សុខភាព
សញ្ញាគ្រោះថ្នាក់ អ្នកអាចប្រឈមនឹងហានិភ័យនៃការគេងមិនលក់
ប្រសិនបើអ្នកមានការគេងមិនលក់ រយៈពេលយូរ ហើយមិនបានព្យាបាល វាអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញខាងដំណេក ដើម្បីស្វែងរកមូលហេតុពិត។

លោកវេជ្ជបណ្ឌិត Weerawut Imsamran អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តបានបង្ហើបថា ការគេងគឺជាកត្តាសំខាន់មួយក្នុងការរស់នៅ។ ប្រសិនបើយើងគេងបានគ្រប់គ្រាន់ វានឹងនាំឲ្យរាងកាយមានសុខភាពល្អ រឹងមាំ ស្រស់ស្រាយ និងមិនងាយរលាក។ ប៉ុន្តែមនុស្សមួយចំនួនយល់ថា ពួកគេមានបញ្ហាគេងមិនលក់ ដូចជាពិបាកដេកលក់, គេងមិនបានល្អ, ភ្ញាក់ពីដំណេកលឿនជាងអ្វីដែលអ្នកគួរ និងងងុយគេងនៅពេលថ្ងៃ។ ប្រសិនបើអ្នកមានរោគសញ្ញាបែបនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។ ព្រោះបើមិនបានព្យាបាលទេ វាអាចប៉ះពាល់ដល់សុខភាពអ្នកទៅថ្ងៃអនាគត។
ក្រុមហានិភ័យនៃការគេងមិនលក់
ការគេងមិនលក់អាចកើតមាននៅគ្រប់វ័យ។ ភាគច្រើនវាកើតឡើងចំពោះស្ត្រី និងមនុស្សចាស់ដែលមានអាយុលើសពី ៦៥ឆ្នាំ។
មូលហេតុនៃការគេងមិនលក់
ការគេងមិនលក់អាចកើតឡើងដោយសារហេតុផលជាច្រើន ជាមួយនឹងកត្តាហានិភ័យដូចជា៖
លក្ខណៈរបស់មនុស្សគេងមិនលក់ មានការថប់បារម្ភយ៉ាងងាយ, ការផ្លាស់ប្តូរការងារ, ការស្លាប់របស់មនុស្សជាទីស្រឡាញ់, ការលែងលះ, ផឹកកាហ្វេនៅពេលល្ងាច ឬមុនពេលចូលគេង។
សញ្ញាគ្រោះថ្នាក់ អ្នកអាចប្រឈមនឹងហានិភ័យនៃការគេងមិនលក់
យើងអាចសង្កេតឃើញរោគសញ្ញានៃការគេងដូចជា
-ពិបាកក្នុងការគេង ការគេងមិនទៀងទាត់ គេងមិនបានល្អ
-ភ្ញាក់ពីដំណេកលឿនជាងអ្វីដែលអ្នកគួរធ្វើប្រចាំថ្ងៃ
-ភាពទន់ខ្សោយ កង្វះថាមពល
-ការថយចុះការយកចិត្តទុកដាក់ និងការចងចាំ
-អារម្មណ៍មិនល្អ ឆាប់ខឹង
-ងងុយគេងពេលថ្ងៃ។
គ្រោះថ្នាក់នៃការគេងមិនលក់
ប្រសិនបើគេងមិនលក់យូរ អាចប៉ះពាល់ដល់សុខភាពរាងកាយ បង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់ជាច្រើនដូចជា៖
ជំងឺធ្លាក់ទឹកចិត្ត (ហានិភ័យ ២ដងច្រើនជាងមនុស្សធម្មតា)
ជំងឺបេះដូង ischemic
គាំងបេះដូង
សម្ពាធឈាមខ្ពស់
ជំងឺខ្លាញ់ខ្ពស់
ជំងឺទឹកនោមផ្អែម
ភាពធាត់
អាចបង្កើនការស្លាប់ ព្រោះវាបង្កើនឱកាសនៃគ្រោះថ្នាក់ពីការបើកបរ និងគ្រោះថ្នាក់ពីការងារ។
ដូច្នេះហើយ ការគេងពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាព។ ប្រសិនបើអ្នកមានរោគសញ្ញានៃការគេងមិនលក់ ឬសង្ស័យថាអ្នកអាចមានការគេងមិនលក់។ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញខាងដំណេកដើម្បីរកមូលហេតុ និងព្យាបាលឲ្យបានត្រឹមត្រូវ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រោគសញ្ញានៃការគេងមិនលក់ និងកន្ទ្រាក់ តើបណ្ដាលមកពីអ្វី?
ចុចអាន៖តើអ្នកដឹងទេ? ផឹកភេសជ្ជៈញឹកញាប់ រងជំងឺពុកឆ្អឹងឥតដឹងខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


