Connect with us

KPT+

ផ្នត់គំនិត​កំពូល​ទាំង ១០ របស់​មហាសេដ្ឋី Schultz ដែល​នាំឲ្យ Starbucks ជោគជ័យ​មកទល់​ពេលនេះ

បានផុស

នៅ

Starbucks ជា​ហាងកាហ្វេដ៏ជោគជ័យបំផុតលើលោក។ បើនិយាយពីកាហ្វេល្បី គេ​​នឹង​នឹក​ឃើញ​ដល់​ហាង​នេះ​មុនគេ។

យ៉ាងណាមិញ ហាងកាហ្វេមួយជោគជ័យមិនអាស្រ័យតែលើ​រសជាតិ​នោះទេ វាផ្អែក​លើ​យុទ្ធសាស្ត្រ​គ្រប់គ្រង​របស់​ម្ចាស់​ហាង។

Starbucks ជាហាងដែលទទួលបានការដឹកនាំពីលោក Howard Schultz អស់ពេលជាយូរ។ ច្រើន​ឆ្នាំ​មក​នេះ Schultz បានធ្វើឲ្យ Starbucks ក្លាយ​ជា​ហាង​កាហ្វេ​កាន់​តែ​មាន​ប្រជាប្រិយភាព និង​ពុំ​ទាន់​មាន​ហាង​ណា​អាច​ផ្ដួល​បាន​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​លោក Howard Schultz ​មាន​ផ្នត់​គំនិត​បែបណា​ខ្លះ ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​នេះ​រីកចម្រើន​ខ្លាំង​ម្លេះ?

១. ត្រូវ​មាន​ក្ដី​សុបិន ហើយ​សុបិន​ឲ្យធំ! ជឿជាក់ជានិច្ចថា អ្នកអាចជោគជ័យ ហើយ​ជឿ​ទៀត​ថា អ្នក​អាច​សម្រេច​នូវអ្វីដែលមិនអាចស្មានបាន។

២. ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់អ្នក! កុំគិតពីអ្វីដែលអ្នកដទៃប្រាប់ថា​មិន​អាច តែ​ត្រូវ​គិត​អំពី​អ្វី​ដែល​ខ្លួន​អាច​សម្រេច​បាន។

៣. អ្នក​គ្រប់គ្នា​មាន​បេះដូង ដូច្នេះ​ត្រូវយក​បេះដូង​នៃ​ក្ដី​ស្រឡាញ់​បញ្ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ដែល​អ្នក​ធ្វើការ។

៤. សាទរ​ចំពោះ​កំហុស​របស់​ខ្លួន! រៀន​ពី​ការ​ខុសឆ្គង​ដែល​ធ្លាប់​ភ្លាត់​ដួល ហើយ​កុំ​ខ្លាច​ក្នុង​ការ​ប្រថុយ​ឲ្យសោះ។

៥. មិន​ចាំបាច់​ផ្សាយ​ពាណិជ្ជកម្ម​អ្វី​ក៏​បាន! ចំពោះ Starbucks ចំណាយ​តិចតួច​បំផុត​លើ​ការ​ផ្សព្វផ្សាយ ប៉ុន្តែ​យើង​បង្កើត​ទំនាក់ទំនង​ជាមួយ​អតិថិជន នោះ​ទើប​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជាង។

៦. ថែរក្សា​បុគ្គលិក​គ្រប់គ្នា! បង្កើត​តម្លៃ​សម្រាប់​និយោជិក​ដោយ​ចែករំលែក​ភាព​ជោគជ័យ​ជាមួយពួកគេ។

៧. ត្រូវធ្វើអ្វីដែលខ្លួនចូលចិត្ត! ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់បំផុត! ហើយខំប្រឹងដើម្បីគុណតម្លៃទាំងនោះ ទោះបើត្រូវស្លាប់ក៏ដោយ។

៨. ត្រូវមានការឲ្យតម្លៃខ្ពស់ពីសហគមន៍! អតិថិជននឹងគាំទ្រម៉ាករបស់អ្នក បើអ្នកជាយីហោរដែលគាំទ្រសហគមន៍។

​៩. ផ្ដល់ឲ្យភ្ញៀវលើសពីការរំពឹងទុក! ផ្ដល់ឲ្យពួកគេនូវការគោរព ការកោតសរសើរ និងសេចក្តីថ្លៃថ្នូរ មិនថាតែអតិថិជនដែលបានបង់ប្រាក់ប៉ុណ្ណោះ តែសូម្បីបុគ្គលិករបស់ខ្លួន។

១០. ចូរវិនិយោគលើមនុស្សឲ្យខ្លាំងជាងគេ ដោយចាប់យកភាពចម្រុះគ្នា និងរឹតចំណងជាមួយបុគ្គលគ្រប់ប្រភេទ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ MONEY INC

ចុចអាន៖រឿងខ្លីមានន័យ​អប់រំជ្រៅ! រវល់តែការងារ ភ្លេចចំណាយពេលជាមួយកូន

ចុចអាន៖ដំណោះស្រាយសមស្របជាមួយមនុស្សពូកែរិះគន់ទំាងអវិជ្ជមាននិងវិជ្ជមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម