KPT+
កូរ៉េផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជា រ៉ាប់រងរាល់ការចំណាយទាំងអស់
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៤ សាធារណរដ្ឋកូរ៉េនឹងផ្ដល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជាទៅបន្តការសិក្សាថ្នាក់ក្រោយឧត្ដមសិក្សា (បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត) លើមុខវិជ្ជាជាច្រើន។

សម្រាប់ឆ្នាំ២០២៤ វិទ្យាស្ថានអភិវឌ្ឍន៍នៃសាធារណរដ្ឋកូរ៉េ «KDI 2024 Spring Admission» នឹងផ្ដល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជាទាំងពីរភេទសិក្សាលើមុខវិជ្ជាជាច្រើនមុខ។
ក្នុងនោះចំពោះសិស្សមន្ត្រីនៃកម្ពុជាដែលទៅបន្តការសិក្សានៅសាធារណកូរ៉េ មិនមានការព្រួយបារម្ភពីបញ្ហាថវិកាសម្រាប់ការចាយវាយនោះទេ ព្រោះអាហារូបករណ៍នេះនឹងរ៉ាប់រងលើថ្លៃសិក្សាទាំងស្រុង និងប្រាក់ឧបត្ថម្ភប្រចាំខែក្នុងកំឡុងពេលសិក្សា។

ស្របពេលជាមួយគ្នានេះ សម្រាប់កម្មវិធីអាហារូបករណ៍នឹងចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ដូច្នេះចំពោះមន្ត្រីរាជការកម្ពុជាដែលចង់ទៅបន្តការសិក្សាអាចដាក់ពាក្យបានតាម [email protected] (សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និង [email protected] (សម្រាប់ថ្នាក់បណ្ឌិត)៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


