅទីនោះយ៉ាងច្រើនកុះករ ហើយនាពេលកន្លងមកក៏ធ្លាប់មានអ្នកទៅលេងកម្សាន្តនៅតំបនដ៏សែនមនោរម្យនេះផងដែរ។
ពាក់ព័ន្ធប្រវត្តិ «ភ្នំកាច់ផ្កា» តាមអាជ្ញាធរខេត្តបានឲ្យដឹងថា កាលពីដើមឡើយមានមេទ័ពម្នាក់បានធ្វើដំណើរទៅប្រទេសថៃ ដោយបានឆ្លងកាត់ភ្នំកាច់ផ្កា ហើយក៏បានជួបនឹងស្រលាញ់នារីម្នាក់ឈ្មោះ នាងសក់ក្រអូប ដែលរស់នៅក្បែរជើងភ្នំនេះ។


នៅលើខ្នងភ្នំក៏មានអណ្ដូងស្នេហ៍ស័ក្ដិសិទ្ធិមួយកន្លែងដែលហ៊ុមព័ទ្ធទៅដោយផ្កាចម្រុះពណ៌ជាច្រើន ហើយនាងសក់ក្រអូបតែងទៅកាច់ផ្កាទៅថ្វាយព្រះជិតអណ្ដូងស័ក្ដិសិទ្ធិនោះជារៀងរាល់ថ្ងៃ។ ដោយសារតែក្តីស្រលាញ់រវាងមេទ័ព និងនាងសក់ក្រអូប ទើបធ្វើឱ្យមានការដាក់ឈ្មោះភ្នំនេះថា «ភ្នំកាច់ផ្កា» រហូតមក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


