KPT+
បុរសចំណាស់ជាងគេលើលោក ទទួលមរណភាពនៅអាយុ ១២៧ ឆ្នាំ
លោក Jose Paulino Gomes បុរសចំណាស់ជាងគេបំផុតលើលោកដែលចូលចិត្តផឹកស្រា និងជិះសេះ បានទទួលមរណភាពនៅអាយុ ១២៧ឆ្នាំ ក្នុងប្រទេសប្រេស៊ីល ។

លោកតា ១២៧ ឆ្នាំរូបនេះ បានកើតនៅថ្ងៃទី ៤ ខែសីហាឆ្នាំ ១៨៩៥ ហើយគាត់រៀបការនៅអាយុ ២២ ឆ្នាំ ។ Jose មានកូន ៧ នាក់ ចៅ ២៥ នាក់ ចៅទួត ៤២ នាក់ និងចៅលួត ១១ នាក់ ។
ចៅស្រីរបស់លោក Jose ឈ្មោះ Eliane Ferreira បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “លោកតាសាមញ្ញ និងសុភាពរាបសារណាស់ ។ លក្ខណៈពិសេសរបស់គាត់គឺគាត់ហូបតែរបស់ពីជនបទ និងធម្មជាតិប៉ុណ្ណោះ ។ គាត់ចិញ្ចឹមមាន់ ជ្រូកជាដើម អាហាររបស់គាត់គឺមកពីទីនេះទាំងអស់ ហើយគាត់តែងតែចូលចិត្តផឹកស្រាបន្តិចបន្តួច” ។

ចៅស្រីមួយទៀតឈ្មោះ Fabiola Oliveira បានបន្ថែមថា “កាលពីបួនឆ្នាំមុន គាត់ឈប់ជិះសេះ ។ គាត់គេងលើគ្រែប្រហែលមួយខែ ហើយប្រាប់នូវរឿងរ៉ាវ និងអនុស្សាវរីយ៍ជាច្រើនសម្រាប់យើងទាំងអស់គ្នា” ។

យ៉ាងណាគេមិនទាន់ដឹងច្បាស់ពីអាយុពិតប្រាកដរបស់លោកតាទេ ព្រោះមានស្ត្រីអាយុ ៩៨ ឆ្នាំម្នាក់និយាយថា គាត់ស្គាល់ Jose តាំងពីនៅជាក្មេងប្រុស ។ ប៉ុន្តែក្នុងឯកសារបានបង្ហាញថា គាត់មានអាយុយ៉ាងតិចក៏ ១១០ ឆ្នាំដែរ ដូច្នេះក្រុមគ្រួសារគាត់កំពុងទន្ទឹងរង់ចាំមើលក្នុងសំបុត្រមរណភាពវិញ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ លោកយាយជនជាតិ អេស្ប៉ាញ ចាស់ជាងគេលើពិភពលោកប្រាប់ពីគន្លឹះអាយុវែង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា