KPT+
ហេតុអ្វីប្រជាជនមីយ៉ាន់ម៉ាប្រើសញ្ញាម្រាម ៣ នៅពេលធ្វើបាតុកម្មប្រឆាំងយោធា?
កាលពីថ្ងៃពុធនេះ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ យ៉ាំងហ្គោន ក្នុងប្រទេសមីយ៉ាន់ម៉ាបានថតរូបរួមគ្នាជាក្រុម ដោយលើកម្រាមដៃចំនួន ៣ ជាសញ្ញាដើម្បីឆ្លើយតបទៅនឹងការតស៊ូប្រឆាំងយោធា បន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំស៊ីវិលត្រូវបានបណ្តេញចេញដោយសាររដ្ឋប្រហារយោធានៅថ្ងៃចន្ទដើមសប្ដាហ៍។

ការគោរពដោយលើកម្រាមដៃ៣ ត្រូវបានគេដឹងច្បាស់ថា មានប្រភពមកពីភាពយន្តជាស៊េរីនៃរឿង The Hunger Games ។ ភាពយន្តនេះចាក់បញ្ចាំងវគ្គដំបូងរបស់ខ្លួននៅឆ្នាំ ២០១២ រីឯតួឯកស្រីសម្ដែងដោយតារាហូលីវូដល្បីឈ្មោះនាង Jennifer Lawrence ។ The Hunger Games ជាខ្សែរឿងរៀបរាប់ពីតំបន់ក្រីក្រ ដែលត្រូវបានតំបន់ពួកអភិជនជិះជាន់ ហើយប្រជាជនក្នុងតំបន់ក៏ក្រោកឈរប្រឆាំងនឹងក្រុមមេដឹកនាំផ្តាច់ការ។

ដោយដកចេញពីការប្រឌិតបែបវិទ្យាសាស្ត្រឌីជីថល The Hunger Games បានរីករាលដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍ជិតមួយទសវត្សរ៍មកហើយ ហើយវាជានិមិត្តរូបនៃការតវ៉ាសិទ្ធិសេរីភាព និងការគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ការលើកម្រាមដៃ៣ ទទួលការចាប់អារម្មណ៍លើកដំបូងនៅក្នុងប្រទេសថៃ នៅពេលក្រុមអ្នកតវ៉ាបានចាប់ផ្តើមប្រើបន្ទាប់ពីរដ្ឋប្រហារយោធាខែឧសភា ឆ្នាំ ២០១៤ ។ មកដល់ខែមិថុនា ឆ្នាំដដែល របបយោធាដែលកាន់អំណាចនៅក្នុងប្រទេសបានហាមប្រាមសញ្ញាម្រាម៣ និងបានចាប់ខ្លួនដល់នរណាដែលនៅតែចចេសមិនគោរពបម្រាម។

ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤ រឿង The Hunger Games ចាក់បញ្ចាំងវគ្គ៣របស់ខ្លួន ហើយបានទាក់ទាញសិស្ស-និស្សិតដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ចូលមើលពេញៗរោងភាពយន្តថៃ ប៉ុន្តែរដ្ឋាភិបាលបញ្ឈប់ការបញ្ចាំងទៅវិញ បន្ទាប់ពីចាក់ផ្សាយមិនទាន់បានប៉ុន្មានថ្ងៃផង។
ងាកមកអ្នកដឹកនាំរឿងលោក Francis Lawrence បានប្រាប់កាសែត Sydney Morning Herald របស់អូស្ត្រាលីកាលពីឆ្នាំ ២០១៤ ថា លោកពិតជារំភើប ដោយសារអ្វីដែលកើតឡើងនៅក្នុងខ្សែភាពយន្ត អាចក្លាយជានិមិត្តរូបមួយសម្រាប់ប្រជាជនដើម្បីសេរីភាពឬការតវ៉ា។

មិនត្រឹមតែនៅប្រទេសថៃដែលលើកម្រាម៣ពេលបាតុកម្ម តែសញ្ញានេះបានរាលដាលដល់ហុងកុងផងដែរ។ ក្រុមអ្នកតវ៉ាលើកដៃសំពះម្រាមដៃទាំង ៣ ដើម្បីបង្ហាញពីសាមគ្គីភាព ខណៈមានបញ្ហាចម្រូងចម្រាសជាមួយអង់គ្លេស។
ពេលនេះសញ្ញាសម្រាមដៃ៣ បានទៅដល់ក្រុមបាតុករប្រទេសមីយ៉ាន់ម៉ាក្នុងសប្ដាហ៍នេះ ដោយពួកគេប្រើជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងរដ្ឋប្រហារយោធាដែលបានបណ្តេញសមាជិករដ្ឋាភិបាល។
ពុំទាន់មាននរណាដឹងច្បាស់ពីអនាគតរបស់ប្រជាជនភូមានៅឡើយទេ ដោយសារបច្ចុប្បន្នយោធាកំពុងគ្រប់គ្រងប្រទេស រីឯស្ថានភាពក្នុងស្រុកក៏កំពុងស្ថិតក្នុងភាពអាសន្នផងដែរ។

កុំចម្លែក! ប្រសិនបើបានឃើញនរណាមកពីមីយ៉ាន់ម៉ា ឬថៃ ឬហុងកុង លើកម្រាមដៃ៣នោះមានន័យថា ពួកគេកំពុងចង់បានសេរីភាព៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ GIZMODO
ចុចអាន៖ ក្រុមប្រឹក្សាសន្តិសុខ UN សម្រេចមិនថ្កោលទោសរដ្ឋប្រហារមីយ៉ាន់ម៉ា
ចុចអាន៖ អ្វីជាភាពខុសគ្នារវាងរដ្ឋប្រហារប្រទេសថៃ និងមីយ៉ាន់ម៉ា?
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


