KPT+
ដំណោះស្រាយ ១០យ៉ាង សម្រាប់អ្នកគេងមិនលក់រាល់យប់
ការគេងមិនលក់ (Insomnia) គឺជាស្ថានភាពដែលមនុស្សអាចជួបប្រទះដោយហេតុផលផ្សេងៗគ្នា ដូច្នេះដំណោះស្រាយ ឬវិធីសាស្រ្តក្នុងការដោះស្រាយស្ថានភាពនេះ អាចប្រែប្រួលអាស្រ័យលើមូលហេតុ និងកត្តាពាក់ព័ន្ធ។
នេះគឺជាដំណោះស្រាយ ១០យ៉ាង សម្រាប់ការគេងមិនលក់ ដែលអាចជួយអ្នកបាន។

១ បង្កើតលំនាំនៃការគេងធម្មតា
ព្យាយាមចូលគេង និងក្រោកពីដំណេកក្នុងពេលតែមួយ រួមទាំងការចៀសវាងការគេងពេលថ្ងៃ ឬគេងក្រៅម៉ោងធម្មតា។
២ ថែរក្សាបរិយាកាសបន្ទប់គេង
ត្រូវប្រាកដថាបន្ទប់គេងមានសីតុណ្ហភាព និងសំណើមត្រឹមត្រូវ ហើយប្រើអំពូលមានពន្លឺស្រទន់នៅពេលព្រឹក ដើម្បីជួយធ្វើឲ្យអ័រម៉ូនមានតុល្យភាព បន្ទាប់ពីថ្ងៃមកហើយទៅ។
៣ ចៀសវាងសារធាតុរំញោចមុនពេលចូលគេង
ចៀសវាងសកម្មភាពដែលនឹងបង្កឲ្យមានអារម្មណ៍រំភើបមុនពេលចូលគេង ដូចជាការមើលទូរទស្សន៍ ឬប្រើទូរស័ព្ទដៃ ឬធ្វើលំហាត់ប្រាណឲ្យបានខ្លាំងក្លា។
៤ ធ្វើសមាធិ ឬបន្ធូរអារម្មណ៍
ការអនុវត្តសមាធិ ឬបន្ធូរអារម្មណ៍ ឧ. យូហ្គា ឬការដកដង្ហើមជ្រៅ វាអាចជួយកាត់បន្ថយភាពតានតឹង និងជួយឲ្យអ្នកគេងលក់ស្រួលជាងមុន។
៥ បង្កើនភាពងងុយគេង
ប្រសិនបើអ្នកគេងមិនលក់ ប្រសិនបើអ្នកមានអារម្មណ៍ភ្ញាក់ពេកអំឡុងពេលគេង។ អ្នកគួរតែស្ងប់ស្ងាត់ ហើយក្រោកពីគេងសម្រាប់សកម្មភាពស្រាលៗក្នុងអំឡុងពេលនេះ។ បន្ទាប់មកចូលគេងវិញ។
៦ កុំពិសារទឹក និងអាហារច្រើនពេកមុនពេលចូលគេង
អ្នកគួរតែចៀសវាងការទទួលទានទឹក និងអាហារច្រើននៅជិតពេលចូលគេង។ ដើម្បីការពារភាពមិនស្រួលនៅពេលយប់។
៧ ក្រោកពីដំណេក ប្រសិនបើអ្នកគេងមិនលក់
ប្រសិនបើអ្នកមិនអាចដេកលក់ អ្នកគួរតែក្រោកពីគេង ហើយធ្វើសកម្មភាពដូចជា៖ អានសៀវភៅ ឬស្តាប់តន្ត្រីស្រទន់។ ជំនួសឲ្យការទំនេរ។
៨ ចៀសវាងសារធាតុមុនពេលចូលគេង
ចៀសវាងការទទួលទានសារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន និងជាតិនីកូទីន បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។
៩ កែលំហាត់ប្រាណរបស់អ្នក
លំហាត់ប្រាណទៀងទាត់អាចជួយកាត់បន្ថយភាពតានតឹង និងបង្កើតតុល្យភាពរវាងការចំណាយថាមពល និងការគេង។
១០ ស្វែងរកជំនួយជំនាញ
ប្រសិនបើអ្នកពិបាកដេកលក់យូរ ឬគេងមិនគ្រប់គ្រាន់ អ្នកគួរតែទៅជួបគ្រូពេទ្យ ឬចិត្តវិទ្យា ដើម្បីទទួលបានការណែនាំ និងការព្យាបាលសមស្រប។
ការលំបាកក្នុងការគេងអាចប៉ះពាល់ដល់សុខភាព និងគុណភាពជីវិតរបស់អ្នក។ ដូច្នេះហើយ អ្នកគួរតែជួសជុលវាជាបន្ទាន់ដោយប្រើវិធីសាស្ត្រសមស្របទៅតាមមូលហេតុ និងសមស្របសម្រាប់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សញ្ញាគ្រោះថ្នាក់ អ្នកអាចប្រឈមនឹងហានិភ័យនៃការគេងមិនលក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


