KPT+
ហេតុអ្វីគេនិយមដាក់ផ្លែក្រូច នៅក្បែរគ្រែគេង?
ក្រូចជាផ្លែឈើមួយប្រភេទដែលមានសុខភាពល្អ សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C ជាតិសរសៃ សារធាតុ folate សារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែមានកាឡូរីទាប។ ដូច្នេះហើយ អ្នកអាចញ៉ាំវាបានទៀងទាត់ដោយមិនបារម្ភពីការឡើងទម្ងន់។
លើសពីនេះ យោងតាម Health & Life បានបញ្ចាក់ថា ការបន្ថែមផ្លែក្រូចទៅក្នុងរបបអាហារផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជួយឲ្យតម្រងនោមដំណើរការបានត្រឹមត្រូវ និងរឹងមាំ ជួយឲ្យស្បែកស្រស់ស្អាត ពង្រឹងបេះដូង ការពារការឆ្លងមេរោគ ធ្វើឲ្យសុខភាពភ្នែកប្រសើរឡើង ប្រឆាំងរ៉ាឌីកាល់សេរី និងពង្រឹងមុខងារខួរក្បាល។
ចុះយល់យ៉ាងណាដែរ តើការដាក់ក្រូចក្បែរគ្រែមានផលប៉ះពាល់ឬអត្ថប្រយោជន៍អ្វីខ្លះ?
បច្ចុប្បន្ននេះ ការបំពុលខ្យល់កាន់តែធ្ងន់ធ្ងរ និងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពមនុស្ស។ សូម្បីតែសម្អាតផ្ទះ និងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ អ្នកប្រហែលជានៅតែមិនអាចយកឈ្នះលើស្ថានភាពនេះបានទេ។ លើសពីនេះ ជីវិតមមាញឹក ប្រញាប់ប្រញាល់ និងតានតឹងរបស់យើង ធ្វើឲ្យមនុស្សភាគច្រើនមានអារម្មណ៍តានតឹងពេញមួយថ្ងៃ ហើយវាបានបន្តរហូតដល់ដល់ពេលរៀបចំគ្រែគេង។
ដូច្នេះអ្នកអាចអនុវត្តទម្លាប់ប្រចាំថ្ងៃ ដោយការដាក់ក្រូចនៅក្បែរគេង ឬនៅលើក្បាលគ្រែមុនពេលចូលគេង វាគឺជាដំណោះស្រាយមួយផ្សេងទៀតដែលនឹងជួយសម្អាតសួត ធ្វើឲ្យសុខភាពប្រសើរឡើង ប្រយុទ្ធប្រឆាំងនឹងការបំពុល និងធ្វើឲ្យចិត្តស្ងប់ ធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល ជួយឲ្យអ្នកគេងលក់សុខស្រួល។
យោងតាមលោកវេជ្ជបណ្ឌិត Bui Hoang Minh សមាគមឱសថបូព៌ា Ba Dinh Hanoi ក្នុងកាសែត To Quoc បានឲ្យដឹងថា ផ្លែក្រូចមានរសជាតិផ្អែម និងជូរ មានប្រសិទ្ធិភាពត្រជាក់ជួយបំបាត់ការស្រេកទឹក ព្យាបាលការក្អក បណ្តេញជាតិពុល និងជួយបំបាត់អាការៈហៀរសំបោរ។
ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រទំនើបក៏បានបង្ហាញថា ផ្លែក្រូចមានបរិមាណដ៏ច្រើននៃវីតាមីន C, kerotene, អាស៊ីតនៃក្រូចឆ្មា និង Oriacidin ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ។ លើសពីនេះ ក្លិនទឹកក្រូចជួយកាត់បន្ថយសម្ពាធផ្លូវចិត្ត បំបាត់ភាពតានតឹងអារម្មណ៍ ហើយត្រូវបានគេចាត់ទុកថាជាថ្នាំ sedative ធម្មជាតិ ល្អសម្រាប់ការគេងមិនលក់ជាដើម។
របៀបដាក់ក្រូចក្បែរគ្រែពេលចូលគេង
កាត់ផ្លែក្រូចជា ៦-៨ ដុំ (អាស្រ័យលើទំហំផ្លែក្រូច) ដាក់លើចានមួយ រួចដាក់លើតុក្បែរគ្រែក្បែរទីតាំងគេងរបស់អ្នក។ ដើម្បីឲ្យក្លិនក្រអូបពីផ្លែក្រូចរីករាលដាល ធ្វើឲ្យអ្នកមានអារម្មណ៍ស្រួល និងគេងលក់លឿន។ ការដាក់ក្រូចនៅក្បែរគ្រែមុនចូលគេងមានឥទ្ធិពលក្នុងការបន្សុទ្ធខ្យល់ បង្កើតអារម្មណ៍នៃការសំរាកលំហែ ជួយឲ្យអ្នកគេងលក់កាន់តែប្រសើរជាងមុន។ រក្សាស្មារតីឲ្យប្រុងប្រយ័ត្ន និងរាងកាយពោរពេញដោយថាមពលនៅពេលព្រឹក។ នេះគឺជាការព្យាបាលអាហារូបត្ថម្ភដ៏សាមញ្ញ តម្លៃថោក និងមានប្រសិទ្ធភាពបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេរៀន ៣ យ៉ាង មហាសេដ្ឋីជប៉ុន Kazuo Inamori ប្រាប់ថា មានតម្លៃជាងមាសប្រាក់កែវកង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


