KPT+
ហេតុអ្វីស្មាតហ្វូនទាក់ទាញកុមារបានខ្លាំងជាងរបស់លេងដទៃ?
បច្ចុប្បន្ននេះ ស្មាតហ្វូនគឺជាបច្ចេកវិទ្យាមួយដ៏ទំនើប ដែលមនុស្សទូទៅប្រើប្រាស់ជាប្រចាំ។ មិនតែប៉ុណ្ណោះ វាក៏ពេញនិយមចំពោះកុមារផងដែរ។ ដឹងអត់! ហេតុអ្វីកុមារតូចៗចូលចិត្តស្មាតហ្វូនជាងអ្វីផ្សេង?
ខាងក្រោមជាហេតុផលមួយចំនួនដែលឪពុកម្ដាយគ្រប់រូប គួរសិក្សាស្វែងយល់ពីរឿងនេះ ហើយកុំចេះតែបន្ទោសកូនៗពីបញ្ហានេះ។
ក្មេងៗនិងទូរស័ព្ទ

ពេលខ្លះអាចមកពីមនុស្សធំនាំឲ្យក្មេងលេង ដោយសារតែមិនចង់ឲ្យពួកគេយំឬរំខានការងារជាដើម។ ក្មេងខ្លះមិនទាន់បានប៉ុន្មានខែផង ក៏បង្រៀនអំពីការប្រើប្រាស់ іPаdѕ ឬលេងហ្គេមជាដើម។ ចំណែកឪពុកម្ដាយខ្លះទៀតខ្លាចថាកូនខ្លួនឯងមិនឆ្លាត មិនពូកែដូចកូនអ្នកជិតខាង ទើបប្រឹងប្រែងឲ្យកូនលេងអ្វីតាមដែលកូនទាមទារចង់បាន។
ប៉ុន្តែមនុស្សចាស់ មិនបានដឹងថា ហានិភ័យនៃគ្រោះថ្នាក់ទាំងនោះនឹងកើតឡើងចំពោះក្មេងៗទាំងនោះឡើយ។
ការចម្លងតាមមនុស្សពេញវ័យ

ហេតុអ្វីកុមារតូចៗចូលចិត្តស្មាតហ្វូនជាងប្រដាប់ប្រដាក្មេងលេងផ្សេងទៅវិញ? មិនចម្លែក ហើយក៏ជារឿងធម្មតា និងជាទូទៅទៅហើយ។
ពួកគេចាប់ផ្ដើមធ្វើតាមឪពុកម្ដាយពួកគេចាប់ពីរយៈពេល ១០ ខែឡើងទៅ។ នេះគឺជារឿងពិតដែលឪពុកម្ដាយគ្រប់គ្នាមិនបានដឹង។
នៅពេលដែលមនុស្សធំធ្វើសកម្មភាពណាមួយ ទារកនឹងផ្ដើមសង្កេតមើល ហើយចាប់ចូលទៅក្នុងខួរក្បាលរបស់ពួកគេជាប់ជានិច្ច។
តួយ៉ាងនៅពេលដែលឪពុកម្ដាយឬបងប្អូនក្នុងគ្រួសារ មានទម្លាប់មិនល្អណាមួយដូចជាចូលចិត្តកាន់ទូរស័ព្ទពេលទទួលទានអាហារ ឬម៉ោងរៀនសូត្រ ទារកឬកុមារនិងចម្លងសកម្មភាពទាំងនោះតាមមនុស្សពេញវ័យដូចគ្នា។
តើពពួក ស្មាតហ្វូនល្អសម្រាប់កុមារដែរឬទេ?

តាមការពិតទៅ ស្មាតហ្វូនមិនអាក្រក់ណាស់ណាទេ តែដែលអាក្រក់នោះគឺមនុស្សធំតែងប្រគល់ ស្មាតហ្វូនឲ្យកូនៗកាន់ជាប់រហូត។ នៅពេលដែលកុមារកាន់ចាប់កាន់វត្ថុទាំងនោះ វានឹងក្លាយជាទម្លាប់ជាប្រចាំ ឬអាចហៅម៉្យាងថាញៀននឹងទូរស័ព្ទ។
ស្មាតហ្វូនជាអាវុធមុខពីរដូចជាថ្នាំដែរ វាផ្ដល់ផលល្អដល់មនុស្សនិងផលអាក្រក់ដូចគ្នា។ ចូរចងចាំថា ក្នុងនាមជាឪពុកម្ដាយគួរតែបង្រៀនកូនៗទាន់គ្នានៅក្មេង ឲ្យចេះប្រើប្រាស់ពពួកបច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ ទើបមិនមានហានិភ័យទៅថ្ងៃអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ lifehack
ចុចអាន៖ បើពិតចង់ឲ្យកូនល្អមែន ឪពុកម្តាយគ្រប់រូបមិនគួរប្រដៅកូនតាមវិធី ៤ យ៉ាងនេះទេ
ចុចអាន៖ វិធីកាន់ទូរសព្ទអាចឲ្យអ្នកផងសម្គាល់ដឹងពីបុគ្គលិកលក្ខណៈរបស់យើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


